រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration

  • Home
  • Cambodia
  • Stung Treng
  • រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration

រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration រដ្ឋបាលខេត្តស្ទឹងត្រែង
Stung Treng Provincial Administration

ព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យ និងរៀបចំកសាងសមិទ្ធផលថ...
01/09/2026

ព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យ និងរៀបចំកសាងសមិទ្ធផលថ្មីមួយទៀតនៅក្នុងវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សម្រាប់ជូនជាចំណងដៃដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តស្ទឹងត្រែង ដែលសមិទ្ធផលថ្មីនេះ មិនទាន់ត្រូវបានឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថាជាសមិទ្ធផលអ្វីនៅឡើយទេ (ទុកឱ្យឆ្ងល់)។

រសៀលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលជួបសវនាការការងារជាមួយលោក D...
01/09/2026

រសៀលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលជួបសវនាការការងារជាមួយលោក DOAN NGUYEN DUC ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HOANG ANH GIA LAI ស្តីពីគម្រោងវិនិយោគក្នុងការបង្កើតរោងចក្រកែច្នៃអនុផលឈើអាកាស្យាក្នុងខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង។

ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការឆ្លើយត...
01/09/2026

ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការឆ្លើយតបបន្ទាន់ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងបរិវេណវត្តស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបា...
01/09/2026

ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រី និងត្រីមេពូជចំនួន ២០០.០០០ក្បាលទៅក្នុងទន្លេសេកុង ស្ថិតនៅលើបរិវេណទីលានបៃតង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

រសៀលថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសពលោក ខាំ សា...
01/09/2026

រសៀលថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសពលោក ខាំ សាវ៉ាង អនុប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវជាស្វាមីលោកស្រី ធី ផល្លីដា អនុប្រធានមន្ទីរបក្សខេត្ត និងជាអនុប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង ដែលបានទទួលមរណភាពដោយរោគាពាធ នៅក្នុងបរិវេណវត្តខត្តិយារាម (វត្តកណ្តាល) ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខ...
01/09/2026

ព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូហ្ស៊ូម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តស្ទឹងត្រែង។

01/09/2026

ផ្សាយផ្ទាល់ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សតីស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

31/08/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

28/08/2026

ផ្សាយផ្ទាល់ ៖ សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល សន្និសីទ​ប្រធាន​សភា នៃ​អន្តរ​សភា លើកទី២

28/08/2026

ផ្សាយផ្ទាល់ ៖ ពិធីបិទ សន្និសីទ​ប្រធាន​សភា នៃ​អន្តរ​សភា លើកទី២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​មហា​រដ្ឋ​សភា​ធិការ​ធិបតី ឃួន សុដារី ប្រធាន​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

Address

Trapeang Pring Village, Sangkat Stung Treng, Stung Treng City, Stung Treng Province
Stung Treng
19251

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share