អនុវិទ្យាល័យទីពោ-Tipo Secondary School

  • Home
  • Cambodia
  • Santuk
  • អនុវិទ្យាល័យទីពោ-Tipo Secondary School
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ៖ សកម្មភាពរបស់សិស្សានុសិស្សថ្នាក់ទី៩A ឡើងធ្វើការបកស្រាយលើប្រធានបទអត្ថបទបញ្ចុះបញ្ចូល។☆មុខវិជ្ជា...
03/03/2026

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ៖ សកម្មភាពរបស់សិស្សានុសិស្សថ្នាក់ទី៩A ឡើងធ្វើការបកស្រាយលើប្រធានបទអត្ថបទបញ្ចុះបញ្ចូល។
☆មុខវិជ្ជា៖ ភាសាខ្មែរ

រសៀលថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2026 ក្រុមការងារនៃវិទ្យាល័យជា ចាន់តូ បានចុះមកជួបសំណេះសំណាលនិងផ្ដល់ព័ត៌មានអំពីការប្រឡងចូលរៀននៅ...
27/02/2026

រសៀលថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2026 ក្រុមការងារនៃវិទ្យាល័យជា ចាន់តូ បានចុះមកជួបសំណេះសំណាលនិងផ្ដល់ព័ត៌មានអំពីការប្រឡងចូលរៀននៅវិទ្យាល័យ ជា ចាន់តូ ដល់សិស្សានុសិស្ស និងអាណាព្យាបាលសិស្សថ្នាក់ទី9។ សូមជូនពរលោកគ្រូ អ្នកគ្រូទទួលបានពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!

នាព្រឹកថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2026 គណៈគ្រប់គ្រងនិងលោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យទីពោ បានរៀបចំកម្មវិធី អប់រំចរិយាធម៌ដល់សិ...
27/02/2026

នាព្រឹកថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2026 គណៈគ្រប់គ្រងនិងលោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យទីពោ បានរៀបចំកម្មវិធី អប់រំចរិយាធម៌ដល់សិស្សានុសិស្សទាំងបីកម្រិត ក្រោមការនិមន្ដអញ្ជើញរបស់ព្រះតេជគុណព្រះនាម ជុំ សុធី ជាចៅអធិការវត្ដទីពោ។

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦៖ សកម្មភាពនៃការប្រឡងឆមាសលើកទី១ របស់សិស្សថ្នាក់ទី៩📝🎊
17/02/2026

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦៖ សកម្មភាពនៃការប្រឡងឆមាសលើកទី១ របស់សិស្សថ្នាក់ទី៩📝🎊

តារាងប្រព្រឹត្ដនៃការប្រឡងឆមាសលើកទី1 សម្រាប់សិស្សថ្នាក់ទី9 និងបញ្ជីឈ្មោះសិស្សតាមបន្ទប់។ #កាលបរិច្ឆេទប្រឡងថ្ងៃទី17-18 ខែកុ...
13/02/2026

តារាងប្រព្រឹត្ដនៃការប្រឡងឆមាសលើកទី1 សម្រាប់សិស្សថ្នាក់ទី9 និងបញ្ជីឈ្មោះសិស្សតាមបន្ទប់។
#កាលបរិច្ឆេទប្រឡងថ្ងៃទី17-18 ខែកុម្ភៈ ឆ្នាំ2026
#ជូនពរប្អូនៗសំណាងល្អ👏📝

ថ្ងៃទី17 ខែមករា ឆ្នាំ2026៖ អនុវិទ្យាល័យ ទីពោ បានរៀបចំកម្មវិធីផ្សព្វផ្សាយពីសុខភាព ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់...
17/01/2026

ថ្ងៃទី17 ខែមករា ឆ្នាំ2026៖ អនុវិទ្យាល័យ ទីពោ បានរៀបចំកម្មវិធីផ្សព្វផ្សាយពីសុខភាព ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់លោកសៀន ហុកហេង ជាប្រធានការិយាល័យសុខភាពនៃមន្ទីរអប់រំយុវជននិងកីឡាខេត្ដកំពង់ធំ និងក្រុមការងារការិយាល័យស្រុកសន្ទុក។

ថ្ងៃទី18/12/2025៖ គណៈគ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យ ទីពោ បានរៀបចំការជួបប្រជុំជាមួយអាណាព្យាបាលសិស្សទាំ...
18/12/2025

ថ្ងៃទី18/12/2025៖ គណៈគ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យ ទីពោ បានរៀបចំការជួបប្រជុំជាមួយអាណាព្យាបាលសិស្សទាំងបីកម្រិតថ្នាក់ ទាក់ទងនឹងការសិក្សា អវត្ដមានរបស់កូនៗ និងបញ្ហាផ្សេងៗទៀតផងដែរ។ សូមថ្លែងអំណរគុណដល់អាណាព្យាបាលទាំងអស់ដែលបានមានវត្ដមានចូលរួមនៅថ្ងៃនេះដើម្បីឱ្យការសិក្សារបស់កូនៗកាន់តែប្រសើរឡើងថែមទៀត។
សូមអរគុណ!

សូមអាណាព្យាបាលទាំងអស់ជ្រាបជាដំណឹងនិងអញ្ជើញមកចូលរួមឱ្យបានគ្រប់ៗគ្នា។ សូមអរគុណ!🙏
15/12/2025

សូមអាណាព្យាបាលទាំងអស់ជ្រាបជាដំណឹងនិងអញ្ជើញមកចូលរួមឱ្យបានគ្រប់ៗគ្នា។ សូមអរគុណ!🙏

10/12/2025

អនុវិទ្យាល័យទីពោសូមជូនដំណឹងដល់អាណាព្យាបាលសិស្សទាំងអស់ដែលមានបងប្អូនកូនក្មួយដែលភៀសសឹក ហើយរស់នៅក្នុងភូមិសាស្ត្រឃុំទីពោ អាចមករៀននៅអនុវិទ្យាល័យទីពោបានចាប់ពីថ្នាក់ទី៧ដល់ទី៩។ សូមអរគុណ!
-----------------------------
- លេខទំនាក់ទំនងនាយកសាលា៖
097 986 2306 / 012 446 293
- លេខទំនាក់ទំនងនាយិការង៖
097 953 5366
- លេខទំនាក់ទំនងអ្នកគ្រូ ICT ប្រចាំសាលា៖
015 534 929

សេចក្ដីជូនដំណឹង៖ សូមជម្រាបអាណាព្យាបាលទាំងអស់ដែលមានកូនកំពុងសិក្សាតាមកម្រិតថ្នាក់នីមួយៗ រួមមានទី7, ទី8 និងទី9 ឱ្យបានជ្រាបអ...
04/12/2025

សេចក្ដីជូនដំណឹង៖ សូមជម្រាបអាណាព្យាបាលទាំងអស់ដែលមានកូនកំពុងសិក្សាតាមកម្រិតថ្នាក់នីមួយៗ រួមមានទី7, ទី8 និងទី9 ឱ្យបានជ្រាបអំពីការចូលក្នុងក្រុមអាណាព្យាបាលសិស្សតាមថ្នាក់នីមួយដើម្បីតាមដានការសិក្សារបស់កូនៗ រួមមានលទ្ធផលសិក្សាប្រចាំខែនិងអវត្តមានប្រចាំថ្ងៃជាដើម តាមរយៈតំណលីងខាងក្រោម👇
1. ថ្នាក់ទី9A➡️
https://t.me/+bbX_j0Gxe1s1YjI1
2. ថ្នាក់ទី9B➡️ https://t.me/+BM42mTw5sfgxNDI1
3. ថ្នាក់ទី8A➡️ https://t.me/+BSvb8Dki2RI0NDk1
4. ថ្នាក់ទី8B➡️
https://t.me/+kfP5Lu9aE7cxZjc1
5. ថ្នាក់ទី8C➡️
https://t.me/+aeYgZgdtwsRkMzll
6. ថ្នាក់ទី7A➡️
https://t.me/+jPQyQ5juSpZiYzBl
7. ថ្នាក់ទី7B➡️
https://t.me/+cruutCF2wG42ZmE1
8. ថ្នាក់ទី7C➡️
https://t.me/+g4TIFHhLDSFiNmQ1

ថ្ងៃទី02/12/2025៖ តាំងនាមឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យទីពោ សូមគោរពថ្លែងអំណរគុណដល់លោកHe...
02/12/2025

ថ្ងៃទី02/12/2025៖ តាំងនាមឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យទីពោ សូមគោរពថ្លែងអំណរគុណដល់លោកHeu Vannak និងលោកជំទាវបណ្ឌិត ជា សិរី ព្រមទាំងក្រុមការងារធនាគារជាតិដែលបានចុះយកព័ត៌មានក្នុងការជួយជួសជុលដំបូលអគារ និងរៀបចំបន្ទប់កុំព្យូទ័រ។ សូមគោរពជូនពរដល់លោក លោកជំទាវបណ្ឌិត និងក្រុមការងារ ទទួលបានពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។សូមអរគុណ!

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០៧/ធ្នូ/១៩៧៨-០២/ធ្នូ/២០២៥) នៅឃុំទីពោ ស្...
02/12/2025

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០៧/ធ្នូ/១៩៧៨-០២/ធ្នូ/២០២៥) នៅឃុំទីពោ ស្រុកសន្ទុក ខេត្ដកំពង់ធំ។👏👏

Address

Santuk
060609

Opening Hours

Monday 07:15 - 15:55
Tuesday 07:15 - 15:55
Wednesday 07:15 - 15:55
Thursday 07:15 - 22:55
Friday 07:15 - 15:55
Saturday 07:15 - 22:55

Alerts

Be the first to know and let us send you an email when អនុវិទ្យាល័យទីពោ-Tipo Secondary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category