06/06/2026
ពិធីប្រកាសសេចក្ដីសម្រេចស្ដីពីការកែសម្រួល និងតែងតាំងបន្ថែមសមាជិកក្រុមការងារចុះតាមបណ្ដាភូមិទាំង១៤ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សសង្កាត់ស្វាយដង្គំ បានរៀបចំពិធីប្រកាសសេចក្ដីសម្រេចស្ដីពីការកែសម្រួល និងតែងតាំងបន្ថែមសមាជិកក្រុមការងារចុះតាមបណ្ដាភូមិទាំង១៤ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព៖
-លោក លឿម រស្មី ប្រធានក្រុមការងារខេត្តចុះជួយសង្កាត់ស្វាយដង្គំ
-លោក អៀង មករា ប្រធានក្រុមការងារយុវជនចុះជួយសង្កាត់ស្វាយដង្គំ
-លោក រាំង សារិទ្ធ ប្រធានស្នាក់ការគណបក្សសង្កាត់
និងមានការចូលរួមពី៖
-លោកអនុប្រធានក្រុមការងារខេត្តចុះជួយសង្កាត់
-លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារយុវជនចុះជួយសង្កាត់
-លោក លោកស្រី ប្រធាន អនុប្រធាន សាខាបក្សភូមិទាំង១៤
-លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារខេត្តចុះជួយភូមិទាំង១៤
សរុបចំនួន ១៤៨នាក់ ស្រី៤៣នាក់
ជាការគូសបញ្ជាក់នៅក្នុងពិធីប្រកាស លោកប្រធានក្រុមការងារបានណែនាំដល់ក្រុមការងារគ្រប់ភូមិដែលទើបកែសម្រួល និងតែងតាំងទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចឱ្យបានជោគជ័យជូនគណបក្ស។
នៅចុងបញ្ចប់ពិធីប្រកាស លោកប្រធានក្រុមការងារក៏បាននាំយកនូវសម្ភារៈមួយចំនួនមកឧបត្ថម្ភជូនគណបក្សសង្កាត់រួមមាន៖ ឧបករណ៍បំពងសំឡេង(speaker)ចំនួន២គ្រឿង, កុំព្យូទ័រលើតុចំនួន១គ្រឿង, ម៉ាស៊ីនព្រីនធ័រចំនួន១គ្រឿង ផងដែរ។