អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ

  • Home
  • Cambodia
  • Russey-Keo
  • អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ

អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ, Police station, អាសយដ្ឋាន៖ ផ្លូវ​ជាតិ​លេខ៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ, Russey-Keo.

ដោយអនុវត្តតាមអនុសាសន៍ និងទិសដៅការងាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេ...
15/09/2026

ដោយអនុវត្តតាមអនុសាសន៍ និងទិសដៅការងាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៖

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តជម្រុញឱ្យផ្នែកជំនាញអត្តសញ្ញាណកម្ម និងបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ និងយកចិត្តទុកដាក់ ជាពិសេសការងារផ្តល់សៀវភៅស្នាក់នៅ សៀវគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ក្នុងនោះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកអធិការ ក៏បានចាត់ឱ្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយមានការអញ្ជើញ លោក លោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សា មេភូមិ និងមន្រ្តីពាក់ព័ន្ធ ដើម្បីចូលរួមចុះសួរសុខទុក្ខ និងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។

🇰🇭នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគោរពទង់ជាតិ...
14/09/2026

🇰🇭នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

13/09/2026
📣ដំណឹងស្វែងរកម្ចាស់ម៉ូតូសូមជម្រាបជូនថា៖ មានម៉ូតូ ០១គ្រឿង ដែលមានម៉ាក និងផ្លាកលេខ ដូចរូបខាងក្រោម បានចតទុកចោលជាច្រើនថ្ងៃ នៅ...
10/09/2026

📣ដំណឹងស្វែងរកម្ចាស់ម៉ូតូ

សូមជម្រាបជូនថា៖ មានម៉ូតូ ០១គ្រឿង ដែលមានម៉ាក និងផ្លាកលេខ ដូចរូបខាងក្រោម បានចតទុកចោលជាច្រើនថ្ងៃ នៅម្តុំស្ថានីយ៍ប្រេងកាល់តិច ស្ថិតនៅ ផ្លូវបេតុង(អតីតផ្លូវរថភ្លើង) ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បច្ចុប្បន្ន ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១។

ទូរស័ព្ទទំនាក់ទំនង៖
086 691 631

នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំអនុវត្តការងារសណ្ត...
09/09/2026

នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំអនុវត្តការងារសណ្តាប់ធ្នាប់-ចរាចរណ៍ និងការងារវិទ្យុទាក់ទង។

ដោយមានការចូលរួមពី លោក អធិការរងដឹកនាំផែនការងារសេនាធិការ លោកអធិការរងដឹកនាំផែនការងារសណ្តាប់ធ្នាប់សាធារណៈ លោកនាយផ្នែក លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ទទួលការងារសណ្តាប់ធ្នាប់សាធារណៈ និងមន្រ្តីពាក់ព័ន្ធ។

នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការង...
02/09/2026

នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប៉ុស្តិ៍ និងការងារល្បាតបង្ការទប់ស្កាត់បទល្មើស។

ដោយមានការចូលរួមពី លោកអធិការរងដឹកនាំផែនការងារ លោកអធិការរងទទួលបន្ទុកផ្នែកជំនាញ នាយផ្នែកសេនាធិការ នាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍។

កិច្ចប្រជុំនេះដែរ លោកអធិការ ក៏បានឱ្យ លោកនាយប៉ុស្តិ៍ រាយការណ៍អំពីសកម្មភាពការងារតាមប៉ុស្តិ៍នីមួយៗ សកម្មភាពល្បាត បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ជូនលោកអធិការ ដើម្បីជ្រាប និងមានវិធានការដោះស្រាយ និងណែនាំអនុវត្តបន្ត។

ក្នុងនោះដែរ លោកអធិការ ក៏បានណែនាំដល់ លោកអធិការរង និងលោកនាយប៉ុស្តិ៍ ផ្សព្វផ្សាយណែនាំដល់មន្រ្តីផ្នែកជំនាញ​ និងមន្រ្តីប៉ុស្តិ៍ទាំងអស់ បំពេញភារកិច្ច និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ទន់ភ្លន់ សុភាពរាបសារ។

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និង លោកវរសេនីយ៍...
02/09/2026

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និង លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំពង្រឹងបន្ថែមការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបគ្រឿងញៀន ក្មេងទំនើង online scams និងការងារល្បាតបង្ការទប់ស្កាត់បទល្មើសផ្សេងៗ កុំអោយមានជាដាច់ខាន នៅក្នុងមូលដ្ឋានខណ្ឌ។

ដោយមានការចូលរួមពី លោក លោកអធិការរង លោកនាយផ្នែក និងលោកមេប៉ុស្តិ៍-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧។

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការង...
01/09/2026

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្នែកជំនាញ និងការងារល្បាតបង្ការទប់ស្កាត់បទល្មើស។
ដោយមានការចូលរួមពី លោក លោកស្រី អធិការរង និងលោកនាយផ្នែក។

ក្នុងកិច្ចប្រជុំនេះដែរ លោកអធិការ ក៏បានឱ្យ លោកនាយផ្នែក លោក លោកស្រីអធិការរង រាយការណ៍អំពីសកម្មភាពការងារក្នុងផ្នែកជំនាញនីមួយៗ សកម្មភាពល្បាត បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ជូនលោកអធិការ ដើម្បីជ្រាប និងមានវិធានការដោះស្រាយ និងណែនាំអនុវត្តបន្ត។

🇰🇭នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ថន ថេន អធិការរងដឹកនាំផែនការងារអត្តសញ្ញាណកម្ម តំណាង លោកវរសេនីយ៍ឯក ហ...
31/08/2026

🇰🇭នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ថន ថេន អធិការរងដឹកនាំផែនការងារអត្តសញ្ញាណកម្ម តំណាង លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

20/08/2026

Address

អាសយដ្ឋាន៖ ផ្លូវ​ជាតិ​លេខ៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ
Russey-Keo
12100

Alerts

Be the first to know and let us send you an email when អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category