26/04/2026
អធិការដ្ឋាននគរបាលស្រុកកំពង់សីលា
ថ្ងែទី២៦ មេសា ឆ្នាំ២០២៦
ដោយ មានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយទោ ដូង វណ្ឌី អធិការនគរបាលស្រុកកំពង់សីលា បានចាត់ឲ្យកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៤ឃុំ ចុះល្បាត និង ការពារ សន្តិសុខសណ្ដាប់ធ្នាប់ និងតាមភូមិសាស្រ្តស្មុគស្មាញ ងាយរងគ្រោះដើម្បីការពារ សន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ ។