20/04/2026
🧑🦰សក់ឆេះដោយសារកម្តៅថ្ងៃ ឬ ឆេះដោយសារថ្នាំលាប? 🤔
ឃើញសក់ប្អូនៗប្តូរពណ៌ក្រោយវិស្សមកាលតូច សាលាបារម្ភខ្លាំងណាស់! បារម្ភខ្លាចកម្តៅថ្ងៃនៅរយៈពេលវិស្សមកាលនេះក្តៅខ្លាំងពេក រហូតបណ្តាលឱ្យសក់ប្អូនៗឆេះឡើងពណ៌ក្រហមដូចលាបថ្នាំអញ្ចឹង! 🧑🦰
ដើម្បីសុខភាពសក់ និងសេចក្តីថ្លៃថ្នូរ៖
✅ សូមលុបចេញនូវផ្នែកដែល "ឆេះ"៖ លោកគ្រូអ្នកគ្រូនឹងជួយពិនិត្យ និងណែនាំឱ្យកាត់សក់ដែលខូចពណ៌ចេញ។
✅ សូមរក្សាពណ៌ធម្មជាតិ៖ សក់ខ្មៅរលោង ពណ៌ធម្មជាតិមើលទៅមានសោភ័ណភាពណាស់!
✅ សូមកាត់សក់ឱ្យបានសមរម្យ៖ សិស្សប្រុសសក់ខ្លី គឺជាម៉ូតសក់ដែលសមរម្យបំផុតសម្រាប់ឆ្នាំ ២០២៦ នេះ!
ចូលរៀនវិញជាមួយស្ទីលសក់ថ្មី (ពណ៌ធម្មជាតិ) ទាំងអស់គ្នាណា៎!
🏫 វិធានការរបស់សាលា
🧑🏫 ការណែនាំ និងអប់រំ៖ លោកគ្រូអ្នកគ្រូនឹងធ្វើការណែនាំឡើងវិញពីវិន័យ និងបទបញ្ជាផ្ទៃក្នុង។
⏰ការកំណត់ពេលវេលា៖ សាលាបានទុកពេលសមស្របសម្រាប់ឲ្យសិស្សលុបពណ៌សក់ដែលខុសពីពណ៌ធម្មជាតិ និងសិស្សប្រុសកាត់សក់ឲ្យបានខ្លីសមរម្យ។
🤝ការសហការជាមួយអាណាព្យាបាល៖ ក្នុងករណីសិស្សនៅមានបញ្ហាសក់ខុសពណ៌ សក់វែង ចាក់សាក់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុង សាលានឹងអញ្ជើញមាតា បិតា ឬអាណាព្យាបាលដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នា។
💡 អនុសាសន៍សម្រាប់សិស្សានុសិស្ស៖
"ការកាត់សក់ឱ្យបានសមរម្យ សក់ពណ៌ធម្មជាតិ និងខ្លួនប្រាណមានរបៀបរៀបរយ មិនត្រឹមតែជួយដល់សោភ័ណភាព និងអនាម័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យការសិក្សារបស់ប្អូនៗកាន់តែមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់!"
#បទបញ្ជាផ្ទៃក្នុង #សុខភាពសិស្ស #វិន័យសាលា #ការអប់រំ #ថែរក្សាសក់ #សាលារបស់យើង