មន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ

  • Home
  • Cambodia
  • Sisophon
  • មន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ

មន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ, Government Organization, Street 03, Banteay Meanchey, Sisophon.

10/04/2026
04/04/2026
25/03/2026

ជួបគ្នានៅថ្ងៃស្អែកនេះ​❤️

សូមសាធារណជនដែលមានបំណងបរិច្ចាគឈាម​ អញ្ជេីញចូលរួមជាមួយក្រសួងរ៉ែនិងថាមពលក្នុងកម្មវិធីបរិច្ចាគឈាម​ លេីកទី១៧នេះ ក្រោមប្រធានបទ​ "ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម ជួយជីវិត"

អ្នកចូលរួមនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតជាអនុស្សាវរីយ៍​នៃកម្មវិធីបរិច្ចាគឈាមរបស់យេីង 👕

••• ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងរ៉ែ​និងថាមពល​ (MME)
- Website: https://www.mme.gov.kh
- Facebook: https://www.facebook.com/MMECambodia
- Telegram: https://t.me/mmecambodiaofficial
- YouTube: https://www.youtube.com/

#ក្រសួងរ៉ែនិងថាមពល #អរគុណសន្តិភាព

23/03/2026

រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងរ៉ែនិងថាមពល បាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការដោះស្រាយវិបត្តិថាមពលជាសកល ដែលកេីតចេញពីសង្រ្គាមនៅមជ្ឈិមបូពា៍ ដោយក្នុងនោះរួមមាន៖
- ការរក្សាថ្លៃអគ្គិសនី កុំឱ្យឡេីងថ្លៃ
- ការស្វែងរកប្រភពផ្គត់ផ្គង់ឧស្ម័ននិងប្រេងឥន្ធនៈបន្ថែម និង
- យន្តការបន្ធូរបន្ថយថ្លៃប្រេងតាមរយៈការកាត់ពន្ធអាករផ្សេងៗជាដេីម។

"សូមចូលរួមសន្សំសំចៃជាមួយគ្នា ក្នុងការប្រើប្រាស់ឧស្ម័ននិងប្រេងឥន្ធនៈ រួមទាំងអគ្គិសនី"

••• ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងរ៉ែ និងថាមពល (MME)
- Website: https://www.mme.gov.kh
- Facebook: https://www.facebook.com/MMECambodia
- Telegram: https://t.me/mmecambodiaofficial
- YouTube: https://www.youtube.com/

#ក្រសួងរ៉ែនិងថាមពលពល #អរគុណសន្តិភាព

22/03/2026

វីដេអូ៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងវិធានការអន្តរាគមន៏បន្ទាន់ និងចាំបាច់មួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កអោយមានការកើនឡើងនៃតម្លៃប្រេងឥន្ទន:ជាសាកលនេះ។

រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី២១ មីនា ២០២៦

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

page មន្ទីររ៉ែ និងថាមពលខេត្ត
https://www.facebook.com/DME.BMC.Cambodia
#មន្ទីររ៉ែនិថាមពលខេត្តបន្ទាយមានជ័យ

សេចក្តីជូនដំណឹង ស្តីពី "កម្មវិធីសប្បុរសធម៌បរិច្ចាគឈាម​ លេីកទី១៧​ ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម""ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម ជ...
20/03/2026

សេចក្តីជូនដំណឹង ស្តីពី "កម្មវិធីសប្បុរសធម៌បរិច្ចាគឈាម​ លេីកទី១៧​ ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម"

"ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម ជួយជីវិត"

ក្នុងគោលដៅចូលរួមលើកស្ទួយវិស័យសុខាភិបាលនិងសុខមាលភាពសង្គម​ ពិសេសការងារមនុស្សធម៍ក្នុងការជួយសង្រ្គោះជនរងគ្រោះនិងអ្នកជំងឺដែលមានតម្រូវការឈាមបន្ទាន់​ ក្រសួងរ៉ែនិងថាមពល​និងសហភាពសហព័ន្ធយុវជនកម្ពុជា​ វិស័យរ៉ែនិងថាមពល​ នឹងរៀបចំ​ "កម្មវិធីសប្បុរសធម៌បរិច្ចាគឈាម​ លេីកទី១៧​ ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម"​ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦​ តាមពេលវេលានិងទីកន្លែងដូចខាងក្រោម៖

-​ ពេលវេលា៖ ៨:០០នាទីព្រឹក​ តទៅ
-​ ទីកន្លែង៖​ ទីស្តីការក្រសួងរ៉ែនិងថាមព​ល​ (សាលប្រជុំជាន់ទី៥ អគារA)

សម្រាប់ការចុះឈ្មោះចូលរួម​និងព័ត៌មានលម្អិតសូមទំនាក់ទំនង៖
១. កញ្ញា យន់ សូគន្ធិ (លេខទូរសព្ទ៖ ០៦១ ៤៤៤ ៣០០)
២. លោក ឆាន មុន្នីរិទ្ធ (លេខទូរសព្ទ៖​០៦៩ ២១៨ ២៩៦)

••• ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងរ៉ែ​និងថាមពល​ (MME)
- Website: https://www.mme.gov.kh
- Facebook: https://www.facebook.com/MMECambodia
- Telegram: https://t.me/mmecambodiaofficial
- YouTube: https://www.youtube.com/

#ក្រសួងរ៉ែនិងថាមពល #អរគុណសន្តិភាព

page មន្ទីររ៉ែ និងថាមពលខេត្ត
https://www.facebook.com/DME.BMC.Cambodia

Address

Street 03, Banteay Meanchey
Sisophon
010801

Alerts

Be the first to know and let us send you an email when មន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share