22/08/2026
សកម្មភាពក្រុមការងារចុះមូលដ្ឋានតាមបណ្តាភូមិនៃឃុំតាលោ បានចែកប្រព័ន្ធបន្ទះថាមពលពន្លឺព្រះអាទិត្យ (Solar) និងអំពូលសូឡាបំភ្លឺផ្លូវ ជូនលោកនាយកសាលា លោកប្រធានមណ្ឌលសុខភាព និងលោកមេភូមិ សម្រាប់បំភ្លឺផ្លូវក្នុងមូលដ្ឋានក្នុងឃុំតាលោ។
សកម្មភាពនេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់ តាមរយៈ ឯកឧត្តម ស៊ុយ ឌីម៉ង់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។