19/05/2026
ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
ខ្ញុំតំណាងលោក អុឹង សុភ័ណ អភិបាល នៃគណៈអភិបាលក្រុង បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពបណ្តាខ្សែផ្លូវ ប្រឡាយ ត្រពាំង បឹង បួរ ដែលស្ថិតនៅក្នុងកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីលក្ខណៈជាប្រព័ន្ធ នៅក្នុងសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ដោយមានសមាសភាពអញ្ជើញចូលរួមពីលោកស្រី ចៅសង្កាត់ មេភូមិ ចាស់ព្រឹទ្ធចារ្យ និងក្រុមការងារពាក់ព័ន្ធ។