12/11/2016
សារព័តមានអាយញូ ថ្ងៃទី១២ខែវិច្ឆិការឆ្នាំ២០១៦
វៀតណាមម្នាក់ លួចយ៉ាងសកម្ម នៅក្រុងសៀមរាប ត្រូវបានចាប់ខ្លួន
ខេត្តសៀមរាប៖មន្ត្រីនគរបាល បានអោយដឹងថា ជនជាតិវៀតណាមម្នាក់ ត្រូវបាន កម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ សហការ ជាមួយកម្លាំង នគរបាល ប៉ុស្តិ៍សង្កាត់ ស្វាយដង្គំ ចុះប្រត្តិបត្តិការ ស្រាវជ្រាវ ឈានដល់ ការឃាត់ខ្លួន ដែលជននេះជា
មុខសញ្ញាចាស់ លួចយ៉ាងសកម្ម នៅក្រុងសៀមរាប។
ហេតុការឃាត់ខ្លួន ធ្វើឡើងនៅ វេលាម៉ោង២យប់ឈានចូលថ្ងៃទី១០ខែវិច្ឆិការឆ្នាំ២០១៦ ស្ថិតនៅម្តុំផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខណៈជនសង្ស័យបានចូលវេលុយ។
នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានប្រាប់អ្នកកាសែតថា ជនសង្ស័យ ឈ្មោះង្វៀង ធីតែវ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភ្នំពេញ បច្ចុប្បន្ន នៅក្រុងសៀមរាប
ជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាព លួចភ្ញៀវជាច្រើនលើក ក្នុងភូមិសាស្ត្រ សង្កាត់ស្វាយដង្គំ។
ជនសង្ស័យ បានសារភាព នៅចំពោះ មុខសមត្ថកិច្ចថា នៅពីថ្ងៃទី១០ខែ វិច្ឆិការឆ្នាំ២០១៦ ម្សិលមិញ នៅវេលាម៉ោង២យប់ រូបគេ បានឡើងតាមវរបងសណ្ឋាគារ ត្រេ ស៊ឺ រីស៊ត (hotel tresor) ស្ថិតក្នុងភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានយកទូរស័ព្ទដៃម៉ាក អាយ ហ្វូន ចំនួន២គ្រឿង ,កូនកាបូបដាក់លុយចំនួន២ និងកាបូបស្ពាយចំនួន១ ដែលទុកនៅ ពីខាងជើងគ្រែ របស់ជនរងគ្រោះ ប្រុសស្រី២នាក់។
ដោយនៅក្នុងកាបូបដាក់
លុយនោះមាន៖ប្រាក់ ម៉ា ឡេស៊ី មួយចំនួន,ប្រាក់ដុល្លាចំនួន២០០ដុលា្ល ,និងកាតធនាគារATM មួយចំនួន និងមានលិខិតឆ្លងដែន ចំនួន២សន្លឹកផងដែរ។
ជនសង្ស័យបានបន្តថា រូបគេបានធ្វើសកម្មភាព លួចនៅក្នុងភូមិសាស្ត្រ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានចំនួន១៣ លើក ហើយសម្ភារៈដែល លួចបានយកទៅ លក់នៅភ្នំពេញ ប៉ុន្តែមិនចាំកន្លែង ណានោះទេ។
ជនសង្ស័យ ត្រូវបាន កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែក វត្ថុតាងដែល ដកហូតបានប្រគល់ឱ្យម្ចាស់ដើមវិញ។
សារព័តមានពីប្រជាពលរដ្ឋបន្ថែមថា ការចាប់នេះ ជារឿងមួយ ចុះជនជាតិវៀតណាមដែលកំពុងធ្វើជាជាងសោរ នៅផ្សារកណ្តាលយ៉ាងច្រើនសន្ធឹកមិចមិនចាប់ខ្លួនផង។