Mork Seivlong

28/08/2026

BREAKING: ឆេះផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។

27/08/2026

តាមរយៈវីដេអូអតិថិជនម្នាក់យកទូរស័ព្ទ oppo កញ្ចាស់មកអ៊ុតកញ្ចក់ ឃើញទូរសព្ទក្នុងទូទំនងក៏លូកដៃលួចយកអា ថ្មី តែមិនបានសម្រេចក៏ត្រូវបានម្ចាស់ឃើញទាន់ស៊ីមួយក្រញរ

ទីតាំងស្ថិតនៅផ្លូវ ៥១ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

24/08/2026

បន្ទាប់​ពី​មាន​សំណូមពរ​ពី​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អោយ​ជនដៃដល់​ឈ្មោះ​ ឆេង​ ភារុន​ ចូលសារភាពហេីយ​វិលត្រលប់​ពី​ប្រទេស​វៀតណាម​ មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ អនុវត្តន៍​ច្បាប់​ចំពោះ​ទង្វើ​របស់​ខ្លួន​ នៅ​ព្រឹកថ្ងៃទី​ ២៤​ ខែ​ សីហា​ ឆ្នាំ​ ២០២៦​ នេះ​ ឈ្មោះ​ ឆេង​ ភារុន​ បាន​ត្រលប់​មកវិញ​ហើយ​ ។

គិតត្រឹម​ម៉ោង​ ៦:៣០នាទី​ ព្រឹក​នេះ​ ឈ្មោះ​ ឆេង​ ភារុន​ បាន​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ ចូលមកកម្ពុជា​តាម​ប៉ុស្តិ៍​អន្តរជាតិ​បាវិត​ ដោយ​មាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ រង់ចាំ​ទទួល​យកមក​អនុវត្តន៍​និតិវិធី​តាមផ្លូវច្បាប់​ ។

ក្រសួងការងារ ចាត់វិធានកា​រលើ​អ្នកគ្រ​ប់​គ្រង​ជា​ជន​បរទេស​ដែល​ប្រើ​ប្រាស់​អាកប្ប​កិរិយា និង​ពាក្យ​សម្តី​មិន​​សមរម្យ​ជា​មួ...
19/08/2026

ក្រសួងការងារ ចាត់វិធានកា​រលើ​អ្នកគ្រ​ប់​គ្រង​ជា​ជន​បរទេស​ដែល​ប្រើ​ប្រាស់​អាកប្ប​កិរិយា និង​ពាក្យ​សម្តី​មិន​​សមរម្យ​ជា​មួយ​បង​ប្អូន​កម្មករ​​និ​យោ​ជិត​ខ្មែរ

(ភ្នំពេញ)៖ ជនបរទេសដែលជាថ្នាក់​ដឹកនាំកម្មករនិយោ​ជិត​ក្នុង​រោងចក្រ​ចំនួន ២នាក់ ត្រូវបានក្រសួង​ការងារនិង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់វិធានការយ៉ាងម៉ឺង​ម៉ាត់បំផុតដែលតម្រូវឱ្យធ្វើកិច្ចសន្យាថាឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ​ដែលប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរតទៅទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃពុធនេះថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រសួង​បាន​ត​ម្រូវឱ្យអ្នក​គ្រប់គ្រងជាជនបរទេសចំនួន ២រូប ក្នុងនោះ១រូប នៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូហ្វែកឆឺរីង ឯ.ក ស្ថិត​នៅខេត្តកណ្ដាល និង១រូបទៀត នៅរោងចក្រ មីង យ៉ាង អ៊ិនដាស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលបាន​ប្រព្រឹត្ត​អាកប្បកិរិ​យាមិន​សមរ​ម្យចំពោះបងប្អូនកម្មករនិយោជិត ធ្វើការសុំទោសជាសាធារណៈនៅចំពោះមុខ បងប្អូនកម្មករនិយោជិត និង​ធ្វើកិច្ចសន្យាថា​ ឈប់ប្រើ​ប្រាស់​អាក​ប្ប​កិ​រិយា និងពាក្យសម្តី​មិនសមរម្យដែលប៉ះពាល់​ដល់សេចក្តីថ្លៃថ្នូររបស់​បងប្អូនកម្មករ​និយោជិត​ខ្មែរត​ទៅទៀត។

ការព្រមានធ្ងន់ៗនេះ បន្ទាប់ពីក្រសួងទទួលបានបណ្តឹងរបស់បងប្អូនកម្មករនិយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់ទៅលើរូបភាព និង​សំឡេង​ពីកាមេរ៉ាសុវត្ថិភាព ស្តាប់ការបំភ្លឺរបស់សាក្សី និងការសារភាពរបស់សាមីជនផងដែរ។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនជា​មានករ​ណី​បែប​នេះជាលើកទី២ នាពេលខាងមុខ ជនបរទេសនោះនឹងប្រឈមការដកហូតបណ្ណការងារជនបរទេស និងបណ្តេញ​ចេញពី​ព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា​ បានឱ្យដឹងថា ការចេញសេចក្តីជូនដំណឹងនេះ គឺបន្ទាប់ពី​ក្រសួងពិនិ​ត្យ​មើ​លឃើញនូវការប្រព្រឹត្តរបស់អ្នកគ្រប់គ្រង មេកា ប្រធានផ្នែក អ្នកបកប្រែ បានប្រើប្រាស់ភាសាមិនសមរម្យ និងអាកប្ប​កិរិយាមិនគ​ប្បីចំពោះ​បង​ប្អូនកម្មករនិយោជិត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «ក្រសួងស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិន អ្នកគ្រប់គ្រង និងអ្នកជំនាញបរទេសដែលមកធ្វើការ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែគ្រប់គ្នាត្រូវគោរពច្បាប់ សុជីវធម៌ វប្បធម៌ខ្មែរ និងជាពិសេសត្រូវគោរពសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរ។ កន្លែងការងារត្រូវជាកន្លែងដែលមានការគោរពគ្នាទៅវិញទៅមក មិនមែនជាកន្លែងសម្រាប់ការប្រើពាក្យសម្តី ឬអាកប្បកិរិយាប្រមាថមើលងាយនោះទេ ដើម្បីកសាងសហគ្រាស​មួយជាសហគ​មន៍សុខ​សាន្តមួយតាម​ការចង្អុលបង្ហាញរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងតាមអ្វីដែលឯកឧត្តមរដ្ឋមន្ត្រីប្រកាន់ខ្ជាប់»។

ជាមួយគ្នានេះ អ្នកគ្រប់គ្រងទាំងពីរដែលបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យចំពោះកម្មករនិយោជិត ត្រូវបានក្រសួង តម្រូវឱ្យអ្នកទាំង​ពីរធ្វើ​ការសុំទោសជាសាធារណៈនៅចំពោះមុខបងប្អូនកម្មករនិយោជិត និងធ្វើកិច្ចសន្យាថា នឹងឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតខ្មែរតទៅទៀត ហើយបើមានលើកទី២ទៀតនោះ ជនបរទេស​នឹងត្រូវប្រឈ​មនឹងការដ​កហូត​អាជ្ញា​ប​ណ្ណការងារជនបរទេស និងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបបញ្ជាក់ពីលោកស៊ុន មេសាដដែល។

បើតាមអ្នកនាំពាក្យរូបនេះ បងប្អូនកម្មករនិយោជិតដែលបានឃើញ ឬរងនូវអំពើនានាក៏អាចជូនដំណឹងពីការប្រើប្រាស់អាកប្បកិរិយា និងពាក្យ​សម្តីមិនសមរម្យ ឬការមិនអនុវត្តលក្ខខណ្ឌការងារបានត្រឹមត្រូវនៅកន្លែងការងារ មកអធិការការងារ តាមរយៈប្រអប់​បណ្តឹង​អនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ឬប្រព័ន្ធទូរសព្ទ Hotline លេខ «១២៨៦»៕

19/08/2026

សម្តេចធិបតី៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា គឺជាការបង្រួបបង្រួមជាតិ!

19/08/2026

ឯកឧត្ដម​ ខូយ​ រីដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ ជំរុញ​ និង​ពង្រឹង​ការ​ដាំ​ដើមឈើ​ រួម​នឹង​ការអនាម័យ​បរិស្ថាន​ទូទាំង​ខេត្ត​ពោធិ៍សាត់

19/08/2026

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរផ្អាកការរុះរើផ្ទះស្នាក់ និងផ្ទះគ្រូបង្រៀនសាលាដូង ដោយចាត់ក្រុមការងារចុះសិក្សា និងដោះស្រាយចំពោះបញ្ហានៅទីតាំងនោះ

18/08/2026

សមត្ថកិច្ចជិះប្រដេញជនសង្ស័យមិនដឹងថាជាបទល្មើសអ្វី ចំណុចផ្សារព្រែកតាមាក់

ប្រភពពីពលរដ្ឋ

18/08/2026

«ជីវប្រវត្តិដ៏ជូរចត់៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានក្លាយជាកូនកំព្រា ក្នុងរបប ប៉ុល ពត»

ឆ្លៀតក្នុងឱកាសនៃការរៀបរាប់ពីសកម្មភាពនានាដែលសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួម និងឆ្លងកាត់ សម្តេចក៏បានជម្រាបជូនអង្គពិធីបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ពីជីវប្រវត្តិដ៏កំសត់របស់ខ្លួនផងដែរ។

សម្តេចមានស្រុកកំណើតនៅខេត្តក្រចះ ភូមិដូនមាស ស្រុកសំបូរ ខេត្តក្រចេះ ដែលមានឪពុកម្តាយជាកសិករ។ បន្ទាប់ពីឪពុកម្តាយបានទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ ដែលមានបន្ទុកប្អូនស្រី ២នាក់ទៀតនោះ សម្តេច បានជួយគាំទ្រ ទំនុកបម្រុង និងជ្រោមជ្រែងប្អូនៗឥតស្រាកស្រាន្ត មិនឱ្យរសាត់អណ្ដែតតាមព្រេងវាសនាឡើយ។ ដំណើរជីវិតបងប្អូនស្រីទាំងបី បានពួតដៃគាំទ្រ និងស្រលាញ់គ្នាទៅវិញទៅមក រហូតទទួលបានជីវិតដែលល្អប្រសើរដូចសព្វថ្ងៃ។

ក្នុងនាមជាសមាជិក សមាជិកាគណបក្សជំនាន់ក្រោយ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ជ្រាលជ្រៅបំផុតចំពោះភាពតស៊ូអំណត់អត់ធន់របស់សម្តេចក្នុងនាមជាមេគ្រួសារ និងជាបងស្រីផង និងសូមគោរពចងចាំនូវបទពិសោធដ៏មានតម្លៃកាត់ថ្លៃពុំបានរបស់សម្តេច ដើម្បីទុកចែករំលែកបន្តទៅកាន់យុវជនក្រោយៗទៀត។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការ ចំនួន ២រូប ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគ...
12/08/2026

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការ ចំនួន ២រូប ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិឃុំ​នៃខេត្តកំពង់ឆ្នាំង។

ទី១. លោក ហង្ស ពិសី ពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង

ទី២. លោក វ៉ាន់ ថេន ពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា មកអនុវត្តតាមច្បាប់។

Address

Street 64
Stung Treng
190301

Alerts

Be the first to know and let us send you an email when Mork Seivlong posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mork Seivlong:

Shortcuts

Share