Page Of Life

ថៃប្រកាសលែងទទួលស្គាល់ផែនទីដែលមានប្រភពពីបារាំងបាងកក៖ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានប្រកាសជាថ្មីថា រដ្ឋាភិបាលថៃ...
28/05/2026

ថៃប្រកាសលែងទទួលស្គាល់ផែនទីដែលមានប្រភពពីបារាំង

បាងកក៖ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានប្រកាសជាថ្មីថា រដ្ឋាភិបាលថៃលែងទទួលស្គាល់ និងប្រើប្រាស់ផែនទីខ្នាត១/២០០០០០ ដែលមានប្រភពពីសម័យអាណានិគមបារាំងសម្រាប់ការកំណត់ព្រំដែនជាមួយកម្ពុជាទៀតហើយ។ ការប្រកាសនេះធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោកនៅប្រទេស France ជាទីដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតី Emmanuel Macron ផងដែរ។

លោក Anutin បានអះអាងថា បច្ចុប្បន្នថៃប្រើប្រាស់ផែនទីខ្នាត១/៥០០០០ ដែលត្រូវបានរៀបចំឡើងដោយភាគីថៃខ្លួនឯង ហើយចាត់ទុកថាមានភាពត្រឹមត្រូវខ្ពស់ជាងផែនទីសម័យអាណានិគម។ លោកបានបញ្ជាក់ថា មាត្រដ្ឋាន១/២០០០០០ ដែលកម្ពុជាយោងប្រើប្រាស់សម្រាប់កំណត់ព្រំដែននោះ “លែងមានទៀតហើយ” សម្រាប់ភាគីថៃ ហើយការអនុវត្តផែនទីបែបនេះមិនស្ថិតក្នុងគោលនយោបាយរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នឡើយ។

គួរបញ្ជាក់ថា កម្ពុជានៅតែប្រើផែនទីខ្នាត១/២០០០០០ ដែលមានមូលដ្ឋានចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ផែនទីនេះត្រូវបានចាត់ទុកថា ជាឯកសារផ្លូវច្បាប់អន្តរជាតិដែលមានសុពលភាព និងត្រូវបានកម្ពុជាយោងជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។

បើតាមសេចក្តីរាយការណ៍របស់ The Nation លោកនាយករដ្ឋមន្ត្រីថៃបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់ផែនទីសម័យអាណានិគម និងសង្កត់ធ្ងន់ថា ថៃប្រកាន់ខ្ជាប់លើប្រព័ន្ធបច្ចេកទេស និងការវាស់វែងដែលរៀបចំដោយភាគីថៃផ្ទាល់។ ទោះជាយ៉ាងណា លោកក៏បានបញ្ជាក់ថា ថៃនៅតែបើកចំហចំពោះការផ្ទៀងផ្ទាត់បច្ចេកទេសប្រកបដោយតម្លាភាព ប្រសិនបើមានការសង្ស័យ ឬការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែន។

អ្នកតាមដានកិច្ចការព្រំដែនមើលឃើញថា ការប្រើប្រាស់ផែនទីផ្សេងគ្នារវាងកម្ពុជា និងថៃ គឺជាមូលហេតុសំខាន់មួយដែលបង្កឱ្យមានជម្លោះព្រំដែនអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ ការបដិសេធរបស់ថៃចំពោះផែនទីដែលមានមូលដ្ឋានលើសន្ធិសញ្ញាប្រវត្តិសាស្ត្រ ត្រូវបានគេមើលឃើញថា អាចបន្តធ្វើឱ្យការចរចាព្រំដែនរវាងប្រទេសទាំងពីរប្រឈមនឹងភាពស្មុគស្មាញបន្ថែមទៀត។

ប្រភព៖ The Nation Thai

28/05/2026

សម្ដីពេទ្យ❌សម្ដីសត្វ

28/05/2026

⚠️ ពូបានតាមដាន ស្ថានការណ៍ខាងទាហានសៀមយ៉ាងយកចិត្តទុកដាក់ ឃើញថាមួយរយៈនេះ វាពិតជាកម្រើកមែន ។

💥 ពូចាប់អារម្មណ៍ អា M163 Vulcan 20mm ( VADS ) របស់អាចោរសៀម អារថក្រោះវាបំពាក់កាំភ្លើង៦-៨ កាណុង ដែលប្រើគ្រាប់ ២០មម បាញ់ចេញបាន រហូតដល់៣០០០គ្រាប់ ក្នុង ១នាទី ។ វាមានលក្ខណៈពិសេស នៅលើសមរភូមិ គឺវាយប្រហារ យន្តហោះ ឬ អេឡេកូ ដែលហោះនៅកម្ពស់ទាប យកសម្រាប់វាយប្រហារ Radar ឬ បើកមុខ បុកត្រង់សេ សម្រាប់ថ្មើរជើង ។

💥 រថក្រោះប្រភេទនេះ ជារបស់អាមេរិច ដែលកាលពីសង្គ្រាមវៀតណាម វាពេញនិយមណាស់ ឥឡូវនេះឃើញសៀមវាយកមកប្រើច្រើន ទាំងបំពាក់លើ រថក្រោះ រ៉ូប៉ូត និង ប្រើជើងបញ្ឈផ្ទាល់បាញ់ចេញពីចំណុចខ្ពស់ វាមានប្រសិទ្ធិភាព បាញ់បានចម្ងាយ ១២០០ម ដែលអាចគាំទ្រថ្មើរជើង ពីកន្លែងឆ្ងាយ ។

💥 ចំណុចខ្សោយរបស់វា គឺនៅលើកាណុងរបស់វាផ្ទាល់ សូម្បីតែគ្រាប់ ១២,៧ ក៏អាចបំផ្លាញវាបានដែរ តែការបាញ់ឲ្យមានប្រសិទ្ធិភាព គឺគ្រាប់ចាប់ពី ២០មម ឡើងលើ ការប្រើគ្រាប់បេប្រឆាំងរថក្រោះ ឬ ប្រើដ្រូនដែលបំពាក់ គ្រាប់អា ៦០ ឬ អា ៨០ សុទ្ធតែមានប្រសិទ្ធិភាព លើលោកនេះស្អីក័មានចំណុចខ្សោយដែរ ។

🇹🇭 សៀមព្យាយាម ផ្ទុះអាវុធរាល់ថ្ងៃ និងការបង្កើនកម្តៅនៅតាមព្រំដែនឡើងវិញ នេះបញ្ឫក់បានថា សៀមកំពុងគេចវេសពីការដោះស្រាយ បញ្ហាព្រំដែនតាមរយៈ JBC និងច្បាប់អន្តរជាតិ ។

🇰🇭 បងប្អូនតាមព្រំដែនសូមកុំបារម្ភ និងជ្រួលច្របល់ ដរាបណា មិនមានការជូនដំណឹង ឬប្រកាសអាសន្នឲ្យជម្លៀសពីខាងអាជ្ញាធរ បន្តរស់នៅ ធ្វើការរកសុីធម្មតាទៅ កុំស្តាប់ពួកអាបង្អើលតាមហ្វេសបុក ពួកវា Drama ដើម្បីយក Likes ទេ ... គ្មានអាជ្ញាធរណា ទុកឲ្យប្រជាជនរងគ្រោះទេ តែមានព្រឹត្តុិការណ៍ មិនស្រួលគេប្រាប់មុនហើយ ត្រៀមតែរបស់មានតម្លៃ ឯកសារទុកជាប់ខ្លួនទៅ មើលតែមិនស្រួល ប្រុច 💨 ។

———————————————
អត្ថបទដោយ : #មេទ័ព_លីពូ #ទស្សនៈលីពូ #ពលទោមានភ័ព្វ🇰🇭
FB Page : https://www.facebook.com/General.LeePu

𝖨𝗍 𝗂𝗌 𝗇𝖾𝗏𝖾𝗋 𝗍𝗈𝗈 𝗅𝖺𝗍𝖾 𝗍𝗈 𝖻𝖾𝗀𝗂𝗇 𝖺𝗀𝖺𝗂𝗇.វាមិនទាន់ហួសពេលក្នុងការចាប់ផ្ដើមម្ដងទៀតទេ គ្មានហួសពេលអីទេ ឲ្យតែនៅរស់ អ្វីៗសុទ្ធតែអាច...
27/05/2026

𝖨𝗍 𝗂𝗌 𝗇𝖾𝗏𝖾𝗋 𝗍𝗈𝗈 𝗅𝖺𝗍𝖾 𝗍𝗈 𝖻𝖾𝗀𝗂𝗇 𝖺𝗀𝖺𝗂𝗇.
វាមិនទាន់ហួសពេលក្នុងការចាប់ផ្ដើមម្ដងទៀតទេ

គ្មានហួសពេលអីទេ ឲ្យតែនៅរស់ អ្វីៗសុទ្ធតែអាចចាប់ផ្ដើមបានម្ដងទៀត
ចង់ព្យាបាលខ្លួនឯង អភិវឌ្ឍខ្លួនឯង ផ្លាស់ប្ដូរខ្លួនឯង
ចង់សាកល្បងអាជីពថ្មី ចង់ថែរក្សាសុខភាព
ចង់ក្លាយជាមនុស្សដែលខ្លួនឯងតែងតែចង់បាន
ធ្វើទៅ…. ខ្លាចអី ធ្វើមិនត្រូវធ្វើទៀត ធ្វើទាល់តែត្រូវ

ពិតមែនតែពេលវេលាមួយចំនួនអាចកន្លងហួសទៅមែន
តែជីវិតយើងមិនបានបញ្ចប់ត្រឹមរយៈពេលដែលហួសទៅនោះឯណា
ឲ្យតែនៅមានដង្ហើម មានការតាំងចិត្ត រឿងអីចាប់ផ្ដើមម្ដងទៀតមិនបាន។

━━━━━✥◈✥━━━━━

27/05/2026
27/05/2026

ព្រះនាង​តូច​ នរោត្តម​ ជេនណា​-Norodom Jenna - Page Of Life

25/05/2026

Om Seng Bora

១.ក្រសួងធនធានទឹក បញ្ចូលទៅក្រសួងកសិកម្ម២.ក្រសួង អភិវឌ្ឍជនបទ បញ្ចូលទៅក្រសួងសាធារណៈការ៣.ACU បញ្ចូលទៅក្រសួងអធិការកិច្ច៤.ក្រស...
24/05/2026

១.ក្រសួងធនធានទឹក បញ្ចូលទៅក្រសួងកសិកម្ម
២.ក្រសួង អភិវឌ្ឍជនបទ បញ្ចូលទៅក្រសួងសាធារណៈការ
៣.ACU បញ្ចូលទៅក្រសួងអធិការកិច្ច
៤.ក្រសួងផែនការ បញ្ចូលទៅក្រសួងសេដ្ឋកិច្ច
៥.ក្រសួងរ៉ែ និងថាមពល បញ្ចូលទៅក្រសួងបរិស្ថាន
៦.ក្រសួងឧស្សាហកម្ម បញ្ចូលទៅក្រសួងពាណិជ្ជកម្ម
៧.ក្រសួងប្រៃសណីយ៌ បញ្ចូលទៅក្រសួងព័ត៌មាន

លុបចោលក្រសួងខ្លះ​ កាត់ចោលសេនាធិការនៃក្រសួងនីមួយៗ​ ចោលខ្លះ​ កាត់បន្ថយមន្រ្តីអត់គុណភាព​ ដេកសុីតែប្រាក់ខែ​ខ្លះ​ និងលុបបំបាត់ពំពេីពុករលួយ​ចោល​ ស្រឡាញ់ជាតិជាធំ​ ជាងគ្រួសារ​និយម​ បក្សពួកនិយម​ នោះនឹងឃេីញលទ្ធផលហេីយ។

🚫 តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្ត...
22/05/2026

🚫 តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលអោយមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលអោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។

ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថាជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់ (Vaccination incomplète) ឬមិនបានចាក់រំលឹកឡើងវិញ (Absence de rappel) និងការខ្វះអនាម័យ ធ្វើអោយជំងឺតេតាណូសកើតមានឡើងជាញឹកញាប់ហើយធ្ងន់ធ្ងរ ដែលបណ្តាលអោយអ្នកជំងឺស្លាប់។

១) ភ្នាក់ងារបង្ករោគ៖
មេរោគនៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជាបាក់ស៊ីក្រាំបូកមានចលនារស់នៅដោយមិនត្រូវការខ្យល់អុកស៊ីសែន។
មេរោគតេតាណូសរស់នៅក្នុងដី ក្នុងលាមកសត្វរស់នៅក្នុងប្រដាប់រំលាយអាហាររបស់ មនុស្ស និងសត្វពាហនៈដែលស៊ីស្មៅជាអាហារ។

មេរោគតេតាណូសមានទ្រង់ទ្រាយ២៖
- ទី១រូបរាងជាបាក់ស៊ី (forme végétative) ដែលយើងអាចសំលាប់ពួកវាបានដោយសារថ្នាំផ្សះ ដោយសារកំដៅ ដោយសារថ្នាំសំលាប់មេរោគ ជាពិសេសពពួកអាល់កាឡាំង។
- ទី២រូបរាងជាស្ព័រ (forme sporulée ) ដែលរស់នៅបានយូរឆ្នាំដែលធន់នឹងកំដៅ និងទឹកថ្នាំសំលាប់មេរោគ។

មេរោគតេតាណូសបញ្ចេញជាតិពុល២យ៉ាងទៅលើប្រព័ន្ធប្រសាទគឺ Tétanospasmine ធ្វើដំណើរតាមចរន្តឈាម និងទឹករងៃរួចទៅភ្ជាប់នឹងកោសិកាប្រព័ន្ធប្រសាទ រីឯ Tétanolysine ជួយសម្រួលការកើនឡើងនៃមេរោគតេតាណូស។
មេរោគនៃជំងឺតេតាណូសចូលមកក្នុងខ្លួនមនុស្សយើងតាមរយៈរបួស ដំបៅ សត្វខាំ បើទោះបីរបួសនោះតិចតួចក្តី។

២) រយៈពេលបង្ករោគ៖
ចាប់តាំងពីពេលមេរោគតេណូសចូលក្នុងខ្លួនយើង តាមរយៈមុខរបួសដោយប្រការណាមួយរហូតដល់ចេញរោគសញ្ញាតេតាណូស មានរយៈពេលជាមធ្យមប្រហែលពី១០ថ្ងៃ ទៅ១៥ថ្ងៃ។ តែរោគសញ្ញាអាចនឹងកើតឡើងពីរយៈពេលតិចជាង២៤ម៉ោង ដល់ ២១ថ្ងៃ។ កាលណារោគសញ្ញាកាន់តែឆាប់កើតឡើងជំងឺតេតាណូសកាន់តែធ្ងន់ធ្ងរ។

៣) រោគសញ្ញានៃជំងឺតេតាណូសមាន៖
- ការកន្រ្ទាក់សាច់ដុំនៅលើផ្ទៃមុខធ្វើអោយ៖ ពិបាកហាមាត់ (Trismus) មុខដូចស្វាសើច (rire sadonique) ពិបាកលេបទឹកមាត់ ឬចំណីអាហារ និងធ្វើអោយឈ្លក់ (Dysphagie avec risque de fausse route)។
- ការកន្រ្ទាក់សាច់ដុំ និងសាច់ដុំខ្នងធ្វើអោយ៖ ក្បាលទាញមកក្រោយឆ្អឹងខ្នងកោង ផតមកមុខ (opisthotonos)។
- ការកន្រ្ទាក់សាច់ដុំនៅអវយវៈលើធ្វើអោយដៃបត់ចូលហើយរឹង។
- ការកន្រ្ទាក់សាច់ដុំនៅអវយវក្រោមធ្វើអោយជើងលាតសន្ធឹងត្រង់ហើយរឹង។
- ការកន្រ្ទាក់សាច់ដុំទ្រូង និងសន្ទះទ្រូងធ្វើអោយអ្នកជំងឺពិបាកដកដង្ហើម។
- រោគសញ្ញាផ្សេងទៀតមានឡើងឈាម បេះដូងដើរញាប់ បែកញើសខ្លាំង ក្តៅខ្លួន។ ក្នុងករណីធ្ងន់ធ្ងរខ្លាំងបេះដូងដើរយឺត និងសម្ពាធឈាមចុះ។
- មានការកន្រ្ទាក់សាច់ដុំជាប់និងមានការឈឺចាប់ខ្លាំង។ ការកន្រ្ទាក់សាច់ដុំនេះខ្លាំងឡើងៗ នៅពេលលឺសំឡេង ពេលត្រូវពន្លឺ ឬនៅពេលគ្រូពេទ្យពិនិត្យ។

៤) វិធានការការពារ៖
ជំងឺតេតាណូសគឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបាន៖
- ចាក់ថ្នាំបង្ការតេតាណូស (Vaccination antitétanique) អោយបានគ្រប់គ្រាន់ និងចាក់រំលឹកឡើងវិញ។
- ក្នុងករណីមានរបួសដោយប្រការណាមួយយើង៖
• ត្រូវលាងសំអាតមុខរបួសដោយទឹកស្អាត ទឹកថ្នាំសម្លាប់មេរោគ។
• ត្រូវចាក់ Sérum antitétanique (SAT) ត្រូវចាក់ Vaccin antitétanique (VAT)។

“ជំងឺតេតាណូសតែងតែកើតឡើងចំពោះអ្នកមិនបានចាក់ថ្នាំការពារតេតាណូស អ្នកចាក់មិនបានគ្រប់គ្រាន់ អ្នកចាក់បានគ្រប់គ្រាន់តែមិនបានចាក់រំលឹកឡើងវិញ នៅពេលមានរបួសដោយប្រការណាមួយ។ ដើម្បីការពារជំងឺតេតាណូសសូមបងប្អូន ទៅចាក់ថ្នាំបង្ការនៅតាមមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក។”

↓នេះTelegramខ្ញុំ (ជំងឺ,សុខភាព&រៀនពេទ្យ)👇join
https://t.me/+wcUoWka1mKJiMmE1

Address

Sisophon
Sisophon
11120

Alerts

Be the first to know and let us send you an email when Page Of Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Page Of Life:

Share