សាលាបឋមសិក្សាប្រាសាទគោល Prasat Kol Primary School

  • Home
  • Cambodia
  • Siem Reap
  • សាលាបឋមសិក្សាប្រាសាទគោល Prasat Kol Primary School

សាលាបឋមសិក្សាប្រាសាទគោល Prasat Kol Primary School ការបញ្ជូនកូនៗមកចុះឈ្មោះចូលរៀនបានទាន់ពេលវេលាគឺបានគិតវែងឆ្ងាយអំពីអនាគតរបស់ពួកគាត់។

យើងខ្ញុំជំនួសឲ្យគ្រួសារនៃសពសូមអរព្រះគុណ និងអរគុណ ព្រះតេជគុណ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួម រំលែកទុក្ខ និង...
10/05/2026

យើងខ្ញុំជំនួសឲ្យគ្រួសារនៃសពសូមអរព្រះគុណ និងអរគុណ ព្រះតេជគុណ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួម រំលែកទុក្ខ និងថវិកាក្នុងកម្មវិធីបុណ្យសពនេះ ។
ដូច្នេះសូមប្រគេន ពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនព្រះអង្គ និងអ្នកចូលរួមទាំងអស់ កុំបីឃ្លៀតឃ្លាតឡើយ។
សាធុ សាធុ សាធុ 🙏🙏🙏

«គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាសាទគោល មានសេចក្តីក្តុកក្តួល និងសោកស្តាយយ៉...
09/05/2026

«គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាសាទគោល មានសេចក្តីក្តុកក្តួល និងសោកស្តាយយ៉ាងពន់ពេក ចំពោះការបាត់បង់កូនស្រី សិលា ឡាដា ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់លង់ទឹក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។
​ក្នុងវិនាទីដ៏សែនសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធកូនស្រី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។»
😢😥

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦គ.គ.ស គ.គ.ថ នាយកសាលា លោកគ...
30/04/2026

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦
គ.គ.ស គ.គ.ថ នាយកសាលា លោកគ្រូអ្នកគ្រូ បាននិមន្តព្រះសង្ឃ ផ្តល់ឱវាទអប់រំផ្លូវចិត្ត វិន័យ និងសីលធម៌ ដល់អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាប្រាសាទគោល។
យើងខ្ញុំសូមអរព្រះគុណ ព្រះតេជគុណយ៉ាងជ្រាលជ្រៅ ចំពោះឱវាទដ៏មានតម្លៃនៅថ្ងៃនេះ។
សូមប្រគេនពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនព្រះអង្គ និងអ្នកចូលរួមទាំងអស់ កុំបីឃ្លៀតឃ្លាតឡើយ។
សាធុ សាធុ សាធុ 🙏🙏🙏

ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦សកម្មភាពលោកគ្រូជាង កាត់ សក់ នៃក្...
29/04/2026

ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦

សកម្មភាពលោកគ្រូជាង កាត់ សក់ នៃក្រុមការងារ គ្រូពេទ្យកុមារអង្គរ បានចំណាយពេល ពេញមួយថ្ងៃ ដើម្បីជួយកាត់សក់ឲ្យសិស្សប្រុសនៅសាលាបឋមសិក្សាប្រាសាទគោល.
សរុបបានចំនួន ៤៣នាក់។
ដូចនេះយើងខ្ញុំ សូមគោរពថ្លែងអំណរគុណនិងជូនពរលោកគ្រូ ជាងកាត់សក់ និងក្រុមការងារ របស់គ្រូពេទ្យ នៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ប្រចាំស្រុកអង្គរជុំ ទាំងអស់ ជួបប្រទះតែ ពុទ្ធពរ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរគុណ!🙏

ព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦  សកម្មភាពរបស់លោកគ្រូអ្នកគ្...
20/04/2026

ព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦

សកម្មភាពរបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សចូលរួមគោរពទង់ជាតិ🇰🇭
ស្វាគមន៍ការចូលវិសម្សកាលតូចវិញ
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

#វិន័យសីលធម៌
#ចំណេះដឹង
#គុណភាព
#សុវត្ថិភាព
#អ្នកចេះគឺជាប់
#សាលាបឋមសសិក្សាប្រាសាទគោល

តារាងកិត្តិយសសម្រាប់កូនៗ ថ្នាក់ទី២ខ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ #ថ្នាលបឋមPLP  #កញ្ចប់ំណាន  #ស្តង់ដារសាលារៀនគំរូ
04/04/2026

តារាងកិត្តិយសសម្រាប់កូនៗ ថ្នាក់ទី២ខ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។
#ថ្នាលបឋមPLP #កញ្ចប់ំណាន #ស្តង់ដារសាលារៀនគំរូ

តារាងកិត្តិយសសម្រាប់កូនៗ ថ្នាក់ទី៦ក ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ #ថ្នាលបឋមPLP  #កញ្ចប់ំណាន  #ស្តង់ដារសាលារៀនគំរូ
04/04/2026

តារាងកិត្តិយសសម្រាប់កូនៗ ថ្នាក់ទី៦ក ប្រចាំឆមាសទី១ ឆ្នាំ២០២៦។
#ថ្នាលបឋមPLP #កញ្ចប់ំណាន #ស្តង់ដារសាលារៀនគំរូ

តារាងកិត្តិយសសម្រាប់កូនៗ ថ្នាក់ទី៥ក ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ #ថ្នាលបឋមPLP  #កញ្ចប់ំណាន  #ស្តង់ដារសាលារៀនគំរូ
03/04/2026

តារាងកិត្តិយសសម្រាប់កូនៗ ថ្នាក់ទី៥ក ប្រចាំឆមាសទី១ ឆ្នាំ២០២៦។
#ថ្នាលបឋមPLP #កញ្ចប់ំណាន #ស្តង់ដារសាលារៀនគំរូ

កិច្ចអន្តរាគមន៍ចំពោះ សិស្សដែល មានបញ្ហា សុខភាពមិនល្អ(ខ្វះនិងលើសអាហារូបត្ថម្ថ) លោកគ្រូអ្នកគ្រូ និងលោក លោកស្រីអាណាព្យាបាល ប...
03/04/2026

កិច្ចអន្តរាគមន៍ចំពោះ សិស្សដែល មានបញ្ហា សុខភាពមិនល្អ(ខ្វះនិងលើសអាហារូបត្ថម្ថ) លោកគ្រូអ្នកគ្រូ និងលោក លោកស្រីអាណាព្យាបាល បាននាំកូនៗទៅជួបលោកគ្រូអ្នកគ្រូពេទ្យ ដើម្បីទទួលការពិនិត្យណែនាំបន្ថែមនិងទទួលសេវាគាំទ្រ។

តារាងកិត្តិយសសម្រាប់កូនៗ ថ្នាក់ទី២ក ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ #ថ្នាលបឋមPLP  #កញ្ចប់ំណាន  #ស្តង់ដារសាលារៀនគំរូ
03/04/2026

តារាងកិត្តិយសសម្រាប់កូនៗ ថ្នាក់ទី២ក ប្រចាំឆមាសទី១ ឆ្នាំ២០២៦។
#ថ្នាលបឋមPLP #កញ្ចប់ំណាន #ស្តង់ដារសាលារៀនគំរូ

តារាងកិត្តិយសសម្រាប់កូនៗ ថ្នាក់ទី១ក ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ #ថ្នាលបឋមPLP  #កញ្ចប់ំណាន  #ស្តង់ដារសាលារៀនគំរូ
03/04/2026

តារាងកិត្តិយសសម្រាប់កូនៗ ថ្នាក់ទី១ក ប្រចាំឆមាសទី១ ឆ្នាំ២០២៦។
#ថ្នាលបឋមPLP #កញ្ចប់ំណាន #ស្តង់ដារសាលារៀនគំរូ

Address

ទីតំាងសាលា ភូមិខ្វាវ ឃំុគោល ស្រុកអង្គរជំុ ខេត្តសៀមរាប។
Siem Reap
170104

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00

Telephone

+855979123511

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាប្រាសាទគោល Prasat Kol Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សាលាបឋមសិក្សាប្រាសាទគោល Prasat Kol Primary School:

Share

Category