មត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល

  • Home
  • Cambodia
  • Snay Pól
  • មត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល

មត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល សូមស្វាគមន៍មកកាន់ហ្វេសប៊ុកផ្លូវការរបស់មត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល ឃុំរកា ស្រុកពារាំ

ប្រវត្តសង្ខេបនៃការសាងសង់អាគារមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល

ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារលោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា តែងតែមកធ្វើបុណ្យ ដាក់ទាន ចូលរួមកម្មវីធីបុណ្យប្រពែណីជាតិនានា និងកម្មវិធីផ្សេងៗនៅក្នុងខេត្តព្រៃវែង និងជាញឹងញ៉ាប់ គឺក្នុងទឹកដីស្រុកពារាំងនេះតែម្ដង និងបានទទួលលោក និងក្រុមគ្រួសារយ៉ាងកក់ក្ដៅបំផុត។ ភាពរុះរាយរាក់ទាក់ ចិត្តមេត្តា និងចូលចិត្តធ្វើទានផងនោះ លោកបណ្ឌិត និង

ភរិយា ក៏មានគំនិតចង់កសាងអ្វីមួយទុកជាអនុស្សាវរីយ៍ និងជាកេរ៍តំណែរដល់ក្មេងជំនាន់ក្រោយ លោកក៏បានបំផុសគំនិតមកលោកស្រីនាយិកាសាលាមត្តេយ្យ ដោយក្ដីគោរពស្រលាញ់យ៉ាងជិតស្និតរវាងគ្រួសារទាំងពីរ ស្រប់ពេលអាគារសាលាមត្តេយ្យស្នាយពលចាស់មានភាពទ្រុតទ្រោម លោកស្រីនាយិកា និងស្វាមីក៏បានដាក់សំណើរជូនលោកបណ្ឌិត និងភរិយាដើម្បីសុំអាគារ ១ខ្នង មាន៦បន្ទប់ ដោយមានចិត្តស្រលាញ់ការសិក្សា និងវិស័យអប់រំ លោកបណ្ឌិត និងភរិយាក៏បានឯកភាពគំរោងនេះឡើងក្នុងឆ្នាំ២០១៩ នោះតែម្ដង។ មិនចាំយូរ អាគារថ្មីនៃសាលាមត្តេយ្យធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពលក៏លេចរូបរាប់បន្ទិចម្ដងៗ ក្នុងឆ្នាំដ៏ដែលនោះផងដែរ។

សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល បានសាងសង់ឡើងក្នុងខែធ្នូ ឆ្នាំ២០១៩ ដោយថវិកាទាំងស្រុងរបស់លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា ព្រមទាំងបុត្រ ដោយចំណាយពេលសាងសង់អស់ជិត ១ឆ្នាំ ក្នុងស្ថានភាពដ៏តានតឹងបំផុត គឺការរីករាលត្បាតនៃការឆ្លងជំងឺកូវីដ ១៩ ក្នុងឆ្នាំ២០២០ នៅក្នុងប្រទេសកម្ពុជារបស់យើង។ ការសាងសង់ក៏បានបញ្ចប់ ស្រប់ពេលនៃការបើកប្រទេសឡើងវិញ ក្រសួងអប់រំបានប្រកាស់បើកបវេសមកាលថ្មីចូលរៀនក្នុងឆ្នាំ២០២១ ទូទាំងប្រទេស ដោយមើលឃើញថាភាពខ្វះខាតនៃអាគារសិក្សា សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល ក៏បានដាក់អោយប្រើប្រាស់ជាបណ្ដោះអាសន្ននៅក្នុងឆ្នាំ២០២១ និងបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងនោះដែរលោកបណ្ឌិត និងភរិយាក៏បានផ្ដល់ជំនួយយ៉ាងច្រើនបន្តបន្ទាប់ដូចជា ថវិកា សម្ភារៈសិក្សាសម្រាប់កុមារ សម្ភារៈដាក់ក្នុងបន្ទប់រៀនគ្រប់ថ្នាក់ សម្ភារៈក្មេងលេងជុំវិញបរិវេណសាលាមត្តេយ្យ បន្ទប់ទឹក ចំណត់ម៉ូតូ ការកែច្នៃលំអរសួនច្បារ សាងសង់របង់សាលាថ្មី និងក្លោងទ្វារចូល។

***“ចាប់ពីខែមិថុនា ឆ្នាំ២០២៣ នេះតទៅលោកបណ្ឌិត និងភរិយាក៏បានរៀបចំជាអាហារពេលព្រឹកសម្រាប់កុមារក្នុងមត្តេយ្យផងដែរ”***។

ថ្មីៗនាខែមករា ឆ្នាំ២០២៤ នេះ ដោយមានភាពខ្វះខាតអាគារ និងកំណើននៃសិស្សមកចូលរៀនក្នុងសាលាមត្តេយ្យធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល លោកបណ្ឌិត និងភរិយា បានកំពុងចាប់ផ្ដើមបន្តកាសាងសង់អាគារថ្មី ១ខ្នងទៀត មាន ៣ន្ទប់ សម្រាប់ទីចាត់ការអ្នកគ្រូ បណ្ណាល័យ និងបន្ទប់រៀនផងដែរ។ ទាំងអស់នេះគឺជាទឹកចិត្តធំធេងរបស់លោកទាំងពីរមិនអាចកាត់ថ្លៃបាន មិនត្រឹមតែកសាងអាគារសាលា ទីចាត់ការ បន្ទប់ទឹក កន្លែងក្មេងលេង ចំណត់ម៉ូតូ សួរច្បារ របង់លាសា និងក្លោងទ្វារ ថែមទាំងផ្ដល់នូវអាហារសម្រាប់កុមារថែមទៀតផង។

ថ្ងៃអង្គា ១៤រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃបុណ្យភ្ជុំ លោកបណ្ឌិត ភិតថឺលី លោកជំទាវឆាយលីណា បានចូលកសាងថ្លូវថ្...
02/10/2024

ថ្ងៃអង្គា ១៤រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃបុណ្យភ្ជុំ លោកបណ្ឌិត ភិតថឺលី លោកជំទាវឆាយលីណា បានចូលកសាងថ្លូវថ្នល់ក្នុងវត្តត្រកៀក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ចំនួន១០០០ដូលា សូមជូនពុទ្ធពរ៤ប្រកាគឺ អាយុ វណ្ណ សុខ ពល កុំបីឃ្លាងឃ្លាតឡើយ។

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
02/10/2024

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤

អនុមោទនាពិធីបុណ្យ កាន់បិណ្ឌ (បិណ្ឌ ១៣) ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្...
30/09/2024

អនុមោទនាពិធីបុណ្យ កាន់បិណ្ឌ (បិណ្ឌ ១៣) ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោក សូមជួយថែរក្សាប្រោសព្រំសព្វសាធុការព...
19/09/2024

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោក សូមជួយថែរក្សាប្រោសព្រំសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា ព្រមទាំងបុត្រ និងក្រុមគ្រួសារ ឲ្យសមប្រកបដោយសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា ព្រមទាំងក្រុមគ្រួសារ បានចូលរួមថវិការចំនួន ១,០០០,០០០ រៀល ដើម្បីគាំទ្ររាជរដ្ឋាភិបា...
28/08/2024

លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា ព្រមទាំងក្រុមគ្រួសារ បានចូលរួមថវិការចំនួន ១,០០០,០០០ រៀល ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកម្ពុជាយេីង។
ជយោ!!! សន្តិភាព
ជយោ!!! ខ្មែរធ្វើបាន

នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺលីណាស្នាយពល បានអញ្ជើញលោកគ្រូពេទ្យចុះមកផ្សព្វផ្សាយដល់អ្នកគ្...
25/08/2024

នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺលីណាស្នាយពល បានអញ្ជើញលោកគ្រូពេទ្យចុះមកផ្សព្វផ្សាយដល់អ្នកគ្រូ និងកុមារៗ អំពីចំណីអាហារដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព។

សូមអនុមោទនាបុណ្យកុសលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា...
11/08/2024

សូមអនុមោទនាបុណ្យកុសល

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា បាននាំបុត្រា បុត្រី មកធ្វើបុណ្យប្រគេនទៀនព្រះវស្សានៅវត្ត (ចន្ទសុខវឌ្ឍនារាម) ហៅវត្តត្រពាំងគិន ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សូមជូនបុណ្យដល់អស់លោកអ្នកផង 🙏🙏🙏

ជោគជ័យមិនមែនជាគន្លឹះនៃសុភមង្គលទេ ប៉ុន្តែសុភមង្គល​គឺជាគន្លឹះនៃភាពជោគជ័យ បើ​អ្នក​ស្រឡាញ់​អ្វី​ដែល​អ្នក​កំពុង​ធ្វើ នោះ​អ្នក...
10/08/2024

ជោគជ័យមិនមែនជាគន្លឹះនៃសុភមង្គលទេ ប៉ុន្តែសុភមង្គល​គឺជាគន្លឹះនៃភាពជោគជ័យ បើ​អ្នក​ស្រឡាញ់​អ្វី​ដែល​អ្នក​កំពុង​ធ្វើ នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ។ សូមរីករាយថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា!

នៅសល់តែ០៤ថ្ងៃទៀតប៉ុណ្ណោះកម្ពុជាយើងនឹងបំបែកកំណត់ត្រាប្រវតិ្តសាស្រ្តក្នុងការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់ផ្ដើម ...
01/08/2024

នៅសល់តែ០៤ថ្ងៃទៀតប៉ុណ្ណោះកម្ពុជាយើងនឹងបំបែកកំណត់ត្រាប្រវតិ្តសាស្រ្តក្នុងការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់ផ្ដើម នៅថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩:០៥នាទីព្រឹកខាងមុខនេះ។ អរគុណសន្តិភាព! ខ្មែរធ្វើបាន... 🇰🇭🇰🇭🇰🇭

នៅសល់ ០៤ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ០១ សីហា ២០២៤ - ០៥ សីហា ២០២៤
01/08/2024

នៅសល់ ០៤ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

០១ សីហា ២០២៤ - ០៥ សីហា ២០២៤

កូនស្រីពៅលោកបណ្ឌិត ភីតថឺ លីណា ទៅចូលរួមក្នុងកម្មវីធី "ការប្រកួតប្រជែងអ្នកប្រាជ្ញពិភពលោក" នៅប្រទេសកូរ៉េខាងត្បូងWorld Schol...
25/07/2024

កូនស្រីពៅលោកបណ្ឌិត ភីតថឺ លីណា ទៅចូលរួមក្នុងកម្មវីធី "ការប្រកួតប្រជែងអ្នកប្រាជ្ញពិភពលោក" នៅប្រទេសកូរ៉េខាងត្បូង
World Scholar Competition (South Korea)

សូមជូនពរកញ្ញា ឆាយ យ៉ាវិន ទទួលបានជោគជ័យហើយលើកទង់ជាតិ🇰🇭លើទឹកដីកូរ៉េខាងត្បូង

ជាមោទនភាពរបស់កម្ពុជា នៅតែ ១២ថ្ងៃទៀត ការបើកដំណើរការ ការដ្ឋានព្រែកជីកហ្វូណនតេជោនឹងចាប់ផ្ដើម គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ...
24/07/2024

ជាមោទនភាពរបស់កម្ពុជា នៅតែ ១២ថ្ងៃទៀត ការបើកដំណើរការ ការដ្ឋានព្រែកជីកហ្វូណនតេជោនឹងចាប់ផ្ដើម គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ

Address

National Road 8A
Snay Pól
855

Opening Hours

Monday 07:00 - 11:00
Tuesday 07:00 - 11:00
Wednesday 07:00 - 11:00
Thursday 07:00 - 11:00
Friday 07:00 - 11:00

Telephone

+85512834801

Alerts

Be the first to know and let us send you an email when មត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល:

Share