07/04/2026
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាសហធិបតី ជាមួយ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក្នុងពិធីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ជូនដល់សិស្សនគរបាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤។ ដោយបានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារជំនាញ លោកនាយការិយាល័យដែលពាក់ព័ន្ធ លោកអធិការនគរបាលក្រុងរុនតាឯកតេជោសែន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលពាក់ព័ន្ធ និងសិស្សនគរបាល សរុបចំនួន ១៦៨នាក់ ស្រី ៣៤នាក់។