18/09/2025
#បង្ក្រាបករណីលួបម៉ូតូ និងទូរស័ព្ទក្រុងកំពង់សោម ៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៩ និង ០០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បិតត្រាំង បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ០២ ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវករណី ចោលលួចម៉ូតូពួកគាត់ចំនួន ០២គ្រឿង និងទូរស័ព្ទចំនួន ០២ គ្រឿង ដោយទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមកាណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់លោក វរសេនីយ៍ទោ សៀង សូលីណា អធិការនគរបាលក្រុង និងផ្នែកព្រហ្មទណ្ឌ បង្រ្កាបបទល្មើសចំនួន ១ករណី ពាកព័ន្ធអំពេីលួចម៉ូតូ និងទូរស័ព្ទ ដែលស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម។ ក្រោយពីបានទទួលពាក្យបណ្តឹង ភ្លាមៗកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍បិតត្រាំង រាមបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ រួមទាំងវត្ថុតាង៖ ១/ឈ្មោះ ចន ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរមិនពិតប្រាកដ) +វត្ថុតាងដកហូតៈ -ម៉ូតូ1គ្រឿងម៉ាក់C125ពណ៌ខ្មៅ សេរី 2016ឡើងតែម2022 ផ្លាកលេខ ព្រះសីហនុ 1F.1876 -ទូរស័ព្ទចំនួន ២គ្រឿង ២/ឈ្មោះ ពៅ សុវណ្ណរាជ ហៅនុន ភេទប្រុស អាយុ២០ឆ្នាំ (មុខរបរបុគ្គលិកកុំទ្យូទ័រ) ស្នាក់នៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។(ផ្សំគំនិត និងទទួលផល)+វត្ថុតាងដកហូត ម៉ូតូ៤គ្រឿង ទូរស័ព្ទ២គ្រឿង)១.ម៉ាក វេវឆ្លាម ពណ៌ខ្មៅ គ្មានផ្លាកលេខ.២.ម៉ាក C125 ពណ៌ខ្មៅ សេរី2009 គ្មានផ្លាកលេខ៣.ម៉ាក C125សេរី019 ពណ៌ខ្មៅ ផ្លាកលេខកំពត 1Q.8356.៤.ម៉ាក សេ125ពណ៌ខ្មៅ សេរី2022 ផ្លាកលេខព្រះសីហនុ 1J.3797. -ទូរស័ព្ទ ១ម៉ាក់វីវូពណ៌ ទឹកសណ្តែក(របស់ជនសង្ស័យ) ២ម៉ាក់oppoពណ៌ផ្ទៃមេឃ (ផលចោរកម្ម) ។ ៣/ឈ្មោះ មួន ប៊ុណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម។ +ក្នុងករណី ខាងលើនេះ ប៉ុស្តិ៍រដ្ឋបាលទាំង២ សង្កាត់ បានទទួលបណ្តឹងពីជនរងគ្រោះ ចំនួន៧ពាក្យបណ្តឹង. +វត្ថុតាងដកហូតសរុបរួមមាន៖ -ម៉ូតូចំនួន៥គ្រឿង(ជារបស់ជនរងគ្រោះ) -ទូរស័ព្ទចំនួន៤គ្រឿង (របស់ជនរងគ្រោះចំនួន២គ្រឿង) និងរបស់ជនសង្ស័យចំនួន២គ្រឿង។ +សូមបញ្ជក់ថាជនសង្ស័យចំនួន ០២នាក់ ឈ្មោះចន ចាន់ និងឈ្មោះ មួន ប៊ុណ្ណា ទើបតែ ដោះលែងចេញពីពន្ធនាគា កាលពីថ្ងៃទី៥.៩.២០២៥ កន្លងមក ពាក់ពន្ធ័ករណីលួចម៉ូតូ ។ -បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ខាងលើរួមទាំងវត្ថុតាង ផ្នែកជំនាញបានឃាត់ខ្លួន យកមកកាន់អធិការដ្ឋាន នគរបាលក្រុងកំពង់សោម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូន ទៅជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបន្តនីតិវិធី ។ ចំពោះវត្ថុតាងម៉ូតូ ០៥គ្រឿង និងទូរស័ព្ទ ០២គ្រឿង ដោយមានការស្នើរសុំរបស់ជនរងគ្រោះ និងបានឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានប្រគល់ទៅឱ្យជនរងគ្រោះវិញ ។