រដ្ឋបាលឃុំព្រៃក្រសាំង

  • Home
  • Cambodia
  • Speu
  • រដ្ឋបាលឃុំព្រៃក្រសាំង

រដ្ឋបាលឃុំព្រៃក្រសាំង Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រដ្ឋបាលឃុំព្រៃក្រសាំង, Public & Government Service, 11°35'19. 77"N 104°29'48. 37"E, Speu.

សេចក្តីជូនដំណឹង ស្តីពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លី———————————————-រដ្ឋបាលឃុំព្រៃក្រសាំង សូមជម្រាបដល់ប្រជាពលរដ្ឋ អំពីការចែ...
19/09/2026

សេចក្តីជូនដំណឹង ស្តីពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លី
———————————————-
រដ្ឋបាលឃុំព្រៃក្រសាំង សូមជម្រាបដល់ប្រជាពលរដ្ឋ អំពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លី នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ មានការចែកប្លង់ នៅទីតាំងសាលាឃុំក្រាំងចេក
សម្រាប់អ្នកមានដីក្នុងភូមិសាស្ត្រភូមិច្រក, ឡខ្ទមខ្ពស់,​ទួល,​គង់លឹង្គ,​ត្រពាំងលាន,​ក្រាំងស្លែង, ស្វាយភ្លោះ, ក្រាំងក្រូច, ត្រពាំងជ្រៅ,ក្រាំងដូង និងគោកចារ្យ។

អាស្រ័យដូចនេះសូមថ្នាក់ដឹកនាំភូមិ និងអ្នកពាក់ព័ន្ធមេត្តាជួយផ្សព្វផ្សាយបន្ថែម។

សម្រាប់ព័ត៌មានលម្អិតសូមចូលមកកាន់តំណលីងនេះ https://t.me/preykrosang សូមអរគុណ!!

ការជួបសំណេះសំណាល និងឧបត្ថម្ភគ្រួសារងាយរងហានិភ័យ———————————————————----------------------នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍...
17/09/2026

ការជួបសំណេះសំណាល និងឧបត្ថម្ភគ្រួសារងាយរងហានិភ័យ
———————————————————----------------------
នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក តន់ សាក់ មេឃុំព្រៃក្រសាំង បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយគ្រួសារងាយរងហានិភ័យចំនួន ១០គ្រួសារ។ ក្នុងនោះដែរ លោក បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោកបរិភោគ ដែលគ្រួសារនីមួយៗទទួលបាន៖
-ថវិការ ១០.០០០ រៀល -អង្ករ ១០ គ.ក
-ទឹកត្រី ២ដប -ទឹកស៊ីអ៊ីវ ២ដប
-ប្រេងឆា ១ដប -មី ១០កញ្ចប់
-ប៊ីចេង ១កញ្ចប់ -សាប៊ូលាងដៃ ១ដុំ

16/09/2026

ផ្លូវវត្តអង្គុប-ព្រៃក្រសាំង

ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ សមាជិកក្រុមប្រឹក្សាឃុំ បានច...
15/09/2026

ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ សមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមប្រជុំផ្សព្វផ្សាយ ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្រោមការសម្របសម្រួលរបស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពព្រៃជម្ពូមានអង្គ។

14/09/2026

ផ្លូវតាងៅជិតរួចរាល់ហើយ

សកម្មភាពគ្រឿងចក្រកិនបង្ហាប់ដីផ្លូវភូមិក្រាំងស្លែង។ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
12/09/2026

សកម្មភាពគ្រឿងចក្រកិនបង្ហាប់ដីផ្លូវភូមិក្រាំងស្លែង។

ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦

ប្រជាពលរដ្ឋទទួលបានលិខិតអញ្ជើញតាមភូមិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
10/09/2026

ប្រជាពលរដ្ឋទទួលបានលិខិតអញ្ជើញតាមភូមិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

សូមជូនដំណឹង ដល់បេក្ខជនដែលបានដាក់ពាក្យសុំប្រឡងចូលបម្រើការងារជា ប្រធាន និងការរីកុំព្យូទ័រ (កចប) ឃុំព្រៃក្រសាំង អញ្ជើញមកប្រ...
10/09/2026

សូមជូនដំណឹង ដល់បេក្ខជនដែលបានដាក់ពាក្យសុំប្រឡងចូលបម្រើការងារជា ប្រធាន និងការរីកុំព្យូទ័រ (កចប) ឃុំព្រៃក្រសាំង អញ្ជើញមកប្រឡង QCM និងធ្វើតេស្តកុំព្យូទ័ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក នៅមណ្ឌលប្រឡងសាលាអនុវិទ្យាល័យបន្ទាយខ្មែរ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ឱ្យបានគ្រប់ៗគ្នា ។
សូមអរគុណ!

Address

11°35'19. 77"N 104°29'48. 37"E
Speu

Alerts

Be the first to know and let us send you an email when រដ្ឋបាលឃុំព្រៃក្រសាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលឃុំព្រៃក្រសាំង:

Shortcuts

Share