31/08/2026
� LIVE | ព័ត៌មានថ្ងៃនេះ — ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
ព័ត៌មានសំខាន់ៗពីខេត្តកំពង់ធំ និងតំបន់ជុំវិញ៖
១. លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញនគរបាលធ្វើជាគំរូ និងបង្កើនការអប់រំច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។
២. អាជ្ញាធរស្រុកស្ទោង រួមជាមួយសប្បុរសជន បន្តគាំទ្រវីរជនកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ ដោយបញ្ជាក់ថា មិនទុកឱ្យសមរភូមិមុខឯកាឡើយ។
៣. ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋនៅស្រុកតាំងគោក អាជ្ញាធរចុះជួយអន្តរាគមន៍ភ្លាមៗ និងនាំយកអំណោយមនុស្សធម៌ទៅសម្រាលការលំបាករបស់គ្រួសាររងគ្រោះ។
៤. ឧត្តមសេនីយ៍ទោ សោម ស៊ុន ជំរុញអង្គភាពយោធា ពន្លឿនការបើកគណនីធនាគារ ដើម្បីបើកប្រាក់បៀវត្សជូនយោធិនតាមប្រព័ន្ធធនាគារ។
៥. ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងដាក់បទបញ្ជា ដើម្បីពង្រឹងការបំពេញភារកិច្ចរបស់កងកម្លាំងនៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
� សេង ចាន់ណា SENG CHANNA — LIVE
ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានមូលដ្ឋាន និងព័ត៌មានសង្គម ពីខេត្តកំពង់ធំ និងទូទាំងប្រទេស