31/08/2026
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញទទួលជួបសំណេះសំណាល សម្តែងការគួរសម និងពិភាក្សាការងារជាមួយ អង្គការម៉ារីសុី ពន្លឺនៃសេរីភាព (MARICI Down Freedom)
សៀមរាប ៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ទទួលជួបសំណេះសំណាល សម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមការងារ អង្គការម៉ារីសុី ពន្លឺនៃសេរីភាព (MARICI Down Freedom) ដើម្បីស្វែងរកមតិគាំទ្រកិច្ចសហការ ក្នុងការអនុវត្តគម្រោងគាំពារជនរងគ្រោះ ការជួយគាំទ្រទៅដល់ស្រ្តី និងកុមារឱ្យចៀសផុតពីអំពើជួញដូរ រំលោភបំពានគ្រប់ទំរង់៕