មណ្ឌលអប់រំកែប្រែទី៤-Correctional Center4

  • Home
  • Cambodia
  • Pursat
  • មណ្ឌលអប់រំកែប្រែទី៤-Correctional Center4

មណ្ឌលអប់រំកែប្រែទី៤-Correctional Center4 ក្រសួង​មហាផ្ទៃ​
អគ្គនាយកដ្ឋាន​ពន្ធនាគារ​
មណ្ឌលអប់រំកែប្រែទី៤
ស្ថិតនៅភូមិ​ព្រហស្ថក្បាល​ ឃុំផ្ទះរុង​ ស្រុក​តាលោសែនជ័យ​ ខេត្តពោធិ៍សាត់​ ក្រុងពោធិ៍សាត់​៚

ការបង្កើតpageនេះមិនមែនជាការរកស៊ីអីយ៉ាងណានោះទេគឺគ្រាន់តែចង់ផ្ដល់នូវការអប់រំខ្លះរបស់ព្រះពុទ្....

🙏
14/08/2026

🙏

ពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ពោធិ៍សាត់ ៖ លោកឧត្តម​អគ្គានុរក្សថ្នាក់លេខ​២...
14/08/2026

ពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ

ពោធិ៍សាត់ ៖ លោកឧត្តម​អគ្គានុរក្សថ្នាក់លេខ​២​ ប្រាជ្ញ​ សុភី​ ប្រធាន​មណ្ឌល​អប់រំកែប្រែ​ទី៤​ បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ តាំង សុខហេង អគ្គនាយករង និងជាប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណៈប្រតិភូសវនកម្មផ្ទៃក្នុង និងថ្នាក់ដឹកនាំ មន្ត្រីនៅក្នុងមណ្ឌលអប់រំកែប្រែទី៤​ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អគ្គនាយករង ប្រធានគណៈប្រតិភូ សវនកម្មផ្ទៃក្នុង បានមានអនុសាសន៍ ការធ្វើសវនកម្មផ្ទៃក្នុងគឺជាការរួមចំណែកក្នុងការពង្រឹងបន្ថែមដល់ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់មណ្ឌល រួមជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងមន្ត្រី ការគ្រប់គ្រងជនជាប់ឃុំ និងកិច្ចប្រតិបត្តិការនានា ក្នុងគោលបំណងលើកកម្ពស់ភាពសន្សំសំចៃ គណនេយ្យភាព ប្រសិទ្ធភាព​ នៃកិច្ចប្រតិបត្តិការ និងប្រសិទ្ធផល​ នៃការប្រើប្រាស់ថវិការដ្ឋ​ ។

ថ្ងៃ​ ព្រហស្បត្តិ៍​​ ទី​ ១៣​ ខែ​ សីហា ឆ្នាំ២០២៦ នៅមណ្ឌលអប់រំកែប្រែទី​៤

រូបភាព ៖ នៅមណ្ឌលអប់រំកែប្រែទី​៤

ក្រុមគ្រូពេទ្យ​ នៃអង្គការលីកាដូ​ បានចុះពិនិត្យព្យាបាលដល់មន្ត្រី​ និងជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី៤​ ពោធិ៍សាត់​ ៖​ មណ្ឌលអ...
14/08/2026

ក្រុមគ្រូពេទ្យ​ នៃអង្គការលីកាដូ​ បានចុះពិនិត្យព្យាបាលដល់មន្ត្រី​ និងជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី៤​

ពោធិ៍សាត់​ ៖​ មណ្ឌលអប់រំកែប្រែទី៤​ បានទទួលស្វាគមន៍​ កញ្ញាវិជ្ជ​បណ្ឌិត​ ប៉ាល់​ សុភ័កចរិយា​ នៃអង្គការលីកាដូ និងក្រុមការងារចំនួន​ ០៥​ រូប(ស្រី​ ០៣​ រូប)​ ចុះមកពិនិត្យព្យាបាលដល់មន្ត្រី​ និងជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី៤​ រយះពេល​ ​០១ថ្ងៃ​កន្លះ ចាប់ពីថ្ងៃទី​ ១២-១៣​ ខែ​ សីហា​ ឆ្នាំ២០២៦ ​ ព្យាបាលសរុបបានចំនួន​ ៨៤​ នាក់​ ក្នុងនោះមន្ត្រីជាថ្នាក់ដឹកនាំចំនួន​ ០១​ នាក់​ ។

ថ្ងៃ​​​​​​ទី​ ​១២-១៣ ខែ​ សីហា​​​ ឆ្នាំ២០២៦​ នៅមណ្ឌលអប់រំកែប្រែទី​៤​

រូបភាព​ ៖​ មណ្ឌល​អប់រំកែប្រែទី៤

ពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ​ នៅមណ្ឌលអប់រំកែប្រែទី​៤​  ពោធិ៍សាត់ ៖ លោកឧត...
10/08/2026

ពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ​ នៅមណ្ឌលអប់រំកែប្រែទី​៤​

ពោធិ៍សាត់ ៖ លោកឧត្តម​អគ្គានុរក្សថ្នាក់លេខ​២​ ប្រាជ្ញ​ សុភី​ ប្រធាន​មណ្ឌល​អប់រំកែប្រែ​ទី៤​ បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ តាំង សុខហេង អគ្គនាយករង និងជាប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណៈប្រតិភូសវនកម្មផ្ទៃក្នុង និងថ្នាក់ដឹកនាំ មន្ត្រីនៅក្នុងមណ្ឌលអប់រំកែប្រែទី៤​ ។

ថ្ងៃ​ ច័ន្ទ​ ទី​ ១០​ ខែ​ សីហា ឆ្នាំ២០២៦ នៅមណ្ឌលអប់រំកែប្រែទី​៤

រូបភាព ៖ នៅមណ្ឌលអប់រំកែប្រែទី​៤

សកម្មភាពមន្ត្រី​ នៃការិយាល័យអប់រំកែប្រែ​ ស្ដារនីតិសម្បទា​ ចុះអប់រំជនជាប់ឃុំតាមអគារឃុំឃាំងពោធិ៍សាត់ ៖ មណ្ឌលបានចាត់ការិយាល...
26/07/2026

សកម្មភាពមន្ត្រី​ នៃការិយាល័យអប់រំកែប្រែ​ ស្ដារនីតិសម្បទា​ ចុះអប់រំជនជាប់ឃុំតាមអគារឃុំឃាំង

ពោធិ៍សាត់ ៖ មណ្ឌលបានចាត់ការិយាល័យអប់រំកែប្រែ​ និងស្តារនីតិសម្បទា​ និងការិយាល័យប្រតិបត្តិ​ ដេីម្បីរៀបចំការអប់រំជនជាប់ឃុំនៅអគារH​ ចំនួន ១០០ នាក់ ដែលមានខ្លឹមសារដូចខាងក្រោម ៖
១. អប់រំផលប៉ះពាល់​ នៃការប្រេីប្រាស់គ្រឿងញៀន
២. អប់រំសីលធម៌សង្គម
៣. អប់រំបទបញ្ជាផ្ទៃក្នុងពន្ធនាគារ
៤. អប់រំជំងឺគ្រុនឈាម
៥. អប់រំសុខភាព​ អនាម័យខ្លួនប្រាណ
៦. អប់រំសម្អាតបរិវេនរស់នៅ
៧. អប់រំបែបសាសនា(ពុទ្ធឱវាទ)
៨.​ អប់រំអត្ថប្រយោជន៍ការអានសៀភៅក្នុងបណ្ណាល័យ​ ។

នៅព្រឹកថ្ងៃទី​ ២៤ ខែកក្កដា​ ឆ្នាំ២០២៦ មណ្ឌលអប់រំកែប្រែទី​៤

រូបភាព ៖ មណ្ឌលអប់រំកែប្រែទី​៤

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះមកធ្វើអធិការកិច្ចនៅមណ្ឌលអប់រំកែប្រែីទី៤ពោធិ៍សាត់ ៖ លោក ឧត្តមអគ្គាន...
26/07/2026

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះមកធ្វើអធិការកិច្ចនៅមណ្ឌលអប់រំកែប្រែីទី៤

ពោធិ៍សាត់ ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ​ សុភី​ ប្រធាន​មណ្ឌល​អប់រំកែប្រែ​ទី៤ បានទទួលស្វាគមន៍ លោក យ៉ង់​ វិសាល ព្រះរាអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ និងសហការី ចំនួន ០១​ រូប ចុះមកធ្វើអធិការកិច្ចនៅមណ្ឌល លើកិច្ចការងារគ្រប់គ្រងជនជាប់ឃុំ ពិនិត្យបញ្ជី ពិរុទ្ធជន ទណ្ឌិត ជនត្រូវចោទ ចុះរាប់ចំនួនជនជាប់ឃុំគ្រប់បន្ទប់ ពិនិត្យអគារឃុំឃាំង និងជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពិភាក្សាអំពី ការគ្រប់គ្រងជនជាប់ឃុំ នីតិវិធីនៃការគ្រប់គ្រងសំណុំរឿង បញ្ហាប្រឈម និងដំណោះស្រាយ​ ។

ថ្ងៃទី​ ២៤ ខែកក្កដា​ ឆ្នាំ២០២៦ នៅមណ្ឌលអប់រំកែប្រែទី​៤

រូបភាព : មណ្ឌល​អប់រំកែប្រែ​ទី៤

កិច្ចប្រជុំជួរគោរពទង់ជាតិ​ និងត្រួតពិនិត្យកម្លាំងមន្ត្រីរួម​ ពោធិ៍សាត់​ ៖​ លោកឧត្តម​អគ្គានុរក្សថ្នាក់លេខ​២​ ប្រាជ្ញ​ សុភ...
21/07/2026

កិច្ចប្រជុំជួរគោរពទង់ជាតិ​ និងត្រួតពិនិត្យកម្លាំងមន្ត្រីរួម​

ពោធិ៍សាត់​ ៖​ លោកឧត្តម​អគ្គានុរក្សថ្នាក់លេខ​២​ ប្រាជ្ញ​ សុភី​ ប្រធាន​មណ្ឌល​អប់រំកែប្រែ​ី៤​ បានប្រជុំជួរគោរពទង់ជាតិ ត្រួតពិនិត្យកម្លាំងមន្រ្តីរួម​ ព្រមទាំងរំឭកលំហាត់របៀប​ ។

ក្នុងកងជួរលោកប្រធានមណ្ឌលមានប្រសាសន៍ណែនាំការងារគ្រប់គ្រងមណ្ឌល​ជារួម និងពង្រឹងការងារសន្ដិសុខ​ សុវត្ថិភាព​មណ្ឌល និងយកចិត្តទុកដាក់លេីសេវាសុខភាពជនជាប់ឃុំ​ និងអប់រំកែប្រែ​ និងការបណ្ដុះបណ្ដាលវិទ្យាជីវៈ ។

ថ្ងៃទី ២០ ខែ កក្កដា​​ ឆ្នាំ២០២៦ នៅមណ្ឌលអប់រំកែប្រែទី​៤

រូបភាព​ ៖​ មណ្ឌល​អប់រំកែប្រែ​ទី៤

21/07/2026
កិច្ចប្រជុំជួរគោរពទង់ជាតិ​ និងត្រួតពិនិត្យកម្លាំងមន្ត្រីរួម​ ពោធិ៍សាត់​ ៖​ លោកឧត្តម​អគ្គានុរក្សថ្នាក់លេខ​២​ ប្រាជ្ញ​ សុភ...
14/07/2026

កិច្ចប្រជុំជួរគោរពទង់ជាតិ​ និងត្រួតពិនិត្យកម្លាំងមន្ត្រីរួម​

ពោធិ៍សាត់​ ៖​ លោកឧត្តម​អគ្គានុរក្សថ្នាក់លេខ​២​ ប្រាជ្ញ​ សុភី​ ប្រធាន​មណ្ឌល​អប់រំកែប្រែ​ី៤​ បានប្រជុំជួរគោរពទង់ជាតិ ត្រួតពិនិត្យកម្លាំងមន្រ្តីរួម​ ព្រមទាំងរំឭកលំហាត់របៀប​ ។

ក្នុងកងជួរលោកប្រធានមណ្ឌលមានប្រសាសន៍ណែនាំការងារគ្រប់គ្រងមណ្ឌល​ជារួម និងពង្រឹងការងារសន្ដិសុខ​ សុវត្ថិភាព​មណ្ឌល និងយកចិត្តទុកដាក់លេីការអប់រំជនជាប់ឃុំដែលជាក្មេងទំនេីង​ ។

ថ្ងៃទី ១៤ ខែ កក្កដា​​ ឆ្នាំ២០២៦ នៅមណ្ឌលអប់រំកែប្រែទី​៤

រូបភាព​ ៖​ មណ្ឌល​អប់រំកែប្រែ​ទី៤

08/07/2026

កិច្ចប្រជុំជួរគោរពទង់ជាតិ​ និងត្រួតពិនិត្យកម្លាំងមន្ត្រីរួម​

ពោធិ៍សាត់​ ៖​ លោកឧត្តម​អគ្គានុរក្សថ្នាក់លេខ​២​ ប្រាជ្ញ​ សុភី​ ប្រធាន​មណ្ឌល​អប់រំកែប្រែ​ី៤​ បានប្រជុំជួរគោរពទង់ជាតិ ត្រួតពិនិត្យកម្លាំងមន្រ្តីរួម​ ព្រមទាំងរំឭកលំហាត់របៀប​ ។

ក្នុងកងជួរលោកប្រធានមណ្ឌលមានប្រសាសន៍ណែនាំការងារគ្រប់គ្រងមណ្ឌល​ សន្ដិសុខ​ សុវត្ថិភាព​មណ្ឌល ការត្រួតពិនិត្យឆែកឆេរ​ឲ្យហ្មត់ចត់ និងយកចិត្តទុកដាក់លេីការអប់រំជនជាប់ឃុំដែលជាក្មេងទំនេីង​ ។

ថ្ងៃទី ០៦ ខែ កក្កដា​​ ឆ្នាំ២០២៦ នៅមណ្ឌលអប់រំកែប្រែទី​៤

រូបភាព​ ៖​ មណ្ឌល​អប់រំកែប្រែ​ទី៤

Address

Https://maps. App. Goo. Gl/2xk2TxuAKzam5kh1A?g_st=ic
Pursat
12001

Telephone

086741292

Website

Alerts

Be the first to know and let us send you an email when មណ្ឌលអប់រំកែប្រែទី៤-Correctional Center4 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share