មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ

  • Home
  • Cambodia
  • Sihanoukville
  • មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ

មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ Department of Civil Service Preah Sihanouk Province

04/09/2026
04/09/2026

បណ្តាញអគ្គលេខាធិការ គឺជាយន្តការគន្លឹះក្នុងការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពរដ្ឋបាលសាធារណៈ

ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាអាទិភាពស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឈរលើ ឆន្ទៈនយោបាយដ៏មុតស្រួច ក្នុងការប្រែក្លាយរដ្ឋបាលសាធារណៈឱ្យកាន់តែមានសមត្ថភាពខ្ពស់ ខ្លាំងវៃឆ្លាត និងស្អាតស្អំ រាជរដ្ឋាភិបាលបានសម្រេចបង្កើត «បណ្តាញអគ្គលេខាធិការ» ដើម្បីពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពការងារនៅគ្រប់ក្រសួង-ស្ថាប័ន។

បណ្តាញនេះដើរតួជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងអគ្គលេខាធិការនៃអគ្គលេខាធិការ និង
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃគ្រប់ក្រសួង-ស្ថាប័ន ដើម្បីជួយគាំទ្រគ្នា ដោះស្រាយបញ្ហាស្មុគស្មាញ ឬការរាំងស្ទះនៃរបាំងរដ្ឋបាលនានា រួមជាយន្តការចែករំលែកឧត្តមានុវត្តន៍។

សូមអញ្ជើញទស្សនាវីដេអូ បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។

តាមរយៈតំណភ្ជាប់ https://youtu.be/jWVUUL_Ocvw

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាពេលដ៏ខ្លីខាងមុខនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្...
04/09/2026

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាពេលដ៏ខ្លីខាងមុខនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា (កម្រិតវិទ្យាល័យ និងអនុវិទ្យាល័យ) ក្នុងរង្វង់ប្រមាណ ៣,០០០នាក់។

សូមបេក្ខជន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ ត្រៀមលក្ខណៈ និងតាមដាននូវការផ្សព្វផ្សាយជាបន្តបន្ទាប់របស់បណ្តាញផ្សព្វផ្សាយផ្លូវការនានាក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)

📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.New

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបា...
04/09/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានបណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយដ៏មានសារៈសំខាន់បំផុត ក្នុងការរុញច្រាន និងពន្លឿនដំណើរការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ និងប្រសិទ្ធភាពខ្ពស់។

ការថ្លែងបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» នារសៀលថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តមបានពន្យល់ថា បណ្តាញអគ្គលេខាធិការនេះ នឹងដើរតួនាទីជាយន្តការសម្របសម្រួលរួមអន្តរក្រសួង-ស្ថាប័ន ក្នុងការតភ្ជាប់មុខងារគាំទ្រ និងជំរុញការងារកែទម្រង់ឱ្យមានភាពប្រទាក់ក្រឡា និងគាំទ្រគ្នាទៅវិញទៅមកដោយមិនអាចខ្វះបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អគ្គលេខាធិការនៃក្រសួង-ស្ថាប័ន គឺជាតួអង្គស្នូលដ៏សំខាន់ និងជាថ្នាក់ដឹកនាំកម្រិតបច្ចេកទេសខ្ពស់បំផុត ដែលទទួលបន្ទុកដឹកនាំ និងសម្របសម្រួលការងារមេផ្ទះ (អនុវត្តមុខងារគាំទ្រ) ក៏ដូចជាការងារកែទម្រង់ផ្ទៃក្នុងស្ថាប័ន។ យន្តការថ្មីនេះ នឹងក្លាយជាវេទិកាដ៏រឹងមាំមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើតវប្បធម៌នៃការធ្វើការរួមគ្នា ចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធ និងរួមគ្នាដោះស្រាយបញ្ហាដែលមានលក្ខណៈអន្តរស្ថាប័ន តាមរយៈការពិភាក្សាស្វែងរកដំណោះស្រាយរួមប្រកបដោយភាពស៊ីសង្វាក់គ្នា។

ផ្អែកលើគោលការណ៍ដែលក្រសួងមុខងារសាធារណៈតែងតែប្រកាន់ខ្ជាប់ជានិច្ច ឯកឧត្តម ហ៊ុន ម៉ានី តែងតែមានប្រសាសន៍រំលេចជារឿយៗថា៖ «ការពិគ្រោះយោបល់ និងការពិភាក្សាផ្លាស់ប្តូរគំនិត គឺជាមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីស្វែងរកចំណុចប្រសព្វរួមគ្នា និងចូលរួមដោះស្រាយបញ្ហាជាតិជារួម»។

Address

ផ្លូវលេខ៧០៥ ក្រុម​១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
Sihanoukville
18000

Telephone

+85534933428

Website

Alerts

Be the first to know and let us send you an email when មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share