អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម

  • Home
  • Cambodia
  • Siem Reap
  • អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម

អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ស្មោះត្រង់ចំពោះ ជាតិ សាសនា​ ព្រះមហាក្សត្រ!

01/05/2026

បុណ្យពិសាខបូជា 🙏

29/04/2026

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប។

 #រំលេចរូបរាងសមិទ្ធិផលថ្មីរបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគមឆាប់ៗ ២២ មេសា ២០២៦ ស្នាមញញឹមដែលមេផ្ដល់អោយ បានចាប់ផ្ដើម និងក...
22/04/2026

#រំលេចរូបរាងសមិទ្ធិផលថ្មីរបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគមឆាប់ៗ
២២ មេសា ២០២៦ ស្នាមញញឹមដែលមេផ្ដល់អោយ បានចាប់ផ្ដើម និងកំពុងដំណើរការសាងសង់អាគារប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង ដើម្បីបំពេញក្ដីស្រម៉ៃរបស់មន្រ្តីនគរបាលមូលដ្ឋាន ព្រមទាំងបង្កើនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់ឃ្លាំង 🙏👮‍♂️💕

 #ឧបត្ថម្ភឯកសណ្ឋានជូនកម្លាំងប្រជាការពារនៅថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេ...
11/04/2026

#ឧបត្ថម្ភឯកសណ្ឋានជូនកម្លាំងប្រជាការពារ
នៅថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទី ព្រឹក នៅសាលាឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានដឹកនាំក្រុមការងារចូលរួមចែកឯកសណ្ឋាន និងថវិកា អំណោយរបស់ ឯកឧត្តម ហែម ហឿន អគ្គមេបញ្ជាការរងកងទ័ពជើងអាកាស ក្រុមការងារចុះជួយឃុំដានរុន ជូនដល់កម្លាំងប្រជាការពារសរុបចំនួន ៨០នាក់ ។ កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម ។
ក្នុងឱកាសនេះផងដែរ លោកអភិបាល ក៏មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាការពារ ព្រមទាំងលើកសរសើរ អរគុណ និងលើកទឹកចិត្តពួកគាត់ក្នុងកិច្ចសហការយ៉ាងស្អិតរមួតជាមួយសមត្ថកិច្ចដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

 #សូមថ្លែងអំណរគុណចំពោះធនាគារABAសាខាដំដែកនៅរសៀល ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ...
10/04/2026

#សូមថ្លែងអំណរគុណចំពោះធនាគារABAសាខាដំដែក
នៅរសៀល ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។
ក្រុមការងារ ធនាគារ ABA និងសហការី សាខាដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានចូលជួបសំណេះសំណាលសម្តែងការគួរសម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ។
✨សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះធនាគារ ABA និងសហការី សាខាដំដែកទាំងអស់ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 #សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសុខសាន្តបញ្ញាឌីវេឡុបម៉ិនឯកនៅរសៀល ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករ...
10/04/2026

#សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសុខសាន្តបញ្ញាឌីវេឡុបម៉ិនឯក
នៅរសៀល ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។
ក្រុមការងារ ក្រុមហ៊ុន សុខសាន្ត បញ្ញា ឌីវេឡុបម៉ិន ឯ.ក និងសហការី សាខាដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានចូលជួបសំណេះសំណាលសម្តែងការគួរសម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ។
✨សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ ក្រុមហ៊ុន សុខសាន្ត បញ្ញា ឌីវេឡុបម៉ិន ឯ.ក និងសហការី សាខាដំដែកទាំងអស់ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Address

ផ្លូវជាតិលេខ៦, ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប
Siem Reap

Telephone

+855977780125

Website

Alerts

Be the first to know and let us send you an email when អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share