14/08/2026
ផ្លូវបេតុងអាមេ០១ ខ្សែទៀត ប្រវែង៨៦៨ ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ភ្ជាប់ពីភូមិខ្នារ ទៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប កំពុងដំណើរការសាសង់ ដោយប្រើប្រាស់មូលនិធិសង្កាត់ឆ្នាំ២០២៦ ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីសម្រួល ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ។
សៀមរាបផ្ទះខ្ញុំ អរគុណសន្តិភាព