29/05/2026
ឯកឧត្ដម សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នុត ម៉ុង ។
------------
នាព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិក្រសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ឯកឧត្ដម សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ បានដឹកនាំប្រតិភូរួមមាន ៖ ឯកឧត្ដមអគ្គលេខាធិកា ឯកឧត្ដមប្រធានសាលាដំបូងខេត្តកែប ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប លោកចៅក្រម និងក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ព្រះសីហនុ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នុត ម៉ុង ដែលត្រូវជាឪពុកបង្កេីតរបស់ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ។
ក្នុងវេលាប្រកបដោយទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្ដមប្រធាន បានសម្តែងនូវសមានទុក្ខជូនចំពោះ ឯកឧត្តម ម៉ុង មុនីចរិយា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នុត ម៉ុង ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ។
សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍អញ្ជើញសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។