03/09/2026
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
សកម្មភាពក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ៖
I-ការងារថែទាំប្រចាំ
១-បន្តការងារជួសជុលផ្លូវជាតិលេខ៥ ចាប់ពីគម 335+000 ដល់គម 336+000 ដោយសម្អាតរុក្ខជាតិនៅសងខាងផ្លូវ។
២-បន្តការងារជួសជុលផ្លូវជាតិលេខ៥៩ ចាប់ពីគម 1+400 ដល់គម 1+500 ដោយស្រោចកៅស៊ូបាចថ្មលើថ្នល់ប្រេះមួយជាន់។
៣-បន្តការងារជួសជុលផ្លូវខេត្តលេខ២៦៨A ចាប់ពីគម 21+000 ដល់គម 23+000 ដោយស្រោចកៅស៊ូបាចថ្មលើថ្នល់ប្រេះមួយជាន់។
II-ការងារជួសជុលខួប
១-បន្តការងារជួសជុលផ្លូវខេត្តលេខ១៥៦C ចាប់ពីគម 2+150 ដល់គម 2+300 ដោយកៀរកិនបង្ហាប់ តួថ្នល់។
III-ការងារដឹកជញ្ជូន
១-ការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ស្ថិតនៅឃុំរហាល ស្រុកព្រះនេត្រព្រះ។