18/06/2026
រៀនកាត់សក់ដោយមិនគិតថ្លៃ!
ក្រោមជំនួយឧបត្ថម្ភពីអង្គការ ហ៊ែរអែដ (Hair Aid) យើងនឹងមានអ្នកជំនាញកាត់សក់ស្តង់ដារអន្តរជាតិជាច្រើនរូប មកបង្រៀនកាត់សក់ជូនអ្នកទាំងអស់គ្នា ដើម្បីទទួលបានជំនាញពិតប្រាកដ និងអាចបង្កើតមុខរបរផ្ទាល់ខ្លួនបាន។
កាលបរិច្ឆេទ៖ ថ្ងៃច័ន្ទ ទី៦ ដល់ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦
ពេលវេលា៖ ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល
ទីកន្លែង៖ អង្គការជីវិតស្រស់បំព្រង - Beautiful Life Organisation
🚨 ចំណាំ៖ វគ្គសិក្សានេះទទួលសិស្សតែ ២០នាក់ប៉ុណ្ណោះ! ចំនួនមានកំណត់ (អ្នកចុះឈ្មោះមុន ទទួលបានឱកាសមុន)!
សម្រាប់អ្នកចូលរួម គឺមិនតម្រូវឱ្យចេះភាសាអង់គ្លេសនោះទេ (យើងខ្ញុំមានអ្នកបកប្រែជូន)
ក្រោយបញ្ចប់វគ្គសិក្សាទាំង៥ថ្ងៃ អ្នកនឹងទទួលបានឧបករណ៍កាត់សក់មួយឈុតដោយឥតគិតថ្លៃ!
📌 សម្គាល់៖ ឧបករណ៍ទាំងអស់នឹងត្រូវផ្តល់ជូនក្នុងអំឡុងពេលវគ្គសិក្សា ប៉ុន្តែអ្នកចូលរួមត្រូវរៀបចំរកម៉ូដែល (មនុស្ស) ដោយខ្លួនឯង ដើម្បីសម្រាប់ការអនុវត្តកាត់សក់។
យើងខ្ញុំសូមជម្រាបជូនថា៖ អាហារថ្ងៃត្រង់ កន្លែងស្នាក់នៅ (ប្រសិនបើអ្នកធ្វើដំណើរមកពីក្រៅខេត្តសៀមរាប) និងសេវាធ្វើដំណើរ គឺមិនត្រូវបានផ្តល់ជូនឡើយ។ សូមអរគុណ។
សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ (Link) នេះ៖ https://docs.google.com/forms/d/e/1FAIpQLScIDohWbvsDFtS61cYi3-RrQPrG49_XnnmK_KZgSDt-NueUMQ/viewform?usp=preview