សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ SiemReap-OddarMeanchey Chamber of Commerce

  • Home
  • Cambodia
  • Siem Reap
  • សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ SiemReap-OddarMeanchey Chamber of Commerce

សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ SiemReap-OddarMeanchey Chamber of Commerce Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ SiemReap-OddarMeanchey Chamber of Commerce, Government Organization, Siem Reap.

ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ និងសមាជិក សមាជិកា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជូ...
05/09/2026

ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ និងសមាជិក សមាជិកា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជូនលិខិតថ្លែងអំណរគុណ ជូន លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។

សារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និងបុគ្គលិកសភាពាណិជ្ជកម្ម ចូលរួមរំលែកទុក្ខ លោកស្រី ទូច...
04/09/2026

សារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និងបុគ្គលិកសភាពាណិជ្ជកម្ម
ចូលរួមរំលែកទុក្ខ លោកស្រី ទូច សុខផៃ និងក្រុមគ្រួសារ ដែលឪពុករបស់លោកស្រី បានទទួលមរណៈភាព នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគគាពាធ។

ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា បុគ្គលិក សភាពាណិជ្ជកម្ម សូមបួងសួងដល់វិញ្ញាណក្ខ័ន្ធ លោក ទូច វ៉ឺង បានទៅកាន់សុគតភពកុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏

រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិតប្រធាន ហ៊ុយ ភៀវ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី " ការផ្សព្វផ្សាយការអភិវឌ្ឍសេដ្...
03/09/2026

រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិតប្រធាន ហ៊ុយ ភៀវ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី " ការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចកៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍" ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ ​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅភោជនីយដ្ឋាន ពន្លឺឋានសួគ៌ថ្មី ខេត្តសៀមរាប។ ក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្ដី បានជំរុញឱ្យម្ចាស់អាជីវកម្ម, អាជីវករ, អ្នកលក់ដូរ, បុគ្គលស្វ័យនិយោជន៍, បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ, អ្នកផ្តល់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ធ្វើការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងស្នើសុំទទួលយកបណ្ណជំនាញ (Skill voucher) ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឌី រ៉ាដូ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្ដមឧកញ៉ាសមូហៈកៈបណ្ឌិត ឡី សុភាពប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា​, ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ក្រុមប្រឹក្សាខេត្ត, រដ្ឋបាលខេត្ត, មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកឧកញ៉ ឧកញ៉ា លោក លោកស្រីវិស័យឯកជន, ជាពិសេស លោកអ៊ំ ពូ មីង បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណជាង ៣,៥០០នាក់ នៅខេត្តសៀមរាប។

 #សារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សភាពាណិជ្ជកម្ម ចូលរួមរំលែកទុក្ខ បងប្រុស លោកស្រី ងី ស...
03/09/2026

#សារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សភាពាណិជ្ជកម្ម
ចូលរួមរំលែកទុក្ខ បងប្រុស លោកស្រី ងី សុវណ្ណធីតា
សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត...
01/09/2026

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាផ្តល់យោបល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់សមាជិក នៃក្រុមប្រឹក្សាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ នៅមជ្ឈមណ្ឌលខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការកៀរគរ និងស្វែងរកសិស្សានុសិស្សក្នុងខេត្តឧត្តរមានជ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលឱ្យបានកាន់តែច្រើន ជាពិសេសសិស្សមកពីគ្រួសារដែលមានជីវភាពខ្វះខាត គ្រួសារងាយរងហានិភ័យ និងសិស្សដែលបានបោះបង់ការសិក្សា ដើមី្បឱ្យពួកគាត់ទទួលបានការបណ្តុះបណ្តាលជំនាញមួយពិតប្រាកដសម្រាប់ចិញ្ចឹមជីវិត។

ក្នុងកិច្ចប្រជុំនោះ អង្គប្រជុំបានលើកឡើងអំពីបញ្ហាប្រឈមសំខាន់ៗ ជាពិសេសចំនួនសិស្សចូលរៀននៅមានកម្រិត ដោយសារការផ្លាស់ប្តូរទីលំនៅ បញ្ហាជីវភាព និងការចំណាកស្រុកទៅធ្វើការនៅខេត្តសៀមរាប រាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗ។ ចំពោះមុខបញ្ហានេះ មជ្ឈមណ្ឌលនឹងបង្កើនការខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ បន្ថែមពីនេះ អង្គប្រជុំក៏បានយកចិត្តទុកដាក់ពិភាក្សាលើការលើកកម្ពស់ជីវភាព ស្ថានភាពរស់នៅ សុវត្ថិភាព និងការគាំទ្រដល់ការសិក្សារបស់សិស្ស-និស្សិតនៅក្នុងមជ្ឈមណ្ឌលផងដែរ ដូចជា៖ការជួយស្វែងរកការងារជូនសិស្សដែលបានបញ្ចប់ការសិក្សា។

 #សកម្មភាពសមាជិកចូលរួមជួយការងារពិព័រណ៍ភូមិ១ ផលិតផល១ ខេត្តសៀមរាប កាលពីថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៨ នៅផ្សារទំនើប ហេរីថេក វ...
01/09/2026

#សកម្មភាពសមាជិកចូលរួមជួយការងារពិព័រណ៍ភូមិ១ ផលិតផល១ ខេត្តសៀមរាប កាលពីថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៨ នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប។

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦  លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធាន រួមជាមួយសមាជិក សមាជិកា បានអញ្ជើញចូលរួមក្នុងកម្មវិធី «រត...
31/08/2026

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធាន រួមជាមួយសមាជិក សមាជិកា បានអញ្ជើញចូលរួមក្នុងកម្មវិធី «រត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប»។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពី លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

​កម្មវិធីនេះបានរៀបចំឡើងនៅមុខសួនច្បារព្រះរាជដំណាក់ ក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល រឹតចំណងមិត្តភាព និងសាមគ្គីភាព រវាងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ជាមួយប្រជាពលរដ្ឋ និងស្ថាប័ននានាក្នុងខេត្ត។ បន្ថែមពីនេះ កម្មវិធីក៏មានគោលបំណងលើកកម្ពស់សុខភាពរាងកាយ បំផុសស្មារតីស្រឡាញ់កីឡា និងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈសកម្មភាពរត់កម្សាន្តនេះផងដែរ។

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបយើង  ទស្សនា និងគាំទ្រការតាំងពិព័រណ៍ភូមិ១ ផលិតផល១ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៨-៣០ ខែស...
29/08/2026

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបយើង ទស្សនា និងគាំទ្រការតាំងពិព័រណ៍ភូមិ១ ផលិតផល១ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៦ នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប។

#សូមបងប្អូនយើងចូលរួមទស្សនានិងគាំទ្រផលិតផលជាតិយើង

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ រួមជាមួយសមាជិក សមាជ...
29/08/2026

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ រួមជាមួយសមាជិក សមាជិកា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ «ភូមិ១ ផលិតផល១ ខេត្តសៀមរាប» ក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅក្នុងផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាសផលិត។

សូមជម្រាបជូនផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍នេះត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដោយមានស្តង់ដាក់តាំងបង្ហាញ និងលក់ផលិតផលក្នុងស្រុកយ៉ាងសម្បូរបែបប្រមាណ ៨០ស្តង់ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញជីវភាពប្រជាសហគមន៍នៅក្នុងខេត្តសៀមរាប។

#សូមបងប្អូនយើងចូលរួមទស្សនានិងគាំទ្រផលិតផលជាតិយើង

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិតប្រធាន ហ៊ុយ ភៀវ រួមជាមួយសមាជិក បានទទួលជួបពិភាក្សាការងារជាមួយមន្ត្រីគម្រោង EU-Germ...
28/08/2026

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិតប្រធាន ហ៊ុយ ភៀវ រួមជាមួយសមាជិក បានទទួលជួបពិភាក្សាការងារជាមួយមន្ត្រីគម្រោង EU-German GATE (GIZ)។ ជំនួបនេះធ្វើឡើងដើម្បីពិនិត្យ និងស្វែងយល់បន្ថែមអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តកន្លងមករវាងភាគីទាំងពីរ ព្រមទាំងពិភាក្សាលើគោលបំណងនៃការបន្តអនុវត្តគម្រោងបន្ត ក្នុងគោលដៅជំរុញ និងគាំទ្រដល់សកម្មភាពអាជីវកម្ម របស់អាជីវករ និងពាណិជ្ជករក្នុងខេត្តសៀមរាប ដោយគម្រោងនេះនឹងត្រូវអនុវត្តរហូតដល់ឆ្នាំ២០២៨។

Address

Siem Reap
17256

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

095990799

Alerts

Be the first to know and let us send you an email when សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ SiemReap-OddarMeanchey Chamber of Commerce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ SiemReap-OddarMeanchey Chamber of Commerce:

Shortcuts

Share