24/05/2026
ការងារស្ដារប្រឡាយចិនជីក ស្ថិតនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
=============
នៅថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានបន្ដទៅលើការងារស្ដារប្រឡាយចិនជីក អមផ្លូវជាតិលេខ៣ ដែលស្ថិតនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបានប្រវែង ៣០០០ម៉ែត្រ ស្មើនិង ៧០ភាគរយ ដោយប្រវែងសរុបនៃប្រឡាយមានប្រវែង ៤១០០ម៉ែត្រ ដើម្បីសម្រួលផ្លូវទឹកអោយហូរបានលឿនក្នុងការកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងមូលដ្ឋាន និងសម្រួលផ្លូវដឹកជញ្ជូនផលដំណាំប្រជាកសិករតាមផ្លូវទឹកអោយកាន់តែងាយស្រួលផងដែរ។
=============
Facebook PDOWRAMSHV: https://facebook.com/PDOWRAMSHV
Facebook MOWRAM: https://facebook.com/mowramcambodia
Website: https://mowram.gov.kh/
Telegram:https://t.me/mowram_advertising
YouTube:https://YouTube.com/
TikTok:https://tiktok.com/
—————————
#ការព្យាករធាតុអាកាស #កម្ពុជា #ប្រព័ន្ធធារាសាស្ត្រ #វិស័យធនធានទឹក #ឧតុនិយម #តំបន់មាត់សមុទ្រ #ខេត្តព្រះសីហនុ #តំបន់ខ្ពង់រាប #តំបន់ទំនាបកណ្ដាល #សន្តិភាពនៅកម្ពុជា