មន្ទីរឧស្សាហកម្ម វបន ខេត្តបន្ទាយមានជ័យ DISTI-Banteay Meanchey Province

  • Home
  • Cambodia
  • Sisophon
  • មន្ទីរឧស្សាហកម្ម វបន ខេត្តបន្ទាយមានជ័យ DISTI-Banteay Meanchey Province

មន្ទីរឧស្សាហកម្ម វបន ខេត្តបន្ទាយមានជ័យ DISTI-Banteay Meanchey Province សូមស្វាគមន៍មកកាន់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យបានសហការជាម...
21/07/2026

នៅថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជួយសម្របសម្រួលជាមួយសាលាEV បានបើកវគ្គបណ្ដុះបណ្ដាលសម្រាប់សិក្ខាម៣៨នាក់ ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសហគមន៍អូរប្រាសាទ ស្រុកមង្គលបូរី ។

នៅថ្ងៃទី៣-៤ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យបានសហការជាមួយ...
04/07/2026

នៅថ្ងៃទី៣-៤ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យបានសហការជាមួយអាជ្ញាធរឃុំ ភូមិ និងជួយសម្របសម្រួលជាមួយសាលាVBNK-SK បានបើកវគ្គបណ្ដុះបណ្ដាលសម្រាប់សិក្ខាម៣០នាក់ ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសាលាឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។

នៅថ្ងៃទី១ -២ ខែកក្កដា ឆ្នាំ២០២៦មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ បានសហការជាមួ...
02/07/2026

នៅថ្ងៃទី១ -២ ខែកក្កដា ឆ្នាំ២០២៦មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងសាលាVBNK-SK បានបើកវគ្គបណ្ដុះបណ្ដាលសម្រាប់សិក្ខាម៣០នាក់ ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

28/06/2026

អបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ » ។

ការប្រារព្ធទិវាជាតិលើកទី៣ នេះ ក្នុងគោលបំណងដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ និងបន្តជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានភាពមិនច្បាស់លាស់ និងការប្រែប្រួលយ៉ាងឆាប់រហ័ស។

២៧ មិថុនា ២០២៦

Celebrating the 3rd National Micro, Small, and Medium Enterprises (MSMEs) Day 2026, under the theme “Building Bridges for MSMEs to Access Markets”

The celebration aims to achieve the Sustainable Development Goals by 2030 and to further promote the development of MSMEs, which serve as the backbone of the national economy. MSMEs play a significant role in creating jobs, improving livelihoods, strengthening economic resilience, and enhancing Cambodia’s competitiveness in an increasingly uncertain and rapidly evolving global economy.

27 June 2026

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុន ឃុនអភិវឌ្ឍន៍(ស្ថានីយផលិតផ្គត់ផ្គង់ទឹកស្អាត សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ) បាន...
16/06/2026

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុន ឃុនអភិវឌ្ឍន៍(ស្ថានីយផលិតផ្គត់ផ្គង់ទឹកស្អាត សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ) បានរៀបចំកិច្ចប្រជុំរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ(ក្រុង សង្កាត់ ឃុំ) ជាមួយក្រុមហ៊ុន ដោយមានឯកឧត្តម
តន់ សុខជា អគ្គនាយកទឹកស្អាតជាអធិបតី និងមានការចូលរួមពីខ្ញុំបាទប្រធានមន្ទីរឧវបន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរសាធារណការនិងដឹកជញ្ជូន លោកអភិបាលក្រុងសិរីសោភ័ណ លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំង៦
នាយកសាលា មណ្ឌលសុខភាព ដែលស្ថិតក្នុងតំបន់សេវាទាំងមូលសរុបចំនួន៦៣ នាក់។

ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ត្រូវនឹងថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២៦ ដោយមានការណែនាំពីលោក ហេង សុភាង ប...
04/06/2026

ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០
ត្រូវនឹងថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២៦ ដោយមានការណែនាំពីលោក ហេង សុភាង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ។
លោក ម៉ែន សូកុមារ អនុប្រធានមន្ទីរទទួលបន្ទុកការងារស្តង់ដារ និងមាត្រាសាស្ត្របានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ដៃបាញ់ប្រេងតាមដេប៉ូ(ប្រេង)ស្ថិតក្នុងស្រុកម៉ាឡៃ បានចំនួន ១០កន្លែង មាន ១១ម៉ាស៊ីន ដៃបាញ់ប្រេងចំនួន៣៥ដៃអនុលោម៣៥ដៃ និងខូច០ដៃត្រួតពិនិត្យក្នុងពេលប្រើប្រាស់ ហើយត្រួតពិនិត្យដំបូងមាន៥កន្លែង ៥ម៉ាស៊ីន ១៥ដៃ។

04/06/2026
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការណែនាំពីលោក ហេង សុភាង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្...
03/06/2026

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការណែនាំពីលោក ហេង សុភាង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ។
លោក ម៉ែន សូកុមារ អនុប្រធានមន្ទីរទទួលបន្ទុកការងារស្តង់ដារ និងមាត្រាសាស្ត្រ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្ត ដៃបាញ់ប្រេងប្រចាំឆ្នាំ២០២៦ ក្នុងស្រុកម៉ាឡៃ បានចំនួន ៨ កន្លែង ១៥ម៉ាស៊ីន ស្មើនឹង ២៨ ដៃបាញ់ប្រេង អនុលោម ២៨ ដៃ មិនអនុលោម ០ ដៃ ត្រួតពិនិត្យក្នុងពេលប្រើប្រាស់ ក្នុងនោះត្រួតពិនិត្យដំបូង ០ កន្លែង។

អបអរសាទរ និងជូនពរជ័យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេ...
26/05/2026

អបអរសាទរ និងជូនពរជ័យ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ យោងតាមអនុក្រឹត្យលេខ ៤៤៨ អនក្រ.តត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា មានសេចក្តីត្រេកអរឥតឧបមា និងសូមចូលរួមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅបំផុតជូនចំពោះ៖
លោក ហេង សុភាង (អត្តលេខ ១៦៧១៤០០៣០១)
ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើងថ្នាក់ជា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៣ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងតែងតាំងជា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ ជំនួស លោក ញ៉ិល ប៊ុនធឿន ដែលបានចូលនិវត្តន៍។
ការទទួលបានការតែងតាំងមុខតំណែងថ្មីនាពេលនេះ គឺពិតជាស្តែងឱ្យឃើញនូវការទុកចិត្តយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងឆ្លុះបញ្ចាំងពីសមត្ថភាព ចំណេះដឹង ទេពកោសល្យ បទពិសោធន៍ និងស្នាដៃការងារដ៏ឆ្នើម ដែលលោកបានលះបង់ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលកន្លងមក។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ លោកប្រធានមន្ទីរ និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ចថ្មី ដើម្បីដឹកនាំមន្ទីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
សូមលោកប្រធាន និងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែឧសភា ឆ្នាំ២០២៦ មន្ទីរឧវបនបានសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុនអេនធើប្រាយវីស្សិន &ផាតនើរ...
08/05/2026

ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែឧសភា ឆ្នាំ២០២៦ មន្ទីរឧវបនបានសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុនអេនធើប្រាយវីស្សិន &ផាតនើរ ឯ.ក
បានបើកវគ្គបណ្តុះបណ្តាលដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ដីអំពី ជំនាញអភិវឌ្ឍន៍ខ្លួន និងអាជីវកម្មសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាជំនាញសំខាន់ក្នុងការអភិវឌ្ឍ និងអាជីវកម្មប្រកបដោយអត្ថន័យនិងចីរភាព ដែលបានបើក២វគ្គនៅឃុំ ឬស្សីក្រោក ស្រុកមង្គលបូរី ដែលមានសិក្ខាមចូលរួមចំនួន៧៧នាក់។(នឹងបើកវគ្គថ្មីទៀតនៅពេលឆាប់ៗ)។

Address

Sophi Village, Kampong Svay Sangkat, Serey Sophon City
Sisophon
010100

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when មន្ទីរឧស្សាហកម្ម វបន ខេត្តបន្ទាយមានជ័យ DISTI-Banteay Meanchey Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share