អនុវិទ្យាល័យចុងឃ្នៀស

អនុវិទ្យាល័យចុងឃ្នៀស Chong Khneas Secondary is the public school where located in Chong Khneas District, Siem Reap City, Siem Reap Province.

07/07/2026

🎉អបអរសាទរ🎊
ខួបលើកទី១៨ ឆ្នាំ ដែលប្រាសាទ​ព្រះ​វិហាររបស់កម្ពុជា 🇰🇭ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូ !
៧ កក្កដា ២០០៨-៧ កក្កដា ២០២៦

សកម្មភាពអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មណ្ឌលប្រឡង: អនុវិទ្យាល័យ ចុងឃ្នៀស សម័យប្រឡង: ៦ កក្កដា ២០២៦កាលបរិច្ឆ...
06/07/2026

សកម្មភាពអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ

មណ្ឌលប្រឡង: អនុវិទ្យាល័យ ចុងឃ្នៀស

សម័យប្រឡង: ៦ កក្កដា ២០២៦

កាលបរិច្ឆេទ : ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦

🗓️  #សេចក្ដីជូនដំណឹងអនុវិទ្យាល័យ ចុងឃ្នៀសសូមជម្រាបជូនដំណឹងថានៅមណ្ឌលអនុវិ.ចុងឃ្នៀស នឹងមានការប្រព្រឹត្តទៅ នៃដំណើរការប្រឡងស...
04/07/2026

🗓️ #សេចក្ដីជូនដំណឹង

អនុវិទ្យាល័យ ចុងឃ្នៀស
សូមជម្រាបជូនដំណឹងថា
នៅមណ្ឌលអនុវិ.ចុងឃ្នៀស នឹងមានការប្រព្រឹត្តទៅ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(រយ:ពេល ២ថ្ងៃ) គិតចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
ដូចដែលបានជម្រាបជូនខាងលើ សូមលោក លោកស្រីដែលមានកូនរៀនថ្នាក់ទី៩ នៅឆ្នាំសិក្សា២០២៥-២០២៦ សូមមើលកម្មវិធីនៅផ្នែកខាងក្រោម និងជួយជំរុញដាស់តឿនកូនៗ មកប្រឡងឱ្យបានទាន់ពេលវេលា។
សូមអរគុណ!

អបអរសាទរ​ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ "សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមា...
01/06/2026

អបអរសាទរ​ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ "សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ" និង "ប្ដេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្មដើម្បីកសាងភាពធន់និងការងារសមរម្យ"

ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។

១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៦

#កម្ពុជា
#អរគុណសន្តិភាព
#កម្ពុជាស្រឡាញ់សន្តិភាព
#អនុវិទ្យាល័យចុងឃ្នៀស

01/12/2025

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦

ដើមឈើ ២១ដើមត្រូវបានដាំក្នុងបរិវេនសាលា អនុវិទ្យាល័យចុងឃ្នៀស សម្រាប់ផ្ដល់ជាម្លប់ ជួយកាត់បន្ថយកម្ដៅ និងជួយបន្ថែមសម្រស់សាលាឱ...
29/11/2025

ដើមឈើ ២១ដើមត្រូវបានដាំក្នុងបរិវេនសាលា អនុវិទ្យាល័យចុងឃ្នៀស សម្រាប់ផ្ដល់ជាម្លប់ ជួយកាត់បន្ថយកម្ដៅ និងជួយបន្ថែមសម្រស់សាលាឱ្យកាន់តែត្រជាក់ភ្នែក ។ អរគុណគណៈកម្មការគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលបានចូលរួមសកម្មភាពនេះទាំងអស់គ្នា ។
#អនុវិទ្យាល័យចុងឃ្នៀស
#គណៈកម្មការគ្រប់គ្រងសាលារៀន
#តស់តស់ដាំ

ការប្រជុំធ្វើបច្ចុប្បន្នភាពគណៈកម្មការគ្រប់គ្រងសាលារៀន គ.គ.ស ក្នុងគោលបំណងបំពេញបន្ថែមនូវសមាសភាពសមាជិក ដើម្បីរួមគ្នាគិត រួម...
29/11/2025

ការប្រជុំធ្វើបច្ចុប្បន្នភាពគណៈកម្មការគ្រប់គ្រងសាលារៀន គ.គ.ស ក្នុងគោលបំណងបំពេញបន្ថែមនូវសមាសភាពសមាជិក ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាអភិវឌ្ឍសាលាបន្ថែមទៀត ។ ឆ្លៀតក្នុងឱកាសនេះផងដែរ សាលាបានធ្វើការជ្រើសរើសប្រធានបទបំណិនសម្រាប់សិស្សសិក្សាស្រាវជ្រាវក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦ ផងដែរ ។
#អនុវិទ្យាល័យចុងឃ្នៀស
#គណៈកម្មការគ្រប់គ្រងសាលារៀន

Address

63
Siem Reap
17257

Opening Hours

Monday 06:00 - 17:00
Tuesday 06:00 - 17:00
Wednesday 06:00 - 17:00
Thursday 06:00 - 17:00
Friday 06:00 - 17:00
Saturday 06:00 - 17:00

Telephone

+85511248707

Website

Alerts

Be the first to know and let us send you an email when អនុវិទ្យាល័យចុងឃ្នៀស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category