30/03/2026
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
ក្នុងឱកាសនេះ សូមអញ្ជើញពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយកម្មវិធីបុណ្យចូលឆ្នាំថ្មី ក្នុងន័យសាមគ្គីភាព រួបរួមគ្នា។
កម្មវិធីនេះនឹងត្រូវប្រារព្ធឡើងនៅទីតាំង វត្តច័ន្ទសុីសាមគ្គីរតនារាម ស្រុកអូរជ្រៅ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយមានការរៀបចំល្បែងប្រជាប្រិយ ការសម្ដែងសិល្បៈ ល្ខោនបាសាក់ ប្រដាល់គុនខ្មែរ រាំស្គរដៃ និងពិធីបុណ្យតាមបែបប្រពៃណីនានា ព្រមទាំងមានការចែកជូននំបញ្ចុកផងដែរ។
សូមអញ្ជើញមកចូលរួមអោយបានច្រើនកុះករ ដើម្បីរួមចំណែកថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ ឲ្យកាន់តែរឹងមាំ និងរុងរឿងតទៅមុខ៕