រដ្ឋបាលខេត្តឧត្តរមានជ័យ

រដ្ឋបាលខេត្តឧត្តរមានជ័យ សូមស្វាគមន៍មកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ។

នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ប...
03/09/2026

នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យដោយផ្ទាល់លើស្ថានភាពស្ពាន នៅក្នុងឃុំអូរស្វាយនិងផ្លូវគ្រួសក្រហមមួយខ្សែរ ស្ថិតនៅឃុំបាក់អន្លូង ក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ ដែលបានរងផលប៉ះពាល់បណ្ដាលឲ្យខូចខាតយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀង៕

#ខេត្តឧត្ដរមានជ័យ
#រដ្ឋបាលខេត្តឧត្ដរមានជ័យ
#មានចាន់យ៉ាដា_meanchanyada

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ...
03/09/2026

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកនៅអាងទឹកតាម៉ុក និងស្ពានទួលប្រាសាទ ដែលស្ថិតនៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ថា ស្ថានភាពទឹកនៅថ្ងៃនេះ មានការស្រកចុះវិញហើយ ដោយអាងទឹកតាម៉ុក មានកម្ពស់ទឹក ៣.៥៧ ម៉ែត្រ បើប្រៀបទៅនឹងពីម្សិលមិញ មានកម្ពស់ទឹក ៣.៨១ ម៉ែត្រ (ទឹកស្រក ០.២៤ ម៉ែត្រ)៕

#ខេត្តឧត្ដរមានជ័យ
#រដ្ឋបាលខេត្តឧត្ដរមានជ័យ
#មានចាន់យ៉ាដា_meanchanyada

03/09/2026

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដាក់បទបញ្ជាឱ្យកងកម្លាំងទាំងអស់ ត្រូវស្រាវជ្រាវ និងទប់ស្កាត់រាល់សកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងវាតទីដល់មូលដ្ឋានជនបទ៕

#ខេត្តឧត្ដរមានជ័យ
#រដ្ឋបាលខេត្តឧត្ដរមានជ័យ
#មានចាន់យ៉ាដា_meanchanyada

 #ឧត្ដរមានជ័យលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦បញ្ជាក់៖ ក្រសួងប្រកាសផ្សាយតែបញ្ជីរាយនាមបេក្...
02/09/2026

#ឧត្ដរមានជ័យ

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
បញ្ជាក់៖ ក្រសួងប្រកាសផ្សាយតែបញ្ជីរាយនាមបេក្ខជនដែលជាប់តែប៉ុណ្ណោះ បេក្ខជនមិនមានឈ្មោះក្នុងបញ្ជី មានន័យថាធ្លាក់៕

#ខេត្តឧត្ដរមានជ័យ
#រដ្ឋបាលខេត្តឧត្ដរមានជ័យ
#មានចាន់យ៉ាដា_meanchanyada

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ...
01/09/2026

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ក្រោមរូបភាពផ្សេងៗ ដែលបច្ចុប្បន្នកំពុងវាតទី និងជ្រៀតដល់មូលដ្ឋានជនបទ។

ប្រសាសន៍បែបនេះត្រូវបាន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេស រដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តឧត្តរមានជ័យ លើកឡើងក្នុងកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ៕

#ខេត្តឧត្ដរមានជ័យ
#រដ្ឋបាលខេត្តឧត្ដរមានជ័យ
#មានចាន់យ៉ាដា_meanchanyada

ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានចូលរួមកិច្ច...
31/08/2026

ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនឡាញ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៕

#ខេត្តឧត្តរមានជ័យ
#រដ្ឋបាលខេត្តឧត្ដរមានជ័យ
#មានចាន់យ៉ាដា_meanchanyada

27/08/2026

លោកជំទាវ Baroness Winterton រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មកកាន់សាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យនាពេលនេះ គឺដើម្បីចុះពិនិត្យដោយផ្ទាល់នូវអគាសិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗកន្លងមក៕

#ខេត្តឧត្ដរមានជ័យ
#រដ្ឋបាលខេត្តឧត្ដរមានជ័យ
#មានចាន់យ៉ាដា_meanchanyada

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងចម្រុះចុះសម្របសម្រ...
27/08/2026

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងចម្រុះចុះសម្របសម្រួល ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដែលដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) (AOT ) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៦៦នាក់ ស្មើនឹង ៩៨គ្រួសារ (ស្ត្រី ១៩០នាក់) ក្នុងនោះមានកុមារចំនួន ១០១នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ៕

#ខេត្តឧត្ដរមានជ័យ
#រដ្ឋបាលខេត្តឧត្ដរមានជ័យ
#មានចាន់យ៉ាដា_meanchanyada

នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលក្រុងសំរោង បានរៀបចំសោភ័ណភាពតាមដងផ្លូវជាតិ ដើមី្បប្រែក្លាយដងផ្លូវឱ្យមានភាពស្អាត ស...
26/08/2026

នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលក្រុងសំរោង បានរៀបចំសោភ័ណភាពតាមដងផ្លូវជាតិ ដើមី្បប្រែក្លាយដងផ្លូវឱ្យមានភាពស្អាត ស្រស់បំព្រង និងប្រកបដោយបៃតងភាព។

រដ្ឋបាលក្រុង បានកំណត់ទិសដៅចម្បងក្នុងការសម្អាតតាមដងផ្លូវ ដោយកាត់ឆ្ការស្មៅ និងរុក្ខជាតិតូចធំដែលបាំង ឬរាំងស្ទះដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ដែលរដ្ឋបាលក្រុងបានរៀបចំបំពាក់អំពូលសូឡារួចរាល់ ចាប់ពីព្រំប្រទល់ស្រុកចុងកាល់ រហូតមកដល់ទីប្រជុំជនក្រុង និងបន្តរហូតដល់សង្កាត់កូនគ្រៀល។

រដ្ឋបាលក្រុង ក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមសហការកាន់តែសកម្មបន្ថែមទៀត ដោយបញ្ឈប់ការបោះចោលសំរាម និងថង់ប្លាស្ទិកពាសវាលពាសកាល ព្រមទាំងរួមគ្នារក្សាអនាម័យ បរិស្ថាន និងថែរក្សាសោភ័ណភាពក្រុងសំរោងឱ្យកាន់តែមានបៃតងភាពស្រស់បំព្រង និងមានរបៀបរៀបរយជាប្រចាំ៕

#ខេត្តឧត្ដរមានជ័យ
#រដ្ឋបាលខេត្តឧត្ដរមានជ័យ
#មានចាន់យ៉ាដា_meanchanyada

រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចុះពិនិត្យសាលាបឋមសិក្សាគោកប្រាសាទ ដែលរងគ្រោះដោយសង្គ្រាម និងកិច្ចអន្ត...
26/08/2026

រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចុះពិនិត្យសាលាបឋមសិក្សាគោកប្រាសាទ ដែលរងគ្រោះដោយសង្គ្រាម និងកិច្ចអន្តរាគមន៍អប់រំ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ
……………………………………………………
នៅក្នុងបរិបទដែលសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់កុមារក្នុងការទទួលបានអនាគតដ៏ភ្លឺស្វាង ដោយនៅថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៦ វត្តមានលោកជំទាវ Baroness Winterton រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មកកាន់សាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យនាពេលនេះ គឺដើម្បីចុះពិនិត្យដោយផ្ទាល់នូវអគាសិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗកន្លងមក និងដំណើរការកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីប្រទេស ចក្រភពអង់គ្លេស (Britain) ជាពិសេសការជួយសង្គ្រោះ និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កុមារដែលបានផ្លាស់ទីលំនៅដោយសារបញ្ហាជម្លោះ។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់រដ្ឋមន្ត្រីព្រីតថេននាពេលនេះ មិនត្រឹមតែជួយជំរុញដល់ការស្តារឡើងវិញនូវរចនាសម្ព័ន្ធអប់រំក្នុងខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារដ៏មានឥទ្ធិពល និងទស្សនវិស័យទូលំទូលាយទៅកាន់ពិភពលោក អំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃការការពារការអប់រំក្នុងតំបន់ជម្លោះ និងការផ្តល់ក្តីសង្ឃឹមថ្មីដល់អនាគតកុមារកម្ពុជានៅតាមបន្ទាត់ព្រំដែនឱ្យបន្តបោះជំហានទៅមុខដោយមោទនភាព៕

#ខេត្តឧត្ដរមានជ័យ
#រដ្ឋបាលខេត្តឧត្ដរមានជ័យ
#មានចាន់យ៉ាដា_meanchanyada

Address

St 01, Borei Rothbal Village, Samraong Sangkat
Somrong

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តឧត្តរមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលខេត្តឧត្តរមានជ័យ:

Shortcuts

Share