28/07/2023
សំណេរលោកពូ ខឹម វាសនា - 28-07-2023
--------
ដំណើរធម៌ វិញ្ញាណត្រូវស្តាប់អ្នកពន្យល់ពីដំណើរធម៌នេះអោយយល់រហូតដល់គិតឃើញនូវភាពទទេសោះសូន្យនៃអ្វីដែលវិញ្ញាណប្រើទ្វារទាំងប្រាំពាល់ត្រូវ ហើយថាយកបាននោះ យកបានយ៉ាងម៉េច បើអ្វីៗទាំងអស់ក្នុងលោកនេះសុទ្ធតែជាកម្ម តែវិញ្ញាណពាល់ត្រូវតាមទ្វារទាំងប្រាំថាជាធាតុអាចយកបាន តែវិញ្ញាណប្រើទ្វារមនោគិតយល់ថាជាកម្មទេ យកមិនបានទេ។ ដល់គិតយល់រឿងហ្នឹងគឺយល់ពីធម៌ ចិត្តវាសង្វេគគិតឃើញពីភាពទទេ នេះគឺចិត្តពាល់ត្រូវគឺវិញ្ញាណគិតយល់ពីអរិយសច្ចៈទីមួយ បើចិត្តពាល់ត្រូវអរិយសច្ចៈទីមួយហើយ តើចិត្តនេះនឹងបួសហើយសិកមកជាគ្រហស្ថវិញ ចូលប្រឡូកក្នុងពិភពវង្វេងកាមគុណយ៉ាងម៉េចកើត? ចុះអាខ្ជាវានិយាយថា បើវាសិកហើយឈប់សម្តែងសច្ចៈធម៌ ទើបសច្ចៈធម៌លែងត្រូវលើកតម្កើង តែបើវាសិកហើយ វានៅតែសម្តែងអំពីសច្ចៈធម៌ដដែល តើហាងឆេងសច្ចៈធម៌ចុះថ្លៃយ៉ាងម៉េចកើត? អានេះ វាចង់យកការនិយាយពន្យល់ឡប់ស្អីដែលវាហៅថាជាសច្ចៈធម៌វាហ្នុង ទុករកសុីជាមុខរបរចិញ្ចឹមជីវិតហើយនេះ។ ដំណើរកកើតលោកិយពីកម្មជាធម៌។ វិញ្ញាណប្រើទ្វារមនោគិតយល់ដំណើរធម៌ នាំអោយចិត្តសង្វេគគិតឃើញតែទទេ ពាល់អរិយសច្ចៈទីមួយត្រូវ ដើម្បីអោយវិញ្ញាណវិលត្រូវមគ្គជាអចិន្ត្រៃយ៍ ផស្សៈ វេទនា ហើយវិញ្ញាណដឹងផស្សៈជាវេទនានេះឡើងមកប្រើទ្វារមនោគិតហេតុផលរកការយល់អំពីផស្សៈដែលវិញ្ញាណដឹងជាវេទនាថាជាស្អី? ការដឹងបែបនេះគឺជាសម្មាដឹងឬសម្មាទិដ្ឋិ ជាការដឹងបរមត្ថសច្ចៈរបស់វិញ្ញាណប្រើទ្វារមនោ។ នេះជាការយល់ពីដំណើរធម៌ មិនមែនធម៌ជាមេរៀនដែលត្រូវរៀនអោយចេះចាំ ទុកសម្ដែងប្រាប់គេឯង បួសក៏សម្ដែងធម៌កើត សិកក៏សម្ដែងធម៌កើត ប៉ុន្តែវិញ្ញាណដែលជាខ្លួនហ្នុងពាល់មិនត្រូវនូវភាពទទេសោះសូន្យអរិយសច្ចៈទីមួយដូចអាខ្ជាថាហ្នុងទេ។ វិញ្ញាណប្រើទ្វារមនោគិតទៅមើល វិញ្ញាណប្រើទ្វារមនោគិត ឃើញថាពិភពលោកនេះអ្វីៗកើតពីកម្ម កម្មកាន់យកមិនបានដូចធាតុទេ តែវិញ្ញាណប្រើទ្វារទាំងប្រាំពាល់ត្រូវជាធាតុ វិញ្ញាណប្រើទ្វារមនោគិតទៅមើល សម្របសម្រួលគ្នាយ៉ាងម៉េចរវាងការដឹងបរមត្ថសច្ចៈ និងការដឹងជាធាតុនៃវិញ្ញាណប្រើទ្វារទាំងប្រាំ? វិញ្ញាណប្រើទ្វារមនោគិតទៅឃើញថា មជ្ឈិមបដិបទា គឺជាផ្លូវត្រូវ គឺជាការសម្របសម្រួលគ្នារវាងវិញ្ញាណប្រើទ្វារមនោ និងវិញ្ញាណពាល់ត្រូវតាមទ្វារទាំងប្រាំ គឺបច្ច័យបួន ស៊ីមួយរស់ ដេកមួយខ្នងទៅ។ វិញ្ញាណប្រើទ្វារមនោគិតមើល បើដេញតាមការចង់បានរបស់វិញ្ញាណប្រើទ្វារទាំងប្រាំគឺដេញតាមតណ្ហា គឺអោយអ្នកងងឹតដឹកមុខ បើមិនយកការដឹងតាមទ្វារទាំងប្រាំមកគិតថាទ្វារទាំងប្រាំត្រូវការអីទេ មានតែវិញ្ញាណប្រើទ្វារមនោឆ្កួតទៀត ដូច្នេះវិញ្ញាណប្រើទ្វារមនោគិតមើលទៅឃើញថាមិនអាចបដិសេធនូវការត្រូវការរបស់វិញ្ញាណប្រើទ្វារទាំងប្រាំទេ តែក៏មិនអាចអោយវិញ្ញាណប្រើទ្វារទាំងប្រាំមកដឹកមុខវិញ្ញាណប្រើទ្វារមនោដែរ វិញ្ញាណប្រើទ្វារទាំងប្រាំដឹងថាជាធាតុ យកបាន បើវិញ្ញាណប្រើទ្វារមនោគិតឃើញដូចវិញ្ញាណប្រើទ្វារទាំងប្រាំដែរ ហ្នុងគឺមនោវិញ្ញាណធាតុហើយ ដឹងសម្មតិសច្ចៈហើយ វង្វេងហើយ។ ហ្កេមលោកិយជាហ្កេមដែលវិញ្ញាណត្រូវអត់វង្វេង គឺហ្កេមសម្មាដឹង ហ្កេមសម្មាទិដ្ឋិ ចុះបើមនោវិញ្ញាណធាតុ វិញ្ញាណដឹងសម្មតិសច្ចៈគឺមិច្ឆាទិដ្ឋិ វិញ្ញាណដឹងវង្វេង ចាញ់ហ្កេមបាត់៕