03/09/2026
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំត្រួតពិនិត្យ កន្លែងដកហូតសេរីភាព នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាមួយក្រុមការងារ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
សៀមរាប ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការីដែលពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ កន្លែងដកហូតសេរីភាព នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាមួយក្រុមការងារ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដឹកនាំដោយ លោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/Police_SiemReap