រដ្ឋបាលឃុំពាក់ស្នែង-Peak sneng commune administration

  • Home
  • Cambodia
  • Siem Reap
  • រដ្ឋបាលឃុំពាក់ស្នែង-Peak sneng commune administration

រដ្ឋបាលឃុំពាក់ស្នែង-Peak sneng commune administration គោរព ស្រឡាញ់ បំរើ រក្សាផលប្រយោជន៍ របស់ពលរដ្ឋ

ថ្នាក់អាហារូបករណ៍ ជំនាញបដិសណ្ឋារកិច្ច សម្រាប់ឆ្នាំសិក្សា២០២៦
19/01/2026

ថ្នាក់អាហារូបករណ៍ ជំនាញបដិសណ្ឋារកិច្ច សម្រាប់ឆ្នាំសិក្សា២០២៦

រដ្ឋបាលឃុំពាក់ស្នែងសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ
21/11/2025

រដ្ឋបាលឃុំពាក់ស្នែង
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ

ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំដំណើរការក្រាលការ៉ូឡាឡើងវិញ។
17/09/2025

ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំដំណើរការក្រាលការ៉ូឡាឡើងវិញ។

ថ្ងៃទី១៥​ ខែ​ កញ្ញា​ ឆ្នាំ២០២៥​ គណ:កម្មាធិការកិច្ចនារី និងកុមារឃុំពាក់ស្នែង បានចូលរួមកិច្ចប្រជុំអន្តរជំនាន់​ថ្នាក់ឃុំ​ រ...
15/09/2025

ថ្ងៃទី១៥​ ខែ​ កញ្ញា​ ឆ្នាំ២០២៥​ គណ:កម្មាធិការកិច្ចនារី និងកុមារឃុំពាក់ស្នែង បានចូលរួមកិច្ចប្រជុំអន្តរជំនាន់​ថ្នាក់ឃុំ​ រៀបចំដោយអង្គការភ្លែន ជំនួយពីសហព័ន្ធអាឡឺម៉ង់ក្រោមប្រធានបទស្ដីពី​ “យេីងទាំងអស់គ្នាជាចំណែកនៃដំណោះស្រាយសម្រាប់ក្មេងស្រី និងស្រ្តីវ័យក្មេង​“ ដឹកនាំដោយ​ សមាគមន៍យុវជនខ្មែរ ដែលមានការចូលរួមពីលោកគ្រូ​ អ្នកគ្រូ ក្លឹបកុមារ​ អាជ្ញាធរមូលដ្ឋាន​ លោកមេភូមិក្រុមឪពុកម្ដាយសរុប ២៥ នាក់​ ស្រី ១៣ នាក់។ សូមអរគុណ

រដ្ឋបាលឃុំពាក់ស្នែង តាមរយ:មន្រ្តីទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សហការជាមួយការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម អង្...
12/09/2025

រដ្ឋបាលឃុំពាក់ស្នែង តាមរយ:មន្រ្តីទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សហការជាមួយការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម អង្គការជម្រក ចុះសួរសុខទុក្ខគ្រួសារមានក្មេងតូចចំនួន ១ គ្រួសារ ដោយទទួលបានម្សៅទឹកដោះគោចំនួន ៤កំប៉ុងធំ និងមួយគ្រួសារទៀតសមាជិកមានពិការភាពទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១ដប ទឹកស៊ីអ៉ីវ ១ដប ប្រេងឆា ១ដប អំបិល ១គីឡូ ស្ករស ១គីឡូ និងប៊ីចេង កន្លះគីឡូ។ សូមអរគុណ

ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលឃុំពាក់ស្នែងបានរៀបចំ...
11/09/2025

ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលឃុំពាក់ស្នែងបានរៀបចំពិធីចែកសម្ភារជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ដែលមានជីវភាពមិនសូវល្អប្រសើរចំនួន ៩០ គ្រួសារមកពី ៦ ភូមិក្នុងឃុំ ដោយ ១ គ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ ១ កញ្ចប់ ថវិកា ៥០០០០ រៀល ដែលជាថវិកាសេវាសង្គមឆ្នាំ២០២៥។

រដ្ឋបាលឃុំពាក់ស្នែង សូមប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំង ០៦ នៃឃុំពាក់ស្នែងសហគមន៍ទឹកស្អាត ១០០១ បាន...
01/09/2025

រដ្ឋបាលឃុំពាក់ស្នែង សូមប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំង ០៦ នៃឃុំពាក់ស្នែង
សហគមន៍ទឹកស្អាត ១០០១ បានរៀបចំស្ថានីយ៍ទឹករួចរាល់ហើយ។ សូមប្រកាសជ្រើសរើសសហគ្រិនផ្គត់ផ្គង់ទឹក ក្នុងសហគមន៍ ដើម្បីដំណើរការចែកចាយទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងឃុំទាំងមូល។ ប្រសិនបងប្អូនមានចំណាប់អារម្មណ៍ សូមមកទទួលពាក្យ និងដាក់ពាក្យនៅរដ្ឋបាលឃុំពាក់ស្នែង ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៥ និងបញ្ចប់ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។ សូមអរគុណ!!!

រដ្ឋបាលឃុំពាក់ស្នែង សូមគោរពថ្លែងអំណរគុណ ដល់ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង និងក្រុមការងារ ស...
08/08/2025

រដ្ឋបាលឃុំពាក់ស្នែង សូមគោរពថ្លែងអំណរគុណ ដល់ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង និងក្រុមការងារ សូមអរគុណដល់រដ្ឋបាលស្រុកអង្គរធំ អង្គការដៃគូអភិវឌ្ឍន៍ក្នុងឃុំពាក់ស្នែង ក្រុមការងារភូមិ យុវជនឃុំ យុវជនភូមិ និងពុកម៉ែ បងប្អូន សប្បុរសជនទាំងអស់ ទាំងនៅជិត នៅឆ្ងាយក្ដី ដែលបាននាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ថ្នាំសង្កូវ គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា មកចែកជូនដល់បងប្អូនជនភៀសសឹក មកស្នាក់នៅវត្តព្រៃព្រះ ក៏ដូចជាស្នាក់តាមភូមិទាំង០៦ផងដែរ។ សូមអរព្រះគុណដល់ព្រះគ្រូចៅអធិការដែលបានផ្ដល់កន្លែងស្នាក់នៅយ៉ាងកក់ក្ដៅដល់បងប្អូនភៀសសឹក។
សូមអរគុណ ដល់កងកម្លាំង PM ស្រុក ប៉ុស្តិ៍នគរបាលឃុំ និងបងៗប្រជាការពារដែលបានជួយសម្រួលសន្តិសុខសណ្នាប់ធ្នាប់ ហើយនិងសូមអរគុណ បុគ្គលិកមណ្ឌលសុខភាពដែលបានយកចិត្តទុកដាក់ ទទួលមើលថែជំងឺដល់បងប្អូនភៀសសឹកផងដែរ។
រដ្ឋបាលឃុំសូមគោរពជូនពរ ក្រុមការងារគ្រប់អង្គភាព ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងសំណាងល្អគ្រប់ពេលវេលា។ និងសូមជួបតែពុទ្ធពរ ទាំង០៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរព្រះគុណ និងសូមអរគុណ។
និងសូមអភ័យទោសចំពោះ ការមិនបានសរសេររៀបរាប់ឈ្មោះអស់។

រដ្ឋបាលឃុំពាក់ស្នែង​  សូមអគុណយ៉ាងជ្រាលជ្រៅ​ ចំពោះសប្បុរសជន​ ទីជិតទីឆ្ងាយដែលមានទឹកចិត្តសប្បុរស​ ចុះជួយបងប្អូនប្រជាពលរដ្ឋភ...
29/07/2025

រដ្ឋបាលឃុំពាក់ស្នែង​ សូមអគុណយ៉ាងជ្រាលជ្រៅ​ ចំពោះសប្បុរសជន​ ទីជិតទីឆ្ងាយដែលមានទឹកចិត្តសប្បុរស​ ចុះជួយបងប្អូនប្រជាពលរដ្ឋភាសសឹកពីតំបន់​ ព្រះវិហារ​ ឧត្តរមានជ័យ​ ជាប់ព្រំដែន​ 🙏🙏សូមគោរពជូនពរមានសុខសុវត្ថិភាពគ្រប់ៗគ្នា🙏🙏
20.07.2025

រដ្ឋបាលឃុំពាក់ស្នែង​ សូមអគុណដល់ប្អូនស្រី​ ហាស់​ មេងលី​ រស់នៅប្រទេសកូរ៉េ​  ដែលបានឧបត្តម្ភថវិកា​ ១០០,០០០រៀល​ តាមរយៈរដ្ឋបាល...
27/07/2025

រដ្ឋបាលឃុំពាក់ស្នែង​ សូមអគុណដល់ប្អូនស្រី​ ហាស់​ មេងលី​ រស់នៅប្រទេសកូរ៉េ​ ដែលបានឧបត្តម្ភថវិកា​ ១០០,០០០រៀល​ តាមរយៈ
រដ្ឋបាលឃុំដេីម្បីជួយដល់ប្រជាពលរដ្ឋភាសសឹកមកពីខេត្ត​ ព្រះវិហារ

🙏សូមគោរពជូនពរប្អូនស្រី​ មានសុខភាពល្អ​ មានសុភមង្គលក្នុងក្រុមគ្រួសារ​ ទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព🙏🙏❤️️

រដ្ឋបាលឃុំពាក់ស្នែង សូមគោរពថ្លែងអំណរគុណ ចំពោះពុកម៉ែ បងប្អូន ជនរួមជាតិ ទាំងអ្នកនៅជិត នៅឆ្ងាយ ដែលបានចូលរួមជួយឧបត្ថម្ភ ដល់ប...
26/07/2025

រដ្ឋបាលឃុំពាក់ស្នែង សូមគោរពថ្លែងអំណរគុណ ចំពោះពុកម៉ែ បងប្អូន ជនរួមជាតិ ទាំងអ្នកនៅជិត នៅឆ្ងាយ ដែលបានចូលរួមជួយឧបត្ថម្ភ ដល់បងប្អូនជនភៀសសឹក។ រួមមានថវិកា អាហារហូបចុក គ្រឿងឧបភោគបរិភោគ គ្រឿងសម្ភារៈប្រើប្រាស់ សូមគោរពជូនពរ ជនរួមជាតិទាំងអស់ទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន តរៀងទៅ។ ហើយក៏អធ្យាស្រ័យផងចំពោះការសរសេរឈ្មោះ មិនបានគ្រប់ចំនួន។ យើងខ្ញុំសង្ឃឹមថា ពុកម៉ែ បងប្អូន ជនរួមជាតិបន្តការជួយឧបត្ថម្ភនេះតទៀត។ សូមអរគុណ។

រសៀសថ្ងៃទី​ ២៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥​ ក្រុមការងាររដ្ឋបាលឃុំពាក់ស្នែង​ បានទទួលសម្ភារៈ​ ជាស្បៀង​ ពីក្រុមគ្រួសារលោក​ ឌួង...
26/07/2025

រសៀសថ្ងៃទី​ ២៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥​ ក្រុមការងាររដ្ឋបាលឃុំពាក់ស្នែង​ បានទទួលសម្ភារៈ​ ជាស្បៀង​ ពីក្រុមគ្រួសារ
លោក​ ឌួង​ សម្បត្តិ​ លោកស្រី​ អ៉ិត​ ទុំ​ និងលោកស្រី​ អ៊ុន​ សុម៉ាលីរស់នៅភូមិខ្ទីង​ មានទឹកចិត្តជួយសម្រាប់ប្រជាពលរដ្ឋដែលភាសឹកមកស្នាក់នៅក្នុងមូលដ្ឋានឃុំ​ ពាក់ស្នែង​ មានដូចជា៖
-អង្ករ​ ចំនួន២បេ
-ត្រីខរ​ ១យួរ
-មី​ខ្លាឃ្មុំ​ ១កែស
-ទឹកត្រី​ ១យួរ
-ទឹកស៉ីអ៉ីវ​ ១យួរ
-ទឹកសុទ្ធ​ ១៩យួរ

🙏សូមគោរពជូនពរលោកលោកស្រីនិងក្រុមគ្រួសារ​ ប្រកបរបររកស៉ីទទួលមានបាន​ មានសុខភាពល្អ​ និងសុខចម្រេីនក្នុងក្រុមគ្រួសារ
🙏សូមអគុណទឹកចិត្តបងប្អូន🙏❤️️

Address

Siem Reap
010

Opening Hours

Monday 19:00 - 17:00
Tuesday 19:00 - 17:00
Wednesday 19:00 - 17:00
Thursday 19:00 - 17:00
Friday 19:00 - 17:00

Alerts

Be the first to know and let us send you an email when រដ្ឋបាលឃុំពាក់ស្នែង-Peak sneng commune administration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share