Mork Seavlong

Mork Seavlong SEAVLONG

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀង ទ្វេភាគីពាក់ព័ន្ធន...
26/03/2026

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀង ទ្វេភាគីពាក់ព័ន្ធនឹងព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ, ថៃមិនអាចយកហេតុផលណាមួយដើម្បីជាមធ្យោបនាយក្នុងការលុបសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែននេះឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងជំនួបសម្តែងកា...
20/02/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

សហរដ្ឋអាមេរិក រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ កុម្ភៈ ២០២៦

Receiving a courtesy call and having a discussion with Honorable Christopher Landau, U.S. Deputy Secretary of State

USA, Thursday afternoon, 19 February 2026

12/02/2026

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ 🙏❤️

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញទទួលអំណោយពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជនប្រគល់ជូនសម្តេចមហ...
15/01/2026

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញទទួលអំណោយពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជនប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ភ្នំពេញ៖រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាសប្បុរសជនបាននាំយកអំណោយរួមមាន : ស្បៀងអាហារ ភេសជ្ជៈ ថវិកា និងសម្ភារមួយចំនួនប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ដើម្បីរៀបចំចាត់ចែងបញ្ជូនទៅវីរ:កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក

ក្នុងនាមសម្តេចមហាបវរធិបតី និងក្នុងនាមគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាសប្បុរសជន ដែលបាននាំយកអំណោយទាំងនោះ មកប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត សម្រាប់ជាគុណប្រយោជន៍ដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅជំរុំសុវត្ថិភាព នៅតាមព្រំដែនកម្ពុជា-ថៃ ។

គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត និងបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦  របស់អគ...
15/01/2026

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ

ក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានអនុញ្ញាតឱ្យឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ រាយការណ៍ចំពោះលទ្ធផលការងាររបស់ខ្លួនក្នុងឆ្នាំ២០២៥ កន្លងមក ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។ លើសពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានចំណុះ ចូលរួមមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនផងដែរ។

ក្រោយពីក្តាប់បាននូវរបាយការណ៍ផ្ទាល់មាត់ របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានរួចមក កិច្ចប្រជុំបានបន្តពិភាក្សាពិគ្រោះយោបល់លើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ជាគន្លឹះល្អៗសម្រាប់ការអនុវត្តភារកិច្ចបន្ត។

ជាមតិចុងក្រោយ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវចំពោះតួនាទី និងចំពោះមុខថ្នាក់ដឹកនាំនាពេលកន្លងមក និងបានផ្តាំផ្ញើឱ្យបន្តអនុវត្តផែនការប្រចាំឆ្នាំ២០២៦ នេះ ឱ្យកាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព ស្របតាមអភិក្រមការងារគឺ លឿន ត្រឹមត្រូវ និងយុត្តិធម៌។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ លោក លោកស្រី អគ្គនាយលរង ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទអគ្គនាយកដ្ឋានទោសព្រហ្មទណ្ឌផងដែរ។

09/01/2026

🙏🇰🇭❤️

06/01/2026

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បញ្ចាក់ប្រាប់ក្រុម AOT ដែរបានចុះពិនិត្យផលប៉ះពាល់ស្ពានអូរជីក ដែលរងការខូចខាតដោយសារយោធាសៀមឈ្លានពាន ប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែក នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

06/01/2026

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព អង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងកែលម្អ ផ្លូវជនបទជំហា...
07/10/2025

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព អង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងកែលម្អ ផ្លូវជនបទជំហានទី៤ ក្រោមក្របខណ្ឌហិរញ្ញប្បទានពីមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉ (RRIP-IV)

ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ៖នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា,រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព អង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងកែលម្អផ្លូវជនបទជំហានទី៤ ក្រោមក្របខណ្ឌហិរញ្ញប្បទានពីមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF, Loan. KHM-37) នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង , លោក លោកស្រី មន្រ្តីអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងRRIP-IV (PMU) និងលោក លោកស្រី ប្រធានអនុវត្តគម្រោង និងមន្ត្រីបច្ចេកទេសគម្រោង RRIP-IV(PIU) ។

នារសៀលថ្ងៃសៅរ៍​ ត្រូវនឹង​ ថ្ងៃទី១៧​ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុ...
18/05/2025

នារសៀលថ្ងៃសៅរ៍​ ត្រូវនឹង​ ថ្ងៃទី១៧​ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ​នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល​ អញ្ជើញចូលរួមជាអធិបតីក្នុងពិធី​ សំណេះសំណាល​ និងផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤​ និងទិសដៅការងារបន្ត​ របស់យុវជនគណបក្សប្រជាជនកម្ពុជា​ ដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគីរី​។

ពិធីនេះមានការអញ្ជើញចូលរួមពី​ឯកឧត្តម ថង​ សាវុន ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគីរី ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា​ គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមអនុប្រធាន សមាជិកគណៈប្រចាំការ​ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងតំណាងផ្នែក និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​ សមាជិកា​ គណបក្សប្រមាណ ៣២៥នាក់​ នៅមន្ទីរគណបក្សខេត្តមណ្ឌលគីរី។

11/05/2025

ក្រុមសមាជិកត្រីចក្រយានកម្ពុជាទាំងអស់ ម្នាក់ៗពិតជារំភើបសប្បាយរីករាយនៅពេលដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់

នៅក្នុងឱកាសបុណ្យវិសាខបូជា នាព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជូនចំពោះលោកតា លោកអ៊ំ លោកពូ ធាក់ស៊ីក្លូទាំងអស់ ដែលបានចូលរួមនាឱកាសនេះ។

លោកជំទាវបណ្ឌិត មានប្រសាសន៍បន្តថា សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាល យុវតី-យុវនារីកម្ពុជា ឲ្យទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅ និងអាចបំពេញ ការងារក្នុងសង្គមបានយ៉ាងល្អប្រសើរ បន្ថែមពីនេះសមាគមក៏មានយន្តការលើកស្ទួយ និងគាំទ្រដល់សកម្មភាព នៃសប្បុរសធម៌សង្គមដទៃផ្សេងទៀតផងដែរ។ ជាក់ស្តែងនៅក្នុងឱកាសនេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ដើម្បីចែករំលែកក្តីស្រលាញ់ដល់ សមាជិកត្រីចក្រយាននៅកម្ពុជា ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដោយមានការសម្របសម្រួលពីសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ពីសមាគមដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមបានឱ្យដឹងទៀតថា ការបង្កើតសមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរ អំពីសុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួល បានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមសមាជិកត្រីចក្រយានកម្ពុជាទាំងអស់ ម្នាក់ៗពិតជារំភើបសប្បាយរីករាយនៅពេលដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានបង្កើតឲ្យមានជាសមាគមនេះឡើង ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ប្រចាំថ្ងៃ។ ពួកគាត់បន្តថា មិនត្រឹមតែគិតគូរផ្នែកជីវភាពនោះទេ ថែមទាំងគិតគូរទាំងផ្នែកសុខភាពទៀតផង។

លោកជំទាវអគ្គស្នងការកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថានៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ កាន់បិណ្ឌខាងមុខនេះ លោកជំទាវ និងសមាជិកសមាជិកា គ្រោងធ្វើបុណ្យកាន់បិណ្ឌរួមគ្នា ជាមួយនិង លោកពូ លោកអ៊ំ លោកតាធាក់សុីក្លូ ទាំងអស់ នៅវត្តបទុមវតី ដោយមានការរាប់បាតព្រះសង្ឃ ស្តាប់លោកទេសនា និងផ្តល់ជាអាហារ និងអំណោយដល់ អ្នកប្រកបរបរធាក់សុីក្លូទាំងអស់នាឱកាសនោះ ដែលនេះគឺជាការធ្វើបុណ្យ និងចែកទានដល់អ្នកដែលមានជីវភាពខ្វះក្នុងឱកាសបុណ្យទានប្រពៃណីជាតិខ្មែរ។

សូមជំរាបថា អំណោយចែកជូនលោកតា លោកអ៊ំ លោកពូ ប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជានាឱកាសនេះដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ២កេស, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆា១ដប, ទឹកក្រូច១កេស, ថ្នាំពេទ្យ១កញ្ចប់, អាវក្រណាត់១, ខោ១, ក្រមា១, ច្រាសដុសធ្មេញ១, ថ្នាំដុសធ្មេញ១, សាប៊ូលាងដៃ១, សាប៊ូកក់សក់១, សាប៊ូបោកខោអាវ១ធុង, អាវភ្លៀង១, ថវិកា១០ម៉ឺនរៀល និងអាហារថ្ងៃត្រង់១ប្រអប់។

គួរបញ្ជាក់ថា លោកតា លោកអ៊ុំ អ្នកធាក់ស៊ីក្លូទាំង៣៨៨ នាក់នេះក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់បើកបានបីដង។ ក្រៅពីប្រាក់ខែក៏មានប្រាក់ឧបត្ថម្ភ បុណ្យចូលឆ្នាំថ្មី ៥ម៉ឺនរៀល និងភ្ជុំបិណ្ឌ ៥ម៉ឺនរៀលទៀត។ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះ រាជាណាចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ ៕

Address

Street 64
Stung Treng
190301

Telephone

+855968899996

Website

https://t.me/Seavlong99

Alerts

Be the first to know and let us send you an email when Mork Seavlong posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mork Seavlong:

Share