07/04/2026
#សកម្មភាពចុះជួយមូលដ្ឋាន_និងពង្រឹងកិច្ចការគណបក្ស
— នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី លោក ហម ភិរម្យ សមាជិកអចិន្ត្រៃយ៍គណៈកម្មការបក្សក្រុង និងជាប្រធានក្រុមការងារចុះជួយភូមិឈូក ចាត់ក្រុមការងារចំនួន ០៤នាក់ (ស្រី ០១នាក់) ដឹកនាំដោយលោក រៀម សារុន អនុប្រធានក្រុមការងារ បានសហការយ៉ាងជិតស្និទ្ធជាមួយប្រធាន និងអនុប្រធានសាខាបក្សភូមិ ចុះបំពេញបេសកកម្មដោយផ្ទាល់នៅតាមខ្នងផ្ទះសមាជិកបក្ស។
👉 កិច្ចការសំខាន់ៗដែលបានអនុវត្ត៖
ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកក្រុមបក្សឱ្យបានត្រឹមត្រូវ។
រៀបចំ និងផ្តល់សៀវភៅគ្រួសារបក្សជូនដល់សមាជិកតាមខ្នងផ្ទះនីមួយៗ។
ជាលទ្ធផល៖ ក្រុមការងារបានចុះដល់ផ្ទះសមាជិកចំនួន ០៥ខ្នងផ្ទះ (ស្មើនឹង ០៥គ្រួសារ) មានសមាជិកបក្សសរុប ០៧នាក់ ស្រី ០៥នាក់។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងបម្រើផលប្រយោជន៍ដល់បងប្អូនសមាជិកនៅមូលដ្ឋានផ្ទាល់។