12/05/2026
សាលាបឋមសិក្សាវត្តស្វាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨.៣០នាទីព្រឹកបានបើកការប្រជុំគណៈកម្មការ ជ្រើសរើសនាយករង/នាយិការង
នៅសាលាបឋមសិក្សាវត្តស្វាយ៖
ដែលមានសមាសភាពចូលរួមមាន៖
១.លោក នួន ចាន់ណា នាយកសាលាបឋមសិក្សាវត្តស្វាយ(ដឹកនាំអង្គប្រជុំ)
២.លោកស្រី ទាម វីរិន នាយិការង សាលាបឋមសិក្សាវត្តស្វាយ
៣.លោក សាម ឡន ចៅសង្កាត់សាលាកំរើក
៤.លោក អន គុណរ័ត្ន ប្រធានកម្រង សាលាបឋមសិក្សាវត្តរាជបូណ៌
៥.លោកគ្រូអ្នកគ្រូ ប្រធានបច្ចេកទេស និងអនុប្រធានបច្ចេកទេស
ថ្នាក់ទី១ ដល់ថ្នាក់ទី៦
របៀបវារៈ
.ការពិនិត្យលើតម្រូវការជ្រើសរើសនាយករង/នាយិការង
.ការផ្សព្វផ្សាយព័ត៌មានអំពីការជ្រើសរើសនាយករង/នាយិការង
.ការទទួលពាក្យស្នើសុំ និងការសម្រាំងបញ្ជីឈ្មោះបេក្ខជន
ការប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ៩,៣០នាទីព្រឹក នៅថ្ងៃខែឆ្នាំដដែល
ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលបំផុត។
វត្តស្វាយ,ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦