ការិយាល័យផ្សព្វផ្សាយអប់រំ ផែនការងារធនធានមនុស្ស ខេត្តកំពង់ស្ពឺ

  • Home
  • Cambodia
  • Speu
  • ការិយាល័យផ្សព្វផ្សាយអប់រំ ផែនការងារធនធានមនុស្ស ខេត្តកំពង់ស្ពឺ

ការិយាល័យផ្សព្វផ្សាយអប់រំ ផែនការងារធនធានមនុស្ស ខេត្តកំពង់ស្ពឺ ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖​ដោយបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដម​សេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នង​ការនគរបាលខេត្ដកំពង់ស្ពឺ​ និងការចង្អុលកា...
07/09/2026

(កំពង់ស្ពឺ)៖​ដោយបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដម​សេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នង​ការនគរបាលខេត្ដកំពង់ស្ពឺ​ និងការចង្អុលការណែនាំពីលោកវរសេនីយ៍​ទោ​ ហ៊ាង​ ឈា​ងលី​ ស្នងការរង​ ផែនការងារប្រឆាំ​ង​គ្រឿ​ងញៀន កំលាំងអធិកា​រដ្ឋាន​នគរបាលស្រុកសំរោ​ង​ទង​ បានចុះសហការបង្រ្កាប​ករណីគ្រឿង​ញៀ​ន​ នៅ​ចំ​ណុចភូមិញ សង្កាត់កណ្ដោ​លដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនបាន ៥នាក់៖
១-ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិព្រៃស្លឹក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន​ដកហូតម្សៅ​ក្រាមពណ៍សថ្លាសង្ស័យជា​គ្រឿង​ញៀនចំនួន ២២ក​ញ្ចប់​ (៨ម​ធ្យម, ១៦តូច), ទូរស័ព្ទដៃ ១គ្រឿង, ម៉ូតូ ១គ្រឿង។

២-ឈ្មោះ ហោ សុខហេង ហៅ តឿ ខាងលើ ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៨​កញ្ចប់(១ធំ, ១មធ្យម, ៦តូច) ជញ្ជីងថ្លឹងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង, ទូរ​ស័​ព្ទដៃចំនួន ២គ្រឿង, ម៉ូតូ ១គ្រឿង។
៣-ឈ្មោះ ម៉ាត់ វណ្ណា ហៅ ណាន់ ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិកា​ប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារ​មន ។ ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿ​ងញៀន ១ក​ញ្ច​ប់មធ្យម, ទូរស័ព្ទដៃចំនួន ២គ្រឿង។
៤-ឈ្មោះ ឈួន សារ៉ាត់ ហៅ ឡូ ភេទប្រុស អាយុ ៣៥​ឆ្នាំ នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោង​ទង។ ដកហូតម៉ូតូ ១គ្រឿង។
៥-ឈ្មោះ ផា អ៊ូជី ហៅ ស ភេទប្រុ​ស អាយុ ២៣ឆ្នាំ នៅ​ភូមិឆ្លិតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំ​ពត បច្ចុប្បន្នស្នាក់នៅនៅភូមិត្រស់​សាលា សង្កាត់ស្វា​យក្រវ៉ាន់ ដក​ហូ​តទូរស័ព្ទដៃ ១គ្រឿង។

ករណីខាងលេី​កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងទ​ងបានបញ្ជូនមកការិយាល័យប្រឆាំ​ង​គ្រឿ​ងញៀន​ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

កម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះល្បាតក្នុងភូមិសាស្រ្តដែលមានលក្ខណៈស្មុគ...
07/09/2026

កម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះល្បាតក្នុងភូមិសាស្រ្តដែលមានលក្ខណៈស្មុគស្មាញ និងងាយរងគ្រោះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត…,

​កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការណែនាំជាប្រចាំ និងប្រកបទៅដោយការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនគរបាលអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ សុខ សុផល នាយការិយាល័យ បានចុះល្បាតតាមបណ្តាគោលដៅមួយចំនួនដែលមានលក្ខណៈស្មុគស្មាញ និងដែលអាចប្រឈមនឹងបញ្ហាអសន្តិសុខ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាព និងជាពិសេសការពារឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈជារួមជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងឱ្យកងកម្លាំងមួយផ្នែកទៀតទៅសិក្សាអនុវត្តជំនាញនៅការិយាល័យបង្ការសង្គ្រោះ និងពន្លត់អគ្គិភ័យ ដើម្បីត្រៀមរងចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ24h/24h៕

សេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋ...
07/09/2026

សេចក្តីជូនដំណឹង
ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក្យនឹងត្រូវផ្តល់ជូនចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ៕

លោកឧត្តមសេនីយ៍ទោ ឃឹម​ សុកខៃ​  និងមន្ត្រីក្រោមឱវាទទាំងអស់ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭🇰🇭(កំពង់ស្ពឺ)៖នៅព្រឹក ថ្ង...
07/09/2026

លោកឧត្តមសេនីយ៍ទោ ឃឹម​ សុកខៃ​ និងមន្ត្រីក្រោមឱវាទទាំងអស់ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭🇰🇭

(កំពង់ស្ពឺ)៖នៅព្រឹក ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦

លោកឧត្តមសេនីយ៍ ឃឹម​ សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានអញ្ជេីញចូលរួមជាមួយ លោក លោកស្រីស្នងការរង លោក​ លោកស្រីនាយ-នាយ​រងការិយាល័យ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបា​លខេត្តកំពង់ស្ពឺ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោយពិធីគោរពទង់ជាតិបញ្ចប់​ លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ មានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្ដយកចិត្ដទុកអនុវត្ដគោរពវិន័យ​បទ​បញ្ជាកងកម្លាំងនគរបាលជាតិ​ អោយបានមុឹងម៉ាត់​ និងចូលរួមបម្រេីផលប្រយោជន៍ប្រជាពលរដ្ឋ​ និងសង្គមជាតិ​ ៕

កំពង់ស្ពឺ៖ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុល...
06/09/2026

កំពង់ស្ពឺ៖ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលបង្ហាញជាប្រចាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ ក៏ដូចជាការលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានភាពចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ ក៏ដូចជាកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានបន្តអនុវត្តការងារល្បាតចល័តពេលថ្ងៃ និងពេលយប់ ព្រមទាំងត្រៀមអន្តរាគមន៍នៅប៉ុស្តិ៍ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាគ្រប់ពេលវេលា។

សូមគូសបញ្ជាក់ផងដែរថា ដោយមាការជំរុញណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ នគរបាលត្រូវតែយកចិត្តទុកដាក់បម្រើនូវសេវាសាធារណៈ និងរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ ជាពិសេសធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

កំពង់ស្ពឺ៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឃឹម សុក...
05/09/2026

កំពង់ស្ពឺ៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ស្ពឺ បានចាត់ឱ្យក្រុមការងារលេខាធិការដ្ឋាន អ.ន.ក ខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក អ៊ុច សម្បត្តិ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ លោក ជីវ ឃីម ប្រធានការិយាល័យអតីតយុទ្ធជន នៃសាខា ម.ជ.ជ ខេត្ត និងលោក ចែមភឺនរីម វុទ្ធី អភិបាលស្រុកថ្ពង និងជាប្រធានគណៈកម្មាធិការ អ.ន.ក ស្រុកថ្ពង ចុះពិនិត្យស្ថានភាពជីវភាពរបស់សមាជិក អ.ន.ក ខេត្តកំពង់ស្ពឺ ដែលមានជីវភាពខ្វះខាតខ្លាំងចំនួន ១២គ្រួសារដែលក្នុងនោះមានចំនួន ៨គ្រួសាររស់នៅក្នុងស្រុកសាមគ្គីមុនីជ័យ ចំនួន ២គ្រួសាររស់នៅក្នុងស្រុកថ្ពង និងចំនួន ២គ្រួសាររស់នៅក្នុងក្រុងឧដុង្គម៉ែជ័យ និងដោយបានចែកជូននូវអំណោយរបស់សាខាកាកបាទក្រហមខេត្តជូនចំពោះគ្រួសារសមាជិក អ.ន.ក ទាំងនោះដោយក្នុង១គ្រួសារទទួលបាននូវអង្ករចំណុះ ២៥គីឡូក្រាម ចំនួន១បាវ មីចំនួន ១កេស ទឹកសុីអ៊ីវ-ទឹកត្រី ចំនួន ១យួរ ប្រេងឆាចំនួន ១ដប ត្រីខចំនួន ១យួរ និងថវិកាចំនួន ៥មុឺនរៀល៕

កំពង់ស្ពឺ៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឃ...
03/09/2026

កំពង់ស្ពឺ៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ស្ពឺ បានចាត់ឱ្យលោកវរសេនីយ៍ឯក ហុក អេងជាង ស្នងការរង និងជាអនុប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពជីវភាពរបស់សមាជិក អ.ន.ក ខេត្តកំពង់ស្ពឺ ដែលមានជីវភាពខ្វះខាតខ្លាំងចំនួន ៨គ្រួសាររស់នៅក្នុងស្រុកភ្នំស្រួច និងដោយបានចែកជូននូវអំណោយរបស់សាខាកាកបាទក្រហមខេត្តជូនចំពោះគ្រួសារសមាជិក អ.ន.ក ទាំងនោះដោយក្នុង១គ្រួសារទទួលបាននូវអង្ករចំណុះ ២៥គីឡូក្រាម ចំនួន១បាវ មីចំនួន ១កេស ទឹកសុីអ៊ីវ-ទឹកត្រី ចំនួន ១យួរ ប្រេងឆាចំនួន ១ដប ត្រីខចំនួន ១យួរ និងថវិកាចំនួន ៥មុឺនរៀល៕

លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺអញ្ជើញដឹកនាំកំលាំងការពារ​សន្ដិ​សុ​​ខ​សណ្ដាប់ធ្នាប់​ ក្នុងពិធី...
31/08/2026

លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺអញ្ជើញដឹកនាំកំលាំងការពារ​សន្ដិ​សុ​​ខ​សណ្ដាប់ធ្នាប់​ ក្នុងពិធីបញ្ចុះប​ឋ​មសិលាបើកការដ្ឋានសា​ងសង់ហេ​ដ្ឋារចនាសម្ព័ន្ធភស្តុភា​រកម្ម នៃគ​ម្រោង ភីភីអិលស៊ី PPLC ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែ​សីហា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តំពង់ស្ពឺ អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការ​ដ្ឋាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម នៃគម្រោង ភីភីអិលស៊ី PPLC ក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារ​មន ខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមគណៈប្រតិភូ ឯកឧ​ត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត។

លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន​ស្ថាបនាផ្លូវកៅស៊ូកំណាត់ផ្លូវ...
24/08/2026

លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​
អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន​ស្ថាបនាផ្លូវកៅស៊ូកំណាត់ផ្លូវលេខ ១៣០A (ផ្លូវលេខ ១២៧ចាស់)

កំពង់ស្ពឺ៖​ នាព្រឹកថ្ងៃចន្ទ ១១កើត ខែ​ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២​៥៧០ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២៦​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ​គណៈអភិ​បា​លខេត្ត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូកំណាត់ផ្លូវលេខ ១៣​០A (​ផ្លូវលេខ ១២៧ចាស់) ស្ថិតក្នុងឃុំព្រៃញាតិ និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ពិធីនេះនឹងប្រព្រឹត្តទៅដោយមានការអញ្ជេីញចូលរួម​ ៖​ ឯកឧត្ដម​ អភិ​បាលរងខេត្ដ​ ,តំណាងក្រុមហ៊ុន​ ដែ​ល​ប្រេី​ប្រាស់លេីស្ថានភាព​ផ្លូវលេ​ខ​ ​(១២៧ចាស់​)​ ផ្លូវលេខ​(១​៣០A) មេបញ្ជាការកងកម្លាំង​ អភិបាល​ស្រុ​កគងពិសី​ លោក​ លោ​កស្រីមេឃុំ​ ក្រុមប្រឹក្សាឃុំ​ និងប្រជាពលរដ្ឋចូលរួមប្រមាណ​ ៤០០នាក់​ ៕

កំពង់ស្ពឺ៖​ នាថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.​ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦​ ដោយអនុវត្តតាមបទបញ...
23/08/2026

កំពង់ស្ពឺ៖​ នាថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.​ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦​ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំជាប្រចាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក​ម្លាំងរបស់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ប​ន្ដអនុវត្ដផ្ដល់សេវាថតអត្ត​សញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋ​នៅតាមប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ ដោយការផ្ដល់ផ្ដោតលេី​៖
​-ការថតផ្ដល់អត្ដសញ្ញាណប័ណ្ណជូនដល់អ្នកគ្រប់អាយុ​ [១៥ឆ្នាំឡេីង​]។
​-ការថតផ្ដល់អត្ដសញ្ញាណប័ណ្ណផុតសុពលភាព​ [ទុតិយតា]។

បន្ថែមពីការផ្ដល់ឯកសារអត្ដសញ្ញា​ណ​ប័ណ្ណ កម្លាំងនគរបាលបានបន្តសហការការចុះធ្វេីការផ្សព្វផ្សាយគោ​លន​យោបាយភូមិឃុំសង្កាត់មានសុ​វត្ថិភាព​ លក្ខណៈសម្បត្ដិ​ ៧យ៉ាង​ និងការផ្សព្វផ្សា​យអំពីអនុ​ក្រឹ​ត្យ​លេខ​០៣​ រាជរដ្ឋាភិបាល​ ស្ដីពីការគ្រប់គ្រងសន្ដិសុខ​ សុ​វត្ថិភា​ព​ តាមទី​តាំងរស់នៅប្រមូលផ្ដុំ​ ក្នុងការបញ្ជ្រាបការ​យ​ល់ដឹងដល់បងប្អូនពលរដ្ឋជាម្ចាស់ផ្ទះ​ ម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ​ ម្ចាស់គម្រោងបុរី​ ខនដូរ​ អោ​យមានការប្រុ​ង​ប្រយ័ត្នលេីការផ្ដល់ទីតាំងជួល និងចូលរួមជាមួយរាជ​រដ្ឋាភិ​បា​លក្នុងបង្រ្កាបបទ​ល្មេី​ស​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Sca​ms)៕

Address

Speu
050801

Website

Alerts

Be the first to know and let us send you an email when ការិយាល័យផ្សព្វផ្សាយអប់រំ ផែនការងារធនធានមនុស្ស ខេត្តកំពង់ស្ពឺ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share