05/05/2026
នៅថ្ងៃពុធ ទី១៣-១៤ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមជំនួយ សហប្រជាជាតិរបស់ UNDP គម្រោង CAMDEKS 4 គណៈកម្មការសហគមន៍ ដែលជាគ្រូបង្គោលពីសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ ចំនួន២ រូប និងសហគមន៍ព្រៃឈើព្រៃក្បាលទឹក ចំនួន២ រូប បានរៀបចំកម្មវិធីអប់រំ និងផ្សព្វផ្សាយ អំពីតួនាទី និងភារកិច្ច ឬការទទួលខុសត្រូវរបស់គណៈកម្មការសហគមន៍ ជូនដល់សមាជិក សហគមន៍សរុបចំនួន៦២ នាក់ (ស្ត្រី ៤០ នាក់ និងយុវជន/យុវតី ១០ នាក់)៖
- សហគមន៍ព្រៃឈើព្រៃក្បាលទឹក ចំនួន ៣២ (ប្រុស ១០ ស្ត្រី ២០ យុវជន ៥/១)
- សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ ចំនួន ៣២ ប ១០ ស២០ យុវជន ៥/២
- បុគ្គលិកអង្គការយូរីដូ ចំនួន ២រូប
កម្មវិធីនេះមានគោលបំណងបង្កើនការយល់ដឹងដល់សមាជិក ស្ត្រី និងយុវជន/យុវតី អំពីតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការសហគមន៍ ដើម្បីលើកទឹកចិត្តឲ្យសមាជិកចូលរួមគាំទ្រ និងជួយសម្រួលការងាររបស់គណៈកម្មការ ព្រមទាំងចូលរួមសកម្មភាព និងការងារពាក់ព័ន្ធផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។
ក្នុងការផ្សព្វផ្សាយនេះ គ្រូបង្គោលបានសង្កត់ធ្ងន់លើតួនាទីចម្បងៗ៖ ការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ និងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ដោយការចូលរួមយ៉ាងសកម្មពីសមាជិកសហគមន៍ គឺពិតជាសំខាន់ ហើយការចូលរួមរបស់សមាជិកសហគមន៍ នឹងជួយបន្ធូរបន្ទុកការងាររបស់គណៈកម្មការ ព្រមទាំងបង្កើនឱកាសរកចំណូលបន្ថែមសម្រាប់សហគមន៍ផងដែរ។
ត្រង់នេះ បើការងារអនុវត្តតែក្រុម ឬភាគីគណៈកម្មការតែម្ខាង ឬការចូលរួមរបស់សមាជិកមានកម្រិតនោះ ប្រសិទ្ធភាពនៃការគ្រប់គ្រងសហគមន៍ធ្លាក់ចុះ និងមានចំណុចខ្វះខាតច្រើនមិនខាន។ យើងអាចសន្និដ្ឋានថា សមត្ថភាពរបស់គណៈកម្មការសហគមន៍គោលដៅរបស់អង្គការយូរីដូ កើនឡើងគួរឱ្យកោតសរសើរ។
#សហគមន៍ព្រៃឈើ� #ការគ្រប់គ្រងធនធានធម្មជាតិ� #អភិរក្សព្រៃឈើ� #អេកូទេសចរណ៍� #ការចូលរួមសហគមន៍� #ស្ត្រីនិងយុវជន� #អភិវឌ្ឍន៍សហគមន៍� � �