Pursat Water Utility - PSWU

Pursat Water Utility - PSWU Since 1926
SOE: 10/08/2023 ២៥២អនក្រ.បក
Water for all, All for water.

15/05/2026

សារលិខិតជូនពរ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុរបស់ឯកឧត្តម នៅថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ។

គោរពជូនពរពី ឯកឧត្ដម ហែម វណ្ណឌី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ជូនដំណឹងសារជាថ្មី🔉📢
15/05/2026

ជូនដំណឹងសារជាថ្មី🔉📢

ឱកាសការងារល្អ!
រដ្ឋាករទឹកពោធិ៍សាត់
សូមប្រកាសជ្រើសរើសបុគ្គលិក លើកទី២ "ជំនួយការផ្នែកគណនេយ្យ" (ប្រុស) ដែលមានអាយុក្រោម ៣៥ ឆ្នាំ និងមានសញ្ញាបត្របរិញ្ញាបត្រគណនេយ្យ។ បើអ្នកជាមនុស្សស្មោះត្រង់ តស៊ូ និងចង់ធ្វើការងារនៅ អង្គភាពយើងខ្ញុំ សូមកុំរង់ចាំយូរ!
ដាក់ពាក្យត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦។ សម្រាប់ព័ត៌មានលម្អិត និងការទំនាក់ទំនង សូមមើលលើរូបភាព ឬ Link ខាងក្រោម។
https://docs.google.com/document/d/1d67aJZuHXe3nw9MqoiVMfTZO_2GXSd2a09ExA_RKCHU/edit?usp=drivesdk

04/05/2026
02/05/2026
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា 🎊
01/05/2026

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា 🎊

01/05/2026
អនុមោទនា បុណ្យវិសាខបូជា🙏🌟 វិសាខបូជា៖ ថ្ងៃនៃបញ្ញា និងមេត្តាធម៌ 🌟 🪷ថ្ងៃនេះជាទិវាដ៏វិសេសវិសាលបំផុត ដែលពិភពលោកទាំងមូលរំលឹកដល...
01/05/2026

អនុមោទនា បុណ្យវិសាខបូជា🙏
🌟 វិសាខបូជា៖ ថ្ងៃនៃបញ្ញា និងមេត្តាធម៌ 🌟 🪷

ថ្ងៃនេះជាទិវាដ៏វិសេសវិសាលបំផុត ដែលពិភពលោកទាំងមូលរំលឹកដល់ព្រះសម្មាសម្ពុទ្ធ។ វិសាខបូជា មិនមែនត្រឹមតែជាពិធីបុណ្យតាមទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកយើងឱ្យស្វែងរក "ពន្លឺនៃបញ្ញា" និង "សន្តិភាពក្នុងចិត្ត"។
"ឈ្នះខ្លួនឯង ប្រសើរជាងឈ្នះអ្នកដទៃ"។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមយើងទាំងអស់គ្នាតាំងចិត្ត៖
✨ រក្សាសីល ឱ្យកាយវាចាស្អាតស្អំ
✨ ធ្វើទាន ដោយចិត្តជ្រះថ្លា និងលះបង់
✨ ធ្វើសមាធិ ដើម្បីបញ្ញា និងភាពស្ងប់សុខ

សូមឱ្យពន្លឺធម៌តាមថែរក្សាលោកអ្នក និងក្រុមគ្រួសារ ឱ្យមានសេចក្តីសុខ រឹងមាំ និងថ្លៃថ្នូរក្នុងវិថីជីវិតជានិច្ចនិរន្តរ៍។ 🙏🪷

#វិសាខបូជា #សន្តិភាពក្នុងចិត្ត #បញ្ញា #អប់រំចិត្ត #🪷

22/04/2026

សូមចូលរួមស្តាប់ បាឋកថាគន្លឹះកាលនរវិទ្យា ដ៏មានអត្ថន័យ លើប្រធានបទធំៗចំនួនពីរ គឺ៖
១. «ប្រាសាទនាគព័ន្ធ»
២. «ព្រះយមរាជ»

អមដោយវត្តមានរបស់វាគ្មិនកិត្តិយស៖
លោកសាស្ត្រាចារ្យ អាំង ជូលាន មកពីមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

🗓 កាលបរិច្ឆេទ៖ ថ្ងៃទី ២៦ មេសា ២០២៦
🕗 វេលាម៉ោង៖ ៨:០០ នាទីព្រឹក
📍 ទីតាំង៖ សាលពហុបំណងសាគូរ៉ា

----------------
ភ្ជាប់ទំនាក់ទំនងជាមួយយើង

📞089 666 586
📩 [email protected]
🌐 btec.edu.kh
🌐 t.me/btecnews

🙏🙏🙏✨
14/04/2026

🙏🙏🙏✨

សារលិខិតជូនពរ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ។

គោរពជូនពរពី ឯកឧត្ដម ហែម វណ្ណឌី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

Wishing Message to Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, and Lok Chumteav Dr. PICH CHANMONY Hun Manet, on the auspicious occasion of the Khmer New Year, BE 2570.

From H.E. Hem Vanndy and Lok Chumteav as well as the management and officials of the Ministry of Industry, Science, Technology & Innovation

[🎊 សារជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី 🎊]🌾 ក្នុងទិវាដ៏សែនសប្បាយរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប...
14/04/2026

[🎊 សារជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី 🎊]

🌾 ក្នុងទិវាដ៏សែនសប្បាយរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ រដ្ឋាករទឹកពោធិ៍សាត់ សូមផ្ញើនូវក្តីស្រឡាញ់ និងការរលឹកគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សាធារណជន និងបងប្អូនអតិថិជនទាំងអស់។
✨ ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមជួយប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យទទួលបាននូវ៖
✅ សេចក្តីសុខ: មានសុភមង្គលក្នុងគ្រួសារ និងស្នាមញញឹមគ្រប់ពេលវេលា។
✅ សុខភាព: មានកម្លាំងមាំមួន ចៀសផុតពីជំងឺដង្កាត់ទាំងពួង។
✅ ជោគជ័យ: សម្រេចបានរាល់បំណងប្រាថ្នា និងជោគជ័យក្នុងគ្រប់ភារកិច្ចការងារ និងអាជីវកម្ម។
✅ សុវត្ថិភាព: សូមឱ្យរាល់ការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ទទួលបាននូវសេចក្តីសុខសុវត្ថិភាពគ្រប់ច្រកល្ហក។

🙏 សូមអរគុណបងប្អូនអតិថិជន ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាទឹកស្អាតរបស់អង្គភាពយើងខ្ញុំកន្លងមក។ យើងខ្ញុំសន្យានឹងបន្តខិតខំផ្តល់សេវាកម្មឱ្យកាន់តែល្អប្រសើរជូនបងប្អូនជានិច្ច។
សួស្តីឆ្នាំថ្មី! សិរីមង្គល វិបុលសុខ! 🇰🇭✨

#រដ្ឋាករទឹកពោធិ៍សាត់ #សួស្តីឆ្នាំថ្មី #ប្រពៃណីជាតិ #ឆ្នាំមមី #ពោធិ៍សាត់

Address

55
Pursat

Opening Hours

Monday 07:15 - 17:30
Tuesday 07:15 - 17:30
Wednesday 07:15 - 17:30
Thursday 07:15 - 17:30
Friday 07:15 - 17:30
Saturday 07:30 - 16:30

Alerts

Be the first to know and let us send you an email when Pursat Water Utility - PSWU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share