គណនេយ្យភាពសង្គមស្រុកស្វាយចេក

  • Home
  • Cambodia
  • Sisophon
  • គណនេយ្យភាពសង្គមស្រុកស្វាយចេក

គណនេយ្យភាពសង្គមស្រុកស្វាយចេក For a better of government service provider

26/04/2023
26/04/2023
05/04/2023

យោងតាមការស្ទង់មតិបឋម(ចន្លោះខែកញ្ញា និងវិច្ឆិកា ឆ្នាំ២០២២) របស់អង្គការមូលនិធិអាស៊ីបានបង្ហាញថា៖ “ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្នើសុំការគាំទ្របន្ថែមពីថ្នាក់ជាតិ ក្នុងការពង្រឹងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម(ISAF)នៅទូទាំងប្រទេស ដោយបង្កើនចំនួនមន្ត្រី និងថវិកាសម្រាប់ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម(ISAF) ព្រោះនេះជាមូលដ្ឋានគ្រឹះនៃការចូលរួមរបស់ប្រជាពលរដ្ឋ និងពង្រឹងគណនេយ្យភាព និងតម្លាភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។”

According to a preliminary survey (between September and November 2022) by The Asia Foundation, “Sub-national administration’s request additional national support to strengthen the implementation of the Social Accountability Framework (ISAF) across the country by increasing the number of officials and the budget for the implementation of the Social Accountability Framework (ISAF), as this is the foundation of citizen participation and strengthens the accountability and transparency of sub-national administrations.”
#គណនេយ្យភាពសង្គម #រួមគ្នាធ្វើឱ្យសេវាសាធារណៈកាន់តែប្រសើរ

29/03/2023
27/03/2023

ចាប់ពីសាលាបឋមសិក្សា ឯកលីផល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អនុវត្តគម្រោង គណនេយ្យភាពសង្គម-Isaf អាណាព្យាបាលរបស់សិស្សានុសិស្ស មានភាពក្លាហាន ហ៊ានបញ្ចេញមតិ ហ៊ានលើកឡើងនូវសំណូមពរ និង ចូលរួមសកម្មភាពសាលាច្រើនជាងមុន។

លោក មៀន វណ្ណរ៉ា នាយកសាលា ៖ “ប្រជាពលរដ្ឋចាប់ផ្តើមមើលឃើញថា សាលារៀនមានបរិស្ថានស្អាត កន្លែងលេងល្អ មានស្តង់ដារត្រឹមត្រូវ និង មានផែនការច្បាស់លាស់។ ថ្មីៗនេះសាលាបានកសាងរបងបន្ថែម ចាក់ដីបំពេញទីធ្លាសាលាចំនួន១៥៥ឡាន និងសង់ខ្ចុសអង្គុយស្វ័យសិក្សាសម្រាប់សិស្សានុសិស្សចំនួន២កន្លែង ដែលថវិកាទាំងនេះសុទ្ធសឹងបានពីការចូលរួមពីសហគមន៍ទាំងអស់។”

គម្រោង គណនេយ្យភាពសង្គម-Isaf លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ សិទ្ធិរបស់កុមារដែលនឹងត្រូវទទួលបានសម្រាប់ការអប់រំនៅកម្រិតបឋមសិក្សា។

តាមដានផេក គណនេយ្យភាពសង្គម-Isaf ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីសិទ្ធិប្រជាពលរដ្ឋ ស្តង់ដារការបំពេញការងារ និងកញ្ចប់ថវិការបស់សេវារដ្ឋបាលមូលដ្ឋាន។
#គណនេយ្យភាពសង្គម #រួមគ្នាធ្វើឱ្យសេវាសាធារណៈកាន់តែប្រសើរ

ពេលទំនេររៀនច្រៀងលេង
25/03/2023

ពេលទំនេររៀនច្រៀងលេង

នរណាខ្លះជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍?តស់សាកល្បងច្រៀងបទ "ស្មារតីក្រុមខាស់" ទាំងអស់គ្នា!!!ភ្លេងក៏ពិរោះ ...

កម្រងរូបភាព សកម្មភាព ផ្សព្វផ្សាយ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ សិទ្ធិ និង ស្ដង់ដារ ព័ត៌មាន ថវិកា ចំណូលចំណាយ ផែនការ JAA...
24/03/2023

កម្រងរូបភាព សកម្មភាព ផ្សព្វផ្សាយ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ សិទ្ធិ និង ស្ដង់ដារ ព័ត៌មាន ថវិកា ចំណូលចំណាយ ផែនការ JAAP 2022 នៃសេវា រដ្ឋបាលឃុំ មណ្ឌលសុខភាព និង សាលាបឋមសិក្សា ព្រមទាំង ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ។ សកម្មភាព អនុវត្តន៍នៅ ថ្ងៃទី ២០-២៣ ខែ មីនា ឆ្នាំ ២០២៣ ។ បានចុះផ្សព្វផ្សាយ ទាំង ៨ ឃុំ ក្នុងស្រុក ស្វាយចេក។ គាំទ្រដោយ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រចាំស្រុក ស្វាយចេក ។ សហការណ៍ដោយ រដ្ឋបាលស្រុក ស្វាយចេក និង រដ្ឋបាលឃុំ ទាំង ៨ ឃុំ ប្រចាំស្រុក ស្វាយចេក។

22/03/2023

តើអ្វីទៅជា គណនេយ្យភាពសង្គម?

សូមចុចតំណភ្ជាប់តេឡេក្រាមខាងក្រោម?
https://t.me/tddocuments/2668

Address

Svaycheck
Sisophon

Alerts

Be the first to know and let us send you an email when គណនេយ្យភាពសង្គមស្រុកស្វាយចេក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share