សេក សុខុម /Sek Sokhom

សេក សុខុម /Sek Sokhom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សេក សុខុម /Sek Sokhom, Political organisation, Sisophon.

06/06/2026

ការផលិតនិងចែកចែកព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់កិត្តិយសបុគ្គលប៉ះពាល់គ្រួសារ សហគមន៍ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
"យើងនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ"

ក្រសួងព័ត៌មានជំរុញយុវជនឱ្យប្រកាន់ខ្ជាប់នូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ(ខេ...
06/06/2026

ក្រសួងព័ត៌មានជំរុញយុវជនឱ្យប្រកាន់ខ្ជាប់នូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ

(ខេត្តព្រះវិហារ)៖ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវ និងជំរុញដល់យុវជនឱ្យការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះ ឬជាភ្នាក់ងារនៃការចែកចាយព័ត៌មានក្លែងក្លាយ ដោយត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន និងពិនិត្យប្រភពឱ្យបានច្បាស់លាស់ ប្រកាន់ខ្ជាប់ជានិច្ចនូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្តាញសង្គមប្រកបដោយទទួលខុសត្រូវ។ ការថ្លែងបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើក «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ។

ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ២,០០០នាក់ ដែលនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា។

ឯកឧត្តម ស្លេះ អាល់ហ្វីន មានប្រសាសន៍ថា «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ត្រូវបានរៀបចំឡើងដោយមានគោលបំណងសំខាន់ៗ ក្នុងការបញ្ជ្រាបការយល់ដឹងទូលំទូលាយអំពីផលវិបាកនិងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់អក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឌីជីថលដល់សាធារណជន។ បន្ថែមពីនេះ យុទ្ធនាការនេះក៏ផ្តោតសំខាន់លើការផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ សិទ្ធិ និងសុវត្ថិភាពឌីជីថល ក្នុងគោលដៅចូលរួមចំណែកកែប្រែឥរិយាបថ និងទម្លាប់អវិជ្ជមានក្នុងការប្រើប្រាស់បណ្តាញសង្គមរបស់ស្រទាប់យុវជនផងដែរ។

មានប្រសាសន៍ទៅកាន់សិស្សានុសិស្ស និងអ្នកចូលរួម ឯកឧត្តម ស្លេះ អាល់ហ្វីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានក្លែងក្លាយ បើមើលមួយភ្លែតហាក់ដូចជារឿងធម្មតា ប៉ុន្តែវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់បុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល»។

ឯកឧត្តមបានបន្តពន្យល់ថា ក្រៅពីធ្វើឱ្យខាតបង់ថវិកា និងពេលវេលា ព័ត៌មានប្រឌិតទាំងនេះបានបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់អ្នកដទៃ ព្រមទាំងបង្កឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត បំផ្លាញទំនាក់ទំនងសង្គម បង្កអសន្តិសុខ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចញុះញង់ឱ្យមានការរើសអើង អំពើហិង្សា បំបែកបំបាក់សាមគ្គីភាពជាតិ ដែលអ្នកប្រព្រឹត្តត្រូវប្រឈមមុខនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំពីវិធានសុវត្ថិភាពមូលដ្ឋាន រួមមាន ការគ្រប់គ្រងលេខសម្ងាត់ឱ្យបានរឹងមាំ ការចៀសវាងចុចលើតំណភ្ជាប់ (Links) ដែលគួរឱ្យសង្ស័យ និងត្រូវប្រកាន់ខ្ជាប់នូវការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយស្មារតីទទួលខុសត្រូវ។

#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #យុវវ័យនិយាយថាទេចំពោះព័​ត៌មានក្លែងក្លាយ #សន្តិសុខជាតិ #ក្រមសីលធម៌ #ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន #នេត្រភក្ត្រា #ក្រសួងព័ត៌មាន #កម្ពុជា_Cambodia

06/06/2026
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្...
06/06/2026

សេចក្តីប្រកាសព័ត៌មាន

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦

06/06/2026
06/06/2026
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ព...
06/06/2026

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត

កំពង់ធំ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានជំរុញឲ្យមន្ទីរព័ត៌មានខេត្តកំពង់ធំ ខិតខំរក្សា និងពង្រឹងបណ្ដាញព័ត៌មាននៅតាមបណ្តាភូមិ ឃុំ និងស្រុក/ក្រុង ដើម្បីជំរុញប្រសិទ្ធភាពនៃការឆ្លើយតប និងគ្រប់គ្រងព័ត៌មានឲ្យកាន់តែប្រសើរ សម្រាប់ជាប្រយោជន៍សាធារណៈ ពិសេសផ្តល់សុវត្ថិភាពព័ត៌មានជូនប្រជាពលរដ្ឋដើម្បីធានាស្ថិរភាព សណ្តាប់ធ្នាប់សង្គម។

ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ នារសៀលថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងប្រតិភូក្រសួង និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានបានរហ័ស និងទាន់សភាពការណ៍ដើម្បីគ្រប់គ្រងសាធារណមតិនាពេលកន្លងមក។ ការពង្រឹងបណ្តាញព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាក់ថ្នាក់ក្នុងខេត្ត ជាកិច្ចការដ៏ចាំបាច់ហើយត្រូវធ្វើឡើងតាមរយៈចងក្រងបង្កើតជាគ្រុបបណ្តាញទំនាក់ទំនងការងារព័ត៌មាន ក្នុងនោះមានបណ្តាញសង្គមហ្វេសបុក ម៉េសិនជ័រ(Messenger) និងតេឡេក្រាម ជាដើមដែលជាមធ្យោបាយទំនាក់ទំនងព័ត៌មានជំរុញប្រសិទ្ធភាពការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមអ្នកនាំពាក្យ បានណែនាំនិងជំរុញឲ្យមន្ទីរព័ត៌មានខេត្ត ផ្តោតលើការផលិតមាតិកាបែបអប់រំផ្សព្វផ្សាយខ្លីៗឲ្យបានច្រើន ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីអាទិភាពវិស័យអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាស្ថិរភាពសង្គម និងការពារសន្តិសុខជាតិកម្ពុជា។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ជាក់លាក់ទាក់ទងនឹងទម្រង់ និងប្រធានបទជាមួយខ្លឹមសារដែលក្រុមការងារព័ត៌មាននិងសាធារណមតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

ឯកឧត្តមបានសង្កត់ធ្ងន់ថាដោយសារតែបច្ចុប្បន្ន ការចូលចិត្តប្រើបណ្តាញសង្គម ពិសេសក្នុងទម្រង់reel ក្នុងfacebookឬ tiktok challenge ទទួលបានប្រជាប្រិយភាពច្រើនពីសំណាក់ពលរដ្ឋក្នុងការទទួល និងចែករំលែកព័ត៌មាន ដូច្នេះក្រុមការងារនៃមន្ទីរព័ត៌មាន ត្រូវខិតខំស្វែងយល់ពីបច្ចេកទេសថ្មីៗដើម្បីផលិត មាតិកាប្រភេទទាំងនេះ និងត្រូវបន្តគិតគូររៀបចំផែនការផលិតវីដេអូខ្លីៗ ជាមួយសារអប់រំអក្ខរកម្មព័ត៌មាន ដែលអាចជួយពង្រឹងខែលការពារឌីជីថលដល់ប្រជាពលរដ្ឋ ឱ្យចេះវិភាគ ពិចារណា និងមិនធ្លាក់ក្នុងឧបាយកលនៃការចែកចាយព័ត៌មានក្លែងក្លាយ ដែលបង្កឡើងដោយក្រុមខិលខូច ក្នុងគោលបំណងបំពុលសង្គម និងបំផ្លាញស្ថិរភាពជាតិ។
ឯកឧត្តម ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់បន្ថែមថា ការចេះសម្របខ្លួនបានលឿនលើបច្ចេកទេសផលិត និងផ្សព្វផ្សាយឱ្យស្របការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការព័ត៌មានក្នុងសង្គមឌីជីថល ពិសេសដើម្បីជំរុញមាតិកាព័ត៌មានពិត មានភាពទាក់ទាញ ស្របតាមការចូលចិត្តទទួលព័ត៌មាននាពេលបច្ចុប្បន្ន វាជាការពង្រឹងសមត្ថភាពជំនាញទាន់សម័យកាល និងបង្កើនលទ្ធភាពក្នុងការបញ្ជ្រាបព័ត៌មានពិត មានគុណភាពក៏ដូចជាសារអប់រំផ្សេងៗ សំដៅការពារសន្តិសុខព័ត៌មានជាតិ បន្សាបឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ និងរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងស្ថិរភាពនៅក្នុងសង្គមឌីជីថល។

ដូចគ្នានេះដែរ ការចាក់បញ្ចូលខ្លឹមសារដើម្បីលើកកម្ពស់ការយល់ដឹងអក្ខរកម្មព័ត៌មាន និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់បណ្តាញសង្គមមានសារៈសំខាន់បែបយុទ្ធសាស្ត្រ ក្នុងការជំរុញកម្លាំងចលករវិជ្ជមានក្នុងការអភិវឌ្ឍសង្គមជាតិ ពិសេសចូលទៅដល់ស្រទាប់យុវជនបានប្រសើរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងសហគមន៍។ ជាងនេះទៀត កិច្ចខិតខំនេះរួមចំណែកក្នុងការបង្កើតភាពធន់ក្នុងយុគសម័យឌីជីថល សំដៅធានាថាប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពពេញលេញក្នុងការស្វែងយល់ ត្រិះរិះពិចារណា និងបដិសេធរាល់ខ្លឹមសារបំពុល បំផ្លើស បំភ្លៃ ដែលមានចេតនាបំភាន់ និងបង្កចលាចលក្នុងសង្គម។

នាឱកាសនោះដែរ ឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំបានលើកទឹកចិត្តឱ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្រូវយកចិត្តទុកដាក់លើការងារសាធារណមតិ និងអនុវត្តយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយជំហានទី២ ឱ្យទទួលបានជោគជ័យ ។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រុមការងារមន្ទីរនឹងខិតខំផលិតមាតិកា និងវីដេអូខ្លីៗឲ្យកាន់តែទាក់ទាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ក្រៅពីនេះ ក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិ នឹងបន្តកិច្ចសហការឲ្យកាន់តែល្អប្រសើរជាមួយថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព ពិសេសការរក្សា និងពង្រឹងបណ្តាញព័ត៌មានជាមួយអាជ្ញាធរក្នុងក្រុង-ស្រុក ឃុំ និងរហូតដល់ភូមិ ដើម្បីគ្រប់គ្រងព័ត៌មាននិងសាធារណមតិទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងលើកកម្ពស់ការទទួលព័ត៌មានពិតដើម្បីសុវត្ថិភាពព័ត៌មានក្នុងសង្គម៕

ពលរដ្ឋឌីជីថលល្អ មិនចែកចាយព័ត៌មានក្លែងក្លាយ! #និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ   #ក្រសួងព័ត៌មាន
06/06/2026

ពលរដ្ឋឌីជីថលល្អ មិនចែកចាយព័ត៌មានក្លែងក្លាយ!

#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ


#ក្រសួងព័ត៌មាន

06/06/2026

យើងរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសន្តិសុខ និងសុវត្ថិភាពព័ត៌មានសម្រាប់ទាំងអស់គ្នា

#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ


#ក្រសួងព័ត៌មាន

Address

Sisophon

Website

Alerts

Be the first to know and let us send you an email when សេក សុខុម /Sek Sokhom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share