សិទ្ធិ ឡោះ Sith Luos

សិទ្ធិ ឡោះ Sith Luos Welcome to BMC Province Commissariat Of Police's Official Page!

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរប...
11/03/2026

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបានប្រកាសចូលកាន់តំណែងជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ចំណែកលោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងកានៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធនេះ។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ ស្នងការរង អធិការគ្រប់ក្រុងស្រុក មេបញ្ចាការវរសេនាតូចទាំង៤ តំណាងមន្ទីរ ស្ថាប័ន ជាវិញខេត្តជាច្រើននាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់រយ:ពេល៦ឆ្នាំកន្លងមក របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សម្រេចបានស្នាដៃ និងសមិទ្ធផលជាច្រើនគួរជាទីមោទន:។ ឯកឧត្តម ក៏បានផ្តាំផ្ញើរនិងដាក់ចេញផែនការដល់លោកស្នងការថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវបន្តគ្រប់គ្រងកម្លាំងឲ្យបានល្អ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម, បន្តស្រាវជ្រាវបោសសម្អាតបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ពិសេសត្រូវសហការជាមួយ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បង្ការ បង្ក្រាប បទល្មើសអនឡាញស្គែម(Online Scame) ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះត្រួតពិនិត្យ រៀបចំ កន្លែងប្រារព្វពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរ...
10/03/2026

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះត្រួតពិនិត្យ រៀបចំ កន្លែងប្រារព្វពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ត្រួតពិនិត្យ រៀបចំ កន្លែងប្រារព្វពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលកម្មវិធីនេះ ប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការរងផែនការងារភស្តុភា និង ហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងត្រូវថ្នាក់ដឹកនាំប្រារព្ធពិធីប្រកាសឲ្យចូលកាន់តំណែងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ខណះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នឹងទៅទទួលតំណែងថ្មីជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំវិសាមញ្ញ និងសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ មុននឹងទៅទទួលភារកិច្ចថ្មី=======...
09/03/2026

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំវិសាមញ្ញ និងសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ មុននឹងទៅទទួលភារកិច្ចថ្មី
==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារពពិធីសំណេះសំណាល ជាមួយលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការតាមបណ្តាក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចទាំង៤ ដើម្បីជម្រះបញ្ជី ទ្រព្យសម្បត្តិរដ្ឋ និងបិទបញ្ជីឬរបាយការណ៍ពាក់ព័ន្ធ មុនលោកចាកចេញទៅទទួលភារកិច្ចតំណែងថ្មី ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាលថ្មី ដែលកំពុងសាងសាង់ជិតរួច១០០% និងថតរូបអនុស្សាវរីយ៍មុនពេលចាកចេញ។

បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ខាងនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការរងផែនការងារភស្តុភា និង ហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងត្រូវថ្នាក់ដឹកនាំប្រារព្ធពិធីប្រកាសឲ្យចូលកាន់តំណែងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ខណះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នឹងទៅទទួលតំណែងថ្មីជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ==========បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ៦រោ...
09/03/2026

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលផែនជំនាញ និងអធិការក្រុង/ស្រុក ត្រូវពង្រឹងការងារសន្តិសុខព្រហ្មទ...
07/03/2026

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលផែនជំនាញ និងអធិការក្រុង/ស្រុក ត្រូវពង្រឹងការងារសន្តិសុខព្រហ្មទណ្ឌ និងសន្តិសុខតាមព្រំដែន
==========
បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ផែនជំនាញ និងបណ្តាអធិការដ្ឋានក្រុង/ស្រុកទាំង៩ ត្រូវពង្រឹងការយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។

អ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតពេលមុនចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់នេះគឺ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម, សន្តិសុខព្រហ្មទណ្ឌ និងសន្តិសុខតាមព្រំដែន ត្រូវតាមដានរាល់ព័ត៌មានក្លែងក្លាយដែលមានចរឹកបង្កចលាចលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងមានវិធានការច្បាប់ជាបន្ទាន់។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការយាមល្បាត២៤ម៉ោងលើ២៤ម៉ោង ត្រៀមកម្លាំង មធ្យោបាយ សម្ភារះ ឲ្យបានគ្រប់គ្នា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ ការពារក្បួនប្រតិភូថ្នាក់ដឹកនាំជាតិ អន្តរជាតិដែលឆ្លងកាត់ភូមិសាស្ត្រខេត្ត ឬចុះបំពេញបេសកម្មការងារផ្សេងៗ ត្រូវធានាឲ្យនូវសុវត្ថិភាពពេញលេញ។ ក្រៅពីនេះលោកក៏បានត្រៀមកម្លាំងនគរបាលសម្រាប់ចុះអន្តរាគមន៍ជួយពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ និងករណីអគ្គីភ័យដែលអាចកើតមានជាយថាហេតុផងដែរ៕

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ...
06/03/2026

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
==============
បន្ទាយមានជ័យ :ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ- ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ពន្ធធានាគារខេត្ត អភិបាលក្រុង-ស្រុក ការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុកទាំង៩ មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៧ ។

ចុងបញ្ចប់គណៈធិបតីបានប្រគល់លិខិតសរសើរ ប័ណសរសើរ ប្រាក់រង្វាន់ សម្រាប់ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានល្អ ក្នុងចំណោម ១៦៧ឃុំ-សង្កាត់ ទទួលបានជ័យលាភីលេខ១ ចំនួន៦២ ឃុំ-សង្កាត់, លេខ២ ចំនួន ០៤ឃុំ និងលេខ៣ ចំនួន ១ឃុំ៕

តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និង​នាំយកសម្ភារៈ ​និង​ថវិការរបស់​សមាគម​មិត្ត​នគរបាល​ជាត...
03/03/2026

តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និង​នាំយកសម្ភារៈ ​និង​ថវិការរបស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ទៅប្រគល់ជូនគ្រួសារសពលោក​អនុសេនីយ៍​ឯក​ លន់​ ជួប
===========
បន្ទាយមានជ័យ: អនុវត្ត​តាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​នៅ​រសៀល​ថ្ងៃ​ទី​២ខែ​មីនា​ឆ្នាំ​២០២៦លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​​ អមដំណើរដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងមន្ត្រីនគរបាលជាច្រើនរូប ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​នាំយក សម្ភារៈ និងថវិកាទៅប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក​ លន់​ ជួប​ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រះពន្លានៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលបានទទួលមរណភាពដោយសារជំងឺប្រចាំកាយនៅថ្ងៃទី១ខែ​មីនា​ឆ្នាំ​២០២៦នៅ​ភូមិ​អូរ​ស្ងួត​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គលបូរី​ខេត្តបន្ទាយមានជ័យ ។

សម្ភារៈនិងថវិកាដែលត្រូវបានប្រគល់ជូនគ្រួសារសពរួមមាន: ថវិកាចំនួន៦,៨០៥,០០០រៀល​ ក្នុងនោះថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦លាន​រៀល​ ថវិកា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៨០៥,០០០រៀល​ និង​អង្ករចំនួន៣ការ៉ុង​ ,ទឹកសុទ្ធ១០យួរចូល​រួម​ក្នុង​កម្មវិធី​បុណ្យ​។

ក្នុងឳកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត​ បានពាំនាំការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​សព​ពីសំណាក់លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ នឹងរូប​លោក​ផ្ទាល់​ចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី លោកឪពុក ជីតា ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់បានផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក ៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ​ ឡោះ​ បានចាត់ឲ្យតំណាងចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ឈៀវ ឈុន នាយសេនាធិការរង យោធភូមិភា...
03/03/2026

លោកឧត្តមសេនីយ៍ទោ សិទ្ធិ​ ឡោះ​ បានចាត់ឲ្យតំណាងចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ឈៀវ ឈុន នាយសេនាធិការរង យោធភូមិភាគទី៥ កងទ័ពជើងគោក
==================
បន្ទាយមានជ័យ​៖ អនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅ​ថ្ងៃទី​៣ខែ​មីនា​ឆ្នាំ​២០២៦ លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ដឹកនាំប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ឈៀវ ឈុន នាយសេនាធិការរង យោធភូមិភាគទី៥ កងទ័ពជើងគោក ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយគាំងបេះដូង ពេលបំពេញភារកិច្ចជួរមុខ ទិសទី៣សំឡូត និងកំពុងធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិបន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស​ វិត​ បាននាំយកថវិការបស់លោកឧត្តមសេនីយ៍ទោស្នងការចូលរួមកម្ម​វិធី​បុណ្យដល់ក្រុមគ្រួសារសពផងដែរ ។

នគរបាលតាមក្រុង-ស្រុក បន្តការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្តិភាពតាមមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ...
03/03/2026

នគរបាលតាមក្រុង-ស្រុក បន្តការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្តិភាពតាមមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម
==========
បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោងស្មារតីអង្គប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកុម្ភះ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅសម្រាប់អនុវត្តន៍ខែបន្ទាប់ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាល តាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក កម្លាំងនគរបាលប៉ុស្តិ៍ឃុំ-សង្កាត់ ត្រូវពង្រឹងការផ្តល់សេវាសាធារណ:ឲ្យបានល្អ និងសហការជាមួយអាជ្ញាធរ ចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព តាមមូលដ្ឋានឲ្យបានទូលំទូលាយ ដើម្បីឲ្យកិច្ចសហការរវាង នគរបាល និងប្រជាពលរដ្ឋកាន់តែជិតស្និត និងរួមគ្នា បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។

នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៦នេះ ក្រៅពីចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព កម្លាំងនគរបាលក៏បានពង្រឹងការចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ អប់រំណែនាំអ្នកដំណើរ និងទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង(ជាតិអាល់កុល) ពេលរាត្រីផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការ តែងតែងដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង និងត្រៀមកម្លាំង មធ្យោបាយ សម្ភារ: សម្រាប់ចអន្តរាគមន៍បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ ឬករណីអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ៕

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ==========បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ១៤...
02/03/2026

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប៕

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម ថវិកា និងគ្រឿងឧបភោគបរិភោគ ជូនលោកអនុសេនីយ៍ឯក លន់ ជួប សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្...
27/02/2026

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម ថវិកា និងគ្រឿងឧបភោគបរិភោគ ជូនលោកអនុសេនីយ៍ឯក លន់ ជួប សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក មិត្តភាព-កម្ពុជាជប៉ុន ស្រុកមង្គលបូរី
=====================
(បន្ទាយមានជ័យ)​៖ដោយ​មានការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់​ពីសំណាក់ ​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៦ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បានចាត់តំណាងឱ្យ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ​ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង លោកវរសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ព្រមទាំង​សហការី​ បាន​ចុះសួសុខទុក្ខ និងនាំ​យកថវិកាចំនួន ២,៣១០,០០០រៀល (ពីរលានសាមសិបមួយមុឺនរៀល) គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ប្រគល់​ជូន​ដល់ អនុសេនីយ៍ឯក លន់ ជួប មន្រ្តី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពន្លា នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សម្រាកព្យាបាលជំងឺរលាក់ស្រោមខួក្បាល នៅមន្ទីរពេទ្យបង្អែក មិត្តភាព-កម្ពុជាជប៉ុន ស្រុកមង្គលបូរី ។

ក្នុង​ឱកាស​​នោះផងដែរ​លោក​ឧត្ដមសេនីយ៍ត្រី ស្នងការរង តំណាងឱ្យ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យបាន​ពាំនាំ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និង​រូប​លោក​ផ្ទាល់​សូម​ជូន​ពរ​ឲលោក​ឆាប់​ជាសះស្បើយ​ និង​ឆាប់​បាន​ត្រលប់​មក​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​វិញ​ ។ ជាមួយគ្នានេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានជួយសម្របសម្រួល និងព្យាបាលកងកម្លាំងយើងខ្ញុំយ៉ាងយកចិត្តទុកដាក់ និងបានល្អ ។

ជា​ចុង​ក្រោយ​ភរិយា ​លោកអនុសេនីយ៍ឯក លន់ ជួប បាន​ថ្លែង​គោរពអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងលោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្ត​ ​រួមសហការី ដែលតែងតែគិតគូរ​និង​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុមគ្រួសារកងកម្លាំងគ្រប់រូបនិងសូមគោរព​ជូន​ពរ​ឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ និងលោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ រួមសហការី​ជួប​តែ​ពុទ្ធ​ពរទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខ​:​ ពលៈ​កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញ ចូលរួមកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្...
25/02/2026

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញ ចូលរួមកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត
===============
(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារអន្តោប្រវេសន៍ និង លោកអធិការនគរបាលក្រុងប៉ោយប៉ែត អញ្ជើញ ចូលរួមកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមាន ការអញ្ជើញចូលរួមពី គណៈបញ្ជាការឯកភាពខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង និងអង្គភាពពាក់ព័ន្ធ ព្រមទាំងម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ អគារជួល ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការក្រុងប៉ោយប៉ែត ៕

Address

Banteay Meanchey
Sisophon

Website

Alerts

Be the first to know and let us send you an email when សិទ្ធិ ឡោះ Sith Luos posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សិទ្ធិ ឡោះ Sith Luos:

Share