មន្ទីរទេសចរណ៍ខេត្តសៀមរាប Siem Reap Provincial Tourism Department

  • Home
  • Cambodia
  • Siem Reap
  • មន្ទីរទេសចរណ៍ខេត្តសៀមរាប Siem Reap Provincial Tourism Department

មន្ទីរទេសចរណ៍ខេត្តសៀមរាប Siem Reap Provincial Tourism Department Siem Reap Provincial Tourism Department (Official Page)
(1)

07/09/2026

លោក Kenny Wong តារាសម្តែងហុងកុង បានមកដល់ខេត្តសៀមរាប និងបានចំណាយពេលដើរទស្សនាតំបន់អង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា។ 🇰🇭🙏🏻

✍️ បងប្អូននៅចាំដើមឈើមួយដើមនេះទេ តើពីមុននៅកន្លែងណា? (ដើមពោធិ៍ដុះព័ទ្ធដើមស្វាយព្រៃ) ដើមឈើនេះត្រូវបានខ្យល់កន្ទ្រាក់ធ្វើអោយដ...
06/09/2026

✍️ បងប្អូននៅចាំដើមឈើមួយដើមនេះទេ តើពីមុននៅកន្លែងណា? (ដើមពោធិ៍ដុះព័ទ្ធដើមស្វាយព្រៃ) ដើមឈើនេះត្រូវបានខ្យល់កន្ទ្រាក់ធ្វើអោយដួលរលំកាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥ និងត្រូវបានសង្គ្រោះដាំឡើងវិញនៅសួន ASEAN-KOREA កាលពីថ្ងៃទី ២១ ខែ មិនា ឆ្នាំ២០២៥❤️🇰🇭🌴🌱🌳🪾🌱

05/09/2026

ចង់ញាំនំក្រូសង់ថ្មីៗ ក្តៅៗ និងចង់ញាំជេឡាតូស្នាដៃកូនខ្មែរ កុំភ្លេចមក Mona Gelato Cambodia

✨ ជ្រុងមួយពីប្រាសាទអង្គរវត្ត 🇰🇭✍️ពេលបានឈរក្រោមម្លប់ឈើ ហើយសម្លឹងមើលប្រាង្គប្រាសាទអង្គរវត្តឆ្លុះកាត់វាលស្មៅបៃតងខ្ចីក្រោមមេ...
05/09/2026

✨ ជ្រុងមួយពីប្រាសាទអង្គរវត្ត 🇰🇭

✍️ពេលបានឈរក្រោមម្លប់ឈើ ហើយសម្លឹងមើលប្រាង្គប្រាសាទអង្គរវត្តឆ្លុះកាត់វាលស្មៅបៃតងខ្ចីក្រោមមេឃស្រឡះបែបនេះ ធ្វើឱ្យយើងកាន់តែយល់ច្បាស់ពីភាពអស្ចារ្យនៃបេតិកភណ្ឌដូនតាខ្មែរយើង។ 🌳🏛️

🍀ធម្មជាតិ និងប្រវត្តិសាស្ត្រនៅទីនេះតែងតែមានទស្សនីយភាពថ្មីៗជានិច្ច ដើម្បីទាក់ទាញបេះដូងអ្នកទេសចរជាតិ និងអន្តរជាតិឱ្យចង់មកទស្សនាម្តងហើយម្តងទៀត។

✍️មកលេងសៀមរាបពេលនេះ អ្នកនឹងបានជួបប្រទះនូវទេសភាពស្រស់ត្រកាលនៃរដូវកាលបៃតង។ 💚🌿

👉បងប្អូនកុំភ្លេចជួយ Like និង Share បន្តដើម្បីបង្ហាញពិភពលោកពីភាពស្រស់ស្អាតនៃស្រុករបស់យើង! ✨

#អង្គរវត្ត #សៀមរាប #រដូវកាលបៃតង

04/09/2026

សូមអញ្ជើញមកស្វែងយល់ និងទទួលយកបទពិសោធន៍ពីរដូវកាលដ៏ស្រស់ស្អាត ដែល ធម្មជាតិ បេតិកភណ្ឌ វប្បធម៌ និងស្នាមញញឹម រួមបញ្ចូលគ្នាយ៉ាងស្រស់ស្អាត បង្កើតជាមន្តស្នេហ៍ដ៏ពិសេស និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន នៅលើទឹកដីកម្ពុជា។

Come and discover, and immerse yourself in the beauty of a remarkable season, where nature, heritage, culture, and warm smiles come together in harmony, creating a unique charm and unforgettable memories in the heart of Cambodia.

ផលិតដោយ៖ KiloTRAVEL x Angkor Mansion & Residence

&Residence #ទឹកដីដ៏ស្រស់ស្អាតរបស់កម្ពុជា

✍️ប្រសិនបើលោកអ្នកមានឱកាសមកទស្សនាប្រាសាទអង្គរវត្ត ក្រៅពីការគយគន់ភាពអស្ចារ្យនៃស្ថាបត្យកម្មទាំងមូល កុំភ្លេចចូលទៅកាន់កន្លែងត...
04/09/2026

✍️ប្រសិនបើលោកអ្នកមានឱកាសមកទស្សនាប្រាសាទអង្គរវត្ត ក្រៅពីការគយគន់ភាពអស្ចារ្យនៃស្ថាបត្យកម្មទាំងមូល កុំភ្លេចចូលទៅកាន់កន្លែងតម្កល់រូបចម្លាក់ព្រះវិស្ណុដ៏ធំមួយ ដែលស្ថិតនៅក្នុងបរិវេណប្រាសាទ។ ទេវរូបនេះមានព្រះហស្ដប្រាំបី ត្រូវបានគេស្គាល់ក្នុងចំណោមប្រជាជនក្នុងតំបន់ថាជា “លោកតារាជ”។

✍️រូបសំណាកនេះឆ្លាក់ពីថ្មភក់ទាំងមូល មានកម្ពស់ជាង ៣ ម៉ែត្រ។ នៅក្នុងជំនឿរបស់ជនជាតិខ្មែរ ព្រះអង្គមិនត្រឹមតែជាអាទិទេពថែរក្សាក្នុងព្រហ្មញ្ញសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាម្ចាស់ទឹកដី និងជាអ្នកផ្តល់សេចក្តីសុខដល់អ្នកមកបួងសួងផងដែរ។ ការចូលមកថ្វាយបង្គំព្រះអង្គ ក្រោមការការពារនៃឆ័ត្រមាសដែលភ្លឺចិញ្ចាច នឹងផ្តល់នូវអារម្មណ៍ស្ងប់សុខ និងជ្រះថ្លា។

✍️កុំភ្លេចដាក់កន្លែងនេះជាគោលដៅបន្ទាប់ក្នុងដំណើរទស្សនកិច្ចរបស់អ្នកនៅអង្គរ។

📍 ទីតាំង៖ ប្រាសាទអង្គរវត្ត, ខេត្តសៀមរាប, កម្ពុជា

#អង្គរវត្ត #ព្រះវិស្ណុ #លោកតារាជ #សៀមរាប #បេតិកភណ្ឌពិភពលោក #វប្បធម៌ខ្មែរ #វិញ្ញាណក្ខន្ធ #ទេសចរណ៍កម្ពុជា

🌿 ក្រៅពីប្រាសាទ… សៀមរាបមានអ្វីខ្លះគួរអោយចង់ទស្សនា? 💙បើអ្នកគិតថា មកសៀមរាប គឺមានតែប្រាសាទអង្គរដែលគួរទស្សនា… សូមកុំភ្លេច កំ...
03/09/2026

🌿 ក្រៅពីប្រាសាទ… សៀមរាបមានអ្វីខ្លះគួរអោយចង់ទស្សនា? 💙

បើអ្នកគិតថា មកសៀមរាប គឺមានតែប្រាសាទអង្គរដែលគួរទស្សនា… សូមកុំភ្លេច កំពង់ភ្លុក ផងណា! 🛶🌊

នៅពេលនេះ ទឹកទន្លេសាបចាប់ផ្តើមឡើងបណ្តើរៗហើយ ធ្វើឱ្យទេសភាពកំពង់ភ្លុកកាន់តែមានភាពស្រស់បំព្រង និងស្រស់ស្អាត។ ជិះទូកកាត់ភូមិបណ្តែតទឹក គយគន់ព្រៃលិចទឹក និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ ដែលពឹងផ្អែកលើទន្លេសាបជាប្រភពជីវិត។ 🌅🌳

✨ ព្រឹកស្ងប់ស្ងាត់
🛶 ជិះទូកលើផ្ទៃទឹក
🌿 គយគន់ព្រៃលិចទឹក
🏡 ស្វែងយល់ពីជីវិតសហគមន៍
📸 និងទទួលយកបទពិសោធន៍មួយផ្សេងទៀតពីសៀមរាប

សៀមរាប មិនមែនមានតែប្រាសាទទេ — សៀមរាប គឺជាដំណើររកឃើញពីបេតិកភណ្ឌ ធម្មជាតិ និងជីវិតរបស់ប្រជាជន។ ❤️

📍 កំពង់ភ្លុក | សៀមរាប-អង្គរ

#សៀមរាប #កំពង់ភ្លុក #ទេសចរណ៍សហគមន៍

English below! 🇰🇭🌏 CTM MINI-SERIES 2026 – SEPTEMBER EDITION 🇰🇭🌏សូមអញ្ជើញចូលរួមក្នុងកម្មវិធី Cambodia Travel Match ដើម្បី...
03/09/2026

English below!

🇰🇭🌏 CTM MINI-SERIES 2026 – SEPTEMBER EDITION 🇰🇭🌏

សូមអញ្ជើញចូលរួមក្នុងកម្មវិធី Cambodia Travel Match ដើម្បីជួបជាមួយ International Buyers មកពីទីផ្សារសំខាន់ៗ និងស្វែងរកឱកាសសហការអាជីវកម្មថ្មីៗ។ 🌏🤝

🌏 International Buyers
🇵🇭 Philippines – 3 Companies
🇳🇵 Nepal – 13 Companies
🇲🇲 Myanmar – 24 Companies

📍 ទីតាំង: Angkor Miracle Resort & Spa, Siem Reap
📅 កាលបរិច្ឆេទ: ៧ ខែកញ្ញា ២០២៦

✨ ភ្ជាប់ទំនាក់ទំនងជាមួយដៃគូអន្តរជាតិ
✨ បង្កើតកិច្ចសហការអាជីវកម្មថ្មីៗ
✨ ពង្រីកទីផ្សារ និងឱកាសអាជីវកម្មទេសចរណ៍របស់អ្នក

🚨 កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុត!
👉 Secure Your Slot Today – Register Now!



📢 Calling All Local Sellers! 🇰🇭

Join our Cambodia Travel Match and connect directly with International Buyers from key tourism markets to explore new partnerships and business opportunities. 🌏🤝

🌏 International Buyers

🇵🇭 Philippines – 3 Companies
🇳🇵 Nepal – 13 Companies
🇲🇲 Myanmar – 24 Companies

📍 Venue: Angkor Miracle Resort & Spa, Siem Reap
📅 Date: 7 September 2026

✨ Connect with international buyers
✨ Build new business partnerships
✨ Expand your tourism market opportunities

🚨 Don’t miss this valuable opportunity!
👉 Secure Your Slot Today – Register Now!

📞 Registration Contact: Ms. Hai Kunthy
📱 096 325 3059 (Telegram/WhatsApp)
📧 [email protected]

03/09/2026

Address

Phumi Beungdounpa, Sangkat Slogram, Siem Reap Municipality
Siem Reap
17251

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 08:00 - 17:00
Friday 07:00 - 17:00

Telephone

+85563210656

Alerts

Be the first to know and let us send you an email when មន្ទីរទេសចរណ៍ខេត្តសៀមរាប Siem Reap Provincial Tourism Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរទេសចរណ៍ខេត្តសៀមរាប Siem Reap Provincial Tourism Department:

Shortcuts

Share