26/08/2026
អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ
======================================
នៅព្រឹកថ្ងៃទី ២៦/០៨/២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបានចូលរួមគោរពវិញ្ញាណក្ខន្ធ និងដង្ហែសពលោកអនុសេនីយ៍ឯក ហ៊ុំ សានី នាយរងប៉ុស្តិ៍ម្កាក់ ដែលបានទទួលមរណភាព ដោយជំងឺរាំវៃ(ទឹកនោមផ្អែម) នៅភូមិក្បាលសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជាចុងក្រោយលោកសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធិក្នុងលោកសូមជួយដឹកនាំវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ឯក ហ៊ុំ សានី សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕