27/05/2025
តើអ្វីទៅជាទំនាក់ទំនងសង្គមដែលគ្មានប្រសិទ្ធភាព ឬ គ្រាន់តែជាផ្នត់គំនិត ?
១. " រាប់អានដែលមិនចំណេញ "
អ្នកជាអ្នកកាប់អុស គាត់ជាអ្នកឃ្វាលចៀម!
អ្នកទាំងពីរបាននិយាយគ្នាពេញមួយថ្ងៃ។ ចៀមរបស់គាត់បានស៊ីឆ្អែតហើយ ចុះអុសរបស់អ្នកវិញ? (មានន័យថា និយាយគ្នាដដែលៗ តែគ្មានបានប្រយោជន៍អ្វីសោះ)។
២. " ទំនាក់ទំនងមានសារៈសំខាន់ណាស់ "
អ្នកជាអ្នកកាប់អុស គាត់ជាអ្នកឃ្វាលចៀម!
អ្នកបាននិយាយជាមួយអ្នកឃ្វាលចៀមពេញមួយថ្ងៃ។ ពិតណាស់! ខាងក្រៅមើលទៅហាក់ដូចជាអ្នកមិនបានអ្វីសោះ ប៉ុន្តែតាមរយៈចេះនិយាយគ្នានេះ អ្នកបានដឹងថាភ្នំណាដែលមានអុសច្រើន ផ្លូវណាដែលងាយស្រួលធ្វើដំណើរ ហើយនៅថ្ងៃបន្ទាប់អ្នកក៏រកបានអុសយ៉ាងច្រើន។ (មានន័យថា ពីការសន្ទនាធម្មតា ក៏អាចផ្ដល់ព័ត៌មានដ៏មានតម្លៃ)។
៣. " រក្សាផ្នត់គំនិតបើកចំហរ "
អ្នកជាអ្នកកាប់អុស គាត់ជាអ្នកឃ្វាលចៀម!
អ្នកទាំងពីរបាននិយាយគ្នាពេញមួយថ្ងៃ។
អ្នកបានរៀនពីបច្ចេកទេសឃ្វាលចៀម រីឯគាត់បានរៀនពីជំនាញកាប់អុស។ (មានន័យថា កិច្ចសន្ទនាគ្នាទៅវិញទៅមក នាំឲ្យមានការផ្លាស់ប្ដូរចំណេះដឹង និងជំនាញ)។
៤. " រួមបញ្ចូលធនធាន "
អ្នកជាអ្នកកាប់អុស គាត់ជាអ្នកឃ្វាលចៀម!
អ្នកទាំងពីរបាននិយាយគ្នាពេញមួយថ្ងៃ។
អ្នកទាំងពីរបានសម្រេចចិត្តសហការគ្នាដើម្បីបើកហាងសាច់ចៀមអាំង។
អុសរបស់អ្នកដុតសាច់ចៀមបានឆ្ងាញ់ណាស់។
ចៀមរបស់គាត់ជាចៀមធម្មជាតិសុទ្ធសាធ។
ប៉ុន្មានឆ្នាំក្រោយមក ហាងរបស់អ្នកទាំងពីរក៏បានរីកចម្រើនកាន់តែធំឡើងៗ។ (មានន័យថា កិច្ចសន្ទនាអាចនាំទៅរកភាពជាដៃគូ និងឱកាសអាជីវកម្ម)។
រឿងដដែលនេះ មនុស្សខ្លះមើលឃើញថាជា បញ្ហា ប៉ុន្តែអ្នកខ្លះទៀតមើលឃើញថាជា ឱកាស ។ ត្រូវចាំ! " គំនិតរបស់អ្នកគឺជាអ្នកកំណត់ជោគវាសនារបស់អ្នក "
" ភាពខុសគ្នានៃការយល់ឃើញ "..
Ⓒ រក្សាសិទ្ធដោយ #ផ្នត់គំនិតសហគ្រិន