មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ-Banteay Meanchey Tourism Department

  • Home
  • Cambodia
  • Sisophon
  • មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ-Banteay Meanchey Tourism Department

មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ-Banteay Meanchey Tourism Department មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ Banteay Meanchey Provincial Department of Tourism

04/09/2026
03/09/2026

សកម្មភាពដ៏ផុសផុល ក្នុងវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា​ហូកា ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ថ្ងៃទី១ និងទី២! 🍹🍽️ មើលទៅពិតជាទទួលបានចំណេះដឹងថ្មីៗជាច្រើន។ 🤩 #បដិសណ្ឋារកិច្ច #សេវាកម្មល្អ #ជំនាញម្ហូបភេសជ្ជៈ

ថ្ងៃចន្ទ ៣រោច ដល់ថ្ងៃពុធ ៥រោចខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ...
03/09/2026

ថ្ងៃចន្ទ ៣រោច ដល់ថ្ងៃពុធ ៥រោចខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦​ លោក ដឿន​ ដា​ ប្រធាន​ការិយាល័យអប់រំបណ្តុះបណ្តាល​ នៃមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ​ បានចូលរួកិច្ចប្រជុំបច្ចេកទេសលើការកែសម្រួលឯកសារបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)​ លើកចុងក្រោយលើជំនាញមគ្គុទ្ទេសក៍សហគមន៍​ នៅ​ Bio Lab caf'e ខេត្តសៀមរាប។

03/09/2026
ក្រសួងទេសចរណ៍៖ កិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ភាពយន្ត ។---...
02/09/2026

ក្រសួងទេសចរណ៍៖ កិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ភាពយន្ត ។
--------------------------------
ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែកញ្ញា​ ឆ្នាំ​២០២៦​ លោក​ភ្លុក​ ម៉ាឡា ប្រធានការិយាល័យទីក្រុងស្អាត នៃមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បាន​ចូលរួម​កិច្ច​ប្រជុំ​ការងារ​បច្ចេកទេស​នៃ​ក្រុម​ការងារ​អន្តរ​ក្រសួង​ដើម្បី​សម្របសម្រួល​ និង​គ្រាំ​ទ្រ​វិស័យ​ទេសចរណ៍​ភាព​យន្ត​និង​ការ​ទស្សនា​ប្រាសាទ​នាពេលរាត្រី នៅ​កម្ពុជា​ ក្រោម​អធិបតីភាព​ឯកឧត្តម​ គុជ​ បញ្ញា​សា រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ នៅសាលប្រជុំ លេខ២១២ ទីស្តីការ​ក្រសួង​ទេសចរណ៍។

ក្រសួងទេសចរណ៍៖ សិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍---------------------------------         ថ្ងៃអង្គារ ទី០១ ខែកញ...
01/09/2026

ក្រសួងទេសចរណ៍៖ សិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍
---------------------------------
ថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍​ អមដោយពិធីប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិនៃសេវាកម្មសណ្ឋាគារស្របតាមស្តង់ដាអាស៊ានឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាលប្រជុំលេខ ៦០១ ទីស្ដីការក្រសួងទេសចរណ៍ ។

ទេសភាព​នារដូវកាលបៃតង “សួនព្រះច័ន្ទ”​   ខេត្តបន្ទាយមានជ័យ។ ទីតាំង: https://maps.app.goo.gl/FBMpW48g7jZEBiyB8?g_st=ac  #បន...
01/09/2026

ទេសភាព​នារដូវកាលបៃតង “សួនព្រះច័ន្ទ”​ ខេត្តបន្ទាយមានជ័យ។
ទីតាំង: https://maps.app.goo.gl/FBMpW48g7jZEBiyB8?g_st=ac


#បន្ទាយមានជ័យ
#ទេសចរណ៍កម្ពុជា

30/08/2026
ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការ Swisscontact សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swissconta...
30/08/2026

ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការ Swisscontact សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) រៀបចំ "វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជាតិហូកា លើជំនាញចុងភៅ និងការិយាល័យជួរមុខ"។
---------------------------------
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានចាត់មន្ត្រីចំនួន ០២រូប លោក ខា លីដូ និងលោក ឈឿន សារវន្ត ចូលរួម "វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជាតិហូកា លើជំនាញចុងភៅ និងការិយាល័យជួរមុខ" ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៦ នាក់ (ស្រី ០៩ នាក់) មកពីវិស័យឯកជន និងមន្ទីរទេសចរណ៍ទាំង១២ នៃខេត្តគោលដៅគម្រោងហូកា។ ក្នុងនោះរួមមាន សិក្ខាកាមផ្នែកចុងភៅចំនួន ១០ នាក់ (ស្រី ០១ នាក់) និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈចំនួន ១៦ នាក់ (ស្រី ០៨ នាក់) នៅសណ្ឋាគារ Anik Palace Hotel រាជធានីភ្នំពេញ ។

Address

Banteaymeanchay
Sisophon

Opening Hours

Monday 07:00 - 17:30
Tuesday 07:00 - 17:30
Wednesday 07:00 - 17:30
Thursday 07:00 - 17:30
Friday 07:00 - 17:30

Website

Alerts

Be the first to know and let us send you an email when មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ-Banteay Meanchey Tourism Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share