មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ

  • Home
  • Cambodia
  • Sisophon
  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ, Government Organization, Sisophon.

ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍​ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្...
17/08/2026

ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍​ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានធ្វើការ
បណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ៖ ការគ្រប់គ្រងព្យាបាល និងថែទាំជំងឺគ្រុនឈាម

គណធិបតី ៖
១. ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល
២. ឯកឧត្តមវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល
៣. លោកវេជ្ជ. រឿន សុធី អនុប្រធានមន្ទីរសុខាភិបាល​
៤. លោកវេជ្ជ. ហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាល
៥. លោកសាស្ត្រាចារ្យជំនួយ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី ៧
៦. លោកស្រីវេជ្ជ.ឯកទេស អ៊ុន វ៉ាល់ឡឺរី គ្រូសម្របសម្រួលអញ្ជើញមកពីមន្ទីរពេទ្យជ័យវរ្ម័នទី ៧
៧. លោក ហម សុធា គ្រូសម្របសម្រួល អញ្ជើញមកពី មន្ទីរពេទ្យជ័យវរ្ម័នទី ៧

សមាសភាពចូលរួមផ្ទាល់ ៖ អញ្ជើញមកពីមន្ទីរពេទ្យខេត្ត, មន្ទីរពេទ្យបង្អែកក្រុង/ស្រុកទាំង ៩ មណ្ឌលសុខភាព និង សេវាឯកជនចំនួន ៧០រូប និង តាមប្រព័ន្ធនិមិត្ត ចំនួន ១៣៤ រូប

គោលបំណង ដើម្បី ចែករំលែកបទពិសោធន៍ និងពង្រឹងជំនាញបច្ចេកទេសដល់បុគ្គលិកសុខាភិបាល ទាំងសេវាសារធារណៈ និងសេវាឯកជន ព្រមទាំងផ្សព្វផ្សាយវិធីសាស្ត្រថ្មីៗ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម ដើម្បីធានាឱ្យការធ្វើរោគវិនិច្ឆ័យមានភាពឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលមានប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាពសេវាថែទាំ និងសុវត្ថិភាពអ្នកជំងឺ ។

បន្ទាយមានជ័យ​ ៖​ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦​  ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ...
06/08/2026

បន្ទាយមានជ័យ​ ៖​ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញ​ចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារផ្នែកសម្ភពរបស់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ​ ដែលជាថវិកាជំនួយឧបត្ថម្ភរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ(KOFIH)​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី ឆាន់ ច័ន្ទសោភ័ណ អនុប្រធានមន្ទីរសុខាភិបាលតំណាង​ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ...
03/08/2026

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
លោកស្រី ឆាន់ ច័ន្ទសោភ័ណ អនុប្រធានមន្ទីរសុខាភិបាលតំណាង​ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការបំពេញកំណត់ត្រាឯកសារថែទាំផ្ទៃពោះ និងការប្រើចំណាត់ថ្នាក់កូដពណ៌ដើម្បីកំណត់រកស្ត្រីផ្ទៃពោះមានហានិភ័យ ។
✍️វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណង៖
- ដើម្បីបង្កើនចំណេះដឹងពីការប្រើប្រាស់ឯកសារថែទាំផ្ទៃពោះ(កូដពណ៌) និងកំណត់
ហានិភ័យគ្រប់ស្ត្រីមានផ្ទៃពោះ
- រៀបចំកន្លែងនៅមន្ទីរពេទ្យកំរឹត២ កំរឹត៣ សម្រាប់ទទួលស្រ្តីមានហានិភ័យដែលបានរកឃើញនៅមណ្ឌលសុខភាព
- ការគ្រប់គ្រងប្រព័ន្ធបញ្ជូនស្រ្តីមានហានិភ័យ
- ដើម្បីរកកន្លែងទទួលសេវាសម្រាលប្រកបដោយគុណភាព និងសុវត្ថិភាព
- ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារកជុំវិញកំណើត.
✍️ នៅសាលប្រជុំ ”ផ្ការំដួល” មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត✍️

02/08/2026

បើកូនមានអាការៈក្តៅខ្លួនខ្លាំងភ្លាមៗ អាចជាជំងឺ គ្រុនឈាម!

🏥 កុំរង់ចាំ! សូមនាំកូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតឱ្យបានឆាប់។

❌ កុំទិញថ្នាំឱ្យកូនលេបដោយខ្លួនឯង។

⏰ ការពន្យារពេលអាចធ្វើឱ្យជំងឺធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត
❤️ កុំចាំដល់ធ្ងន់ — នាំកូនទៅពិនិត្យឱ្យបានឆាប់!

#ក្រសួងសុខាភិបាល #ជំងឺគ្រុនឈាម #សុខភាពសាធារណៈ

សូមអនុមោទនា ពិធីបុណ្យចូល​ព្រះ​វស្សា ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែ...
30/07/2026

សូមអនុមោទនា ពិធីបុណ្យចូល​ព្រះ​វស្សា

ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

🦟🚫 ពង្រឹងអន្តរាគមន៍បាញ់ថ្នាំកម្ចាត់មូស ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម និងគ្រុនឈីក—— ២៩ កក្កដា ២០២៦ ——មន្ទីរសុខាភិបាលនៃរដ្ឋប...
29/07/2026

🦟🚫 ពង្រឹងអន្តរាគមន៍បាញ់ថ្នាំកម្ចាត់មូស ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម និងគ្រុនឈីក
—— ២៩ កក្កដា ២០២៦ ——
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈកម្មវិធីគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន បានសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព អាជ្ញាធរឃុំ-ភូមិ និងកម្លាំងប្រជាការពារភូមិ ចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក នៅភូមិសាស្ត្រប្រឈមនានា ក្នុងខេត្តបន្ទាយមានជ័យ។

សូមកោតសរសើរចំពោះមន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្មក្នុងការកម្ចាត់មូស និងលុបបំបាត់ជម្រកបង្កាត់ពូជមូស ដើម្បីការពារសុខភាពគ្រួសារ និងសហគមន៍។

ការបាញ់ថ្នាំជាវិធានការឆ្លើយតបបន្ថែម តែប៉ុណ្ណោះ

ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការសម្អាតបរិស្ថាន និងលុបបំបាត់វត្ថុដក់ទឹក ជាប្រចាំ ដូចជា សំបកកង់ឡាន ម៉ូតូ ចានស្នោរ អំបែង ជាដើម គឺជាវិធានការស្នូលក្នុងការកាត់ផ្តាច់ការ បង្កបង្កើតដង្កូវទឹក និង ជាមូសខ្លាញី

ដូចពាក្យស្លោក គ្មានដង្កូវ ទើបគ្មានមូសខ្លា និង គ្មានជំងឺគ្រុនឈាម រាតត្បាតក្នុងសហគមន៍

បន្ទាយមានជ័យ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ឆាន់ ចន្ទសោភ័ណ អនុប្រធានមន្ទីរសុខាភិបាល  តំណាង​ ឯកឧត្តមវេជ្ជបណ្ឌិត ...
29/07/2026

បន្ទាយមានជ័យ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ឆាន់ ចន្ទសោភ័ណ អនុប្រធានមន្ទីរសុខាភិបាល តំណាង​ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលស្តីពី ការចម្លងមេរោគតាមផ្លូវបន្តពូជ(STDs) ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណង៖
-អនុវត្តបានតាមគោលការណ៍ណែនាំជាតិរួមបញ្ចូលគ្នានៃសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ ក្រមសីលធម៌ និងច្បាប់អេដស៍។
-អាចផ្តល់ប្រឹក្សា មុន និងក្រោយពេលធ្វើតេស្តរកមេរោគអេដស៍-ស្វាយនិងប្រើប្រាស់ប័ណ្ណផ្សេងៗ
-អាចអនុវត្តធ្វើតេស្តរកមេរោគអេដស៍ - ស្វាយនៅគ្លីនិកសុខភាពគ្រួសារ តាមគោលការណ៍ណែនាំជាតិ៖
-ការរកឃើញមេរោគអេដស៍ទាន់ពេលវេលា - HIV/Syphilis Duo
-អនុវត្តធ្វើតេស្ត Rapid test of HIV/Syphilis
-អាចធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺបង្ករោគតាមការរួមភេទនិងប្រដាប់បន្តពូជដែលបានធ្វើបច្ចុប្បន្នភា៖
​ ការហូរខ្ទុះតាមបង្គួរនោម
​ ធ្លាក់ស/ហូរខ្ទុះតាមទ្វារមាស
​ ដំបៅលើប្រដាប់បន្តពូជ
​ ការឈឺចុកចាប់ផ្នែកខាងក្រោមនៃពោះ
​ ដុះសាច់(សិរមាន់លើប្រដាប់បន្តពូជ)

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៦​ ក្រោមការគាំទ្រថវិកា ពីមូលនិធិកូរ៉េ សម្រាប់សុខភាពអន្តរជាតិ (KOFIH) ដែលប្រព្រឹត្តទៅនៅសាលប្រជុំ​ (ផ្ការំដួល)​ មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ។

បន្ទាយមានជ័យ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បាន...
27/07/2026

បន្ទាយមានជ័យ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការចម្លងមេរោគតាមផ្លូវបន្តពូជ(STD) ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណង៖
-អនុវត្តបានតាមគោលការណ៍ណែនាំជាតិរួមបញ្ចូលគ្នានៃសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ ក្រមសីលធម៌ និងច្បាប់អេដស៍។
-អាចផ្តល់ប្រឹក្សា មុន និងក្រោយពេលធ្វើតេស្តរកមេរោគអេដស៍-ស្វាយនិងប្រើប្រាស់ប័ណ្ណផ្សេងៗ
-អាចអនុវត្តធ្វើតេស្តរកមេរោគអេដស៍ - ស្វាយនៅគ្លីនិកសុខភាពគ្រួសារ តាមគោលការណ៍ណែនាំជាតិ៖
-ការរកឃើញមេរោគអេដស៍ទាន់ពេលវេលា - HIV/Syphilis Duo
-អនុវត្តធ្វើតេស្ត Rapid test of HIV/Syphilis
-អាចធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺបង្ករោគតាមការរួមភេទនិងប្រដាប់បន្តពូជដែលបានធ្វើបច្ចុប្បន្នភា៖
​ ការហូរខ្ទុះតាមបង្គួរនោម
​ ធ្លាក់ស/ហូរខ្ទុះតាមទ្វារមាស
​ ដំបៅលើប្រដាប់បន្តពូជ
​ ការឈឺចុកចាប់ផ្នែកខាងក្រោមនៃពោះ
​ ដុះសាច់(សិរមាន់លើប្រដាប់បន្តពូជ)

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៦​ ក្រោមការគាំទ្រថវិកា ពីមូលនិធិកូរ៉េ សម្រាប់សុខភាពអន្តរជាតិ (KOFIH) ដែលប្រព្រឹត្តទៅនៅសាលប្រជុំ​ (ផ្ការំដួល)​ មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ។

25/07/2026

កុំរំលងវីដេអូនេះ! ពិសេសអ្នកម្តាយកំពុងពពោះ និងអ្នកមានកូនតូច
ជំងឺគ្រុនឈាមបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារក ហើយអាចឆ្លងដល់ទារកក្នុងផ្ទៃ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសចុងក្រោយ។
⚠️ ចំណាំរោគសញ្ញាទាំងនេះ៖ ក្តៅខ្លួនខ្លាំង (លើស ៣៨°C) ឈឺក្បាល ឈឺសាច់ដុំ ក្អួត ឬចេញកន្ទួលក្រហម។
🏥 បើមានអាការៈទាំងនេះ សូមប្រញាប់ទៅពេទ្យបន្ទាន់! ❌ ហាមទិញថ្នាំលេបដោយខ្លួនឯង!
👇 ខមិន "យល់ព្រម" បើអ្នកនឹងចូលរួមការពារគ្រួសារពីជំងឺគ្រុនឈាមទាំងអស់គ្នា! កុំភ្លេច Share វីដេអូនេះចែករំលែកការយល់ដឹងទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក! ❤️

ស្ត្រីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងព...
24/07/2026

ស្ត្រីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟
ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងពេលល្ងាច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារក និងអាចឆ្លងដល់ទារកក្នុងផ្ទៃ ជាពិសេសស្ត្រីមានផ្ទៃពោះនៅត្រីមាសចុងក្រោយ។
⚠️ សូមស្ត្រីមានផ្ទៃពោះទាំងអស់ប្រញ៉ាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតអ្នកបំផុត
ប្រសិនបើមានរោគសញ្ញាដូចខាងក្រោម
-ក្តៅខ្លួនខ្លាំង (លើសពី ៣៨°C)
-ឈឺក្បាល
-ឈឺសាច់ដុំ
-ឡើងកន្ទួលក្រហមលើស្បែក
-ក្អួតចង្អោរ

#ជងឺគ្រុនឈាម #សុខភាពមាតានិងទារក #ស្រ្តីមានផ្ទៃពោះ

Address

Sisophon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share