មន្ទីរបរិស្ថានខេត្តពោធិ៍សាត់

  • Home
  • Cambodia
  • Pursat
  • មន្ទីរបរិស្ថានខេត្តពោធិ៍សាត់

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ Pursat Provincial Department of Environment

 #សាររំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសពឧបាសក ណេន ផាត មន្ត្រីឧទ្យានុរក្សចូលនិវត្តន៍ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស...
02/09/2026

#សាររំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ
សពឧបាសក ណេន ផាត មន្ត្រីឧទ្យានុរក្សចូលនិវត្តន៍ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់

 #ក្រមបរិស្ថាននិងធនធានធម្មជាតិមាត្រា៨២៧៖ ការធ្វើសកម្មភាពឬប្រតិបត្តិការពាក់ព័ន្ធនឹងសាព៌ាង្គកាយកែច្នៃរស់
02/09/2026

#ក្រមបរិស្ថាននិងធនធានធម្មជាតិ
មាត្រា៨២៧៖ ការធ្វើសកម្មភាពឬប្រតិបត្តិការពាក់ព័ន្ធនឹងសាព៌ាង្គកាយកែច្នៃរស់

🐘  #ដំរីអាស៊ី (Elephas maximus) ជាថនិកសត្វរស់នៅលើដីមានមាឌធំបំផុតក្នុងប្រទេសកម្ពុជា ហើយក៏ជាប្រភេទសត្វព្រៃដ៏លេចធ្លោមួយរបស់...
02/09/2026

🐘 #ដំរីអាស៊ី (Elephas maximus) ជាថនិកសត្វរស់នៅលើដីមានមាឌធំបំផុតក្នុងប្រទេសកម្ពុជា ហើយក៏ជាប្រភេទសត្វព្រៃដ៏លេចធ្លោមួយរបស់ប្រទេសកម្ពុជាផងដែរ។ ដំរីធ្វើដំណើរឆ្លងកាត់ព្រៃឈើដើម្បីស្វែងរកអាហារ និងទឹក ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ដោយជួយពង្រាយគ្រាប់ពូជរុក្ខជាតិ បង្កើតផ្លូវធម្មជាតិក្នុងព្រៃ និងជួយបង្កើតជម្រកដែលផ្តល់អត្ថប្រយោជន៍ដល់រុក្ខជាតិ និងសត្វជាច្រើនប្រភេទ។

🌿 ទោះបីជាដំរីអាស៊ីមានមាឌធំ និងកម្លាំងខ្លាំងក៏ដោយ ក៏ពួកវាកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំង ឡើងដោយសារការបាត់បង់ទីជម្រក ការដាក់អន្ទាក់ និងជម្លោះរវាងមនុស្សនិងដំរី។ នៅពេលព្រៃឈើរួមតូច និងប្រភពអាហារថយចុះ ដំរីអាចចូលទៅក្នុងចម្ការរបស់ប្រជាពលរដ្ឋដើម្បីស្វែងរកអាហារ ដែលបង្កឱ្យមានបញ្ហាប្រឈមទាំងមនុស្សនិងសត្វដំរី។

🤝 ការការពារដំរីអាស៊ី ជាការការពារព្រៃឈើរបស់កម្ពុជា និងជាការគាំទ្រដល់ការរស់នៅក្នុងទីជម្រករួមគ្នាប្រកបដោយសុខដុមរវាងមនុស្ស និងសត្វព្រៃ។ តាមរយៈការអភិរក្សព្រៃឈើដោយការសហការជាមួយសហគមន៍មូលដ្ឋាន យើងអាចជួយធានាថាសត្វព្រៃដ៏អស្ចារ្យទាំងនេះនឹងបន្តមានវត្តមានសម្រាប់មនុស្សជំនាន់ក្រោយ។

💚 រាល់សកម្មភាពការពារធម្មជាតិ ជាការរួមចំណែកក្នុងការធានាអនាគតមួយ ដែលដំរី និងមនុស្សអាចរស់នៅក្នុងទីជម្រករួមគ្នាប្រកបដោយសុខដុម។

 #សត្វស្លាបកម្ពុជាតុកកាគូ Green-billed Malkoha
02/09/2026

#សត្វស្លាបកម្ពុជា
តុកកាគូ Green-billed Malkoha

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក គឹម សុខពេជ្រ អនុប្រធានការិយាល័យជម្រកសត្វព្រៃ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ និងពង្រ...
02/09/2026

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក គឹម សុខពេជ្រ អនុប្រធានការិយាល័យជម្រកសត្វព្រៃ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ និងពង្រឹងការអនុវត្ដន៍ច្បាប់ ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តពោធិ៍សាត់។

ការិយាល័យគាំពាបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកបាកាន ចុះពិនិត្យលើទីតាំងប្រភពបំពុល រោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ របស់លោ...
02/09/2026

ការិយាល័យគាំពាបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកបាកាន ចុះពិនិត្យលើទីតាំងប្រភពបំពុល រោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ របស់លោកស្រី អ៊ុង ឃុន ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ករណីបង្កឱ្យមានការហុយកម្ទេចធូលីស្រូវ បណ្ដាលប៉ះពាល់ដល់ការរស់នៅ និងសុខភាពប្រជាពលរដ្ឋ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។

 #ពោធិ៍សាត់ស្អាត អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ មន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានចូលរួមចលនាសម្អាតតាមម...
01/09/2026

#ពោធិ៍សាត់ស្អាត អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ មន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានចូលរួមចលនាសម្អាតតាមមូលដ្ឋានរស់នៅរៀងៗខ្លួន និងផ្លូវនានាជាប្រចាំ ស្របតាមបទបញ្ជារដ្ឋបាលខេត្តពោធិ៍សាត់ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន៖
១-រដ្ឋបាលក្រុងពោធិ៍សាត់
២-រដ្ឋបាលស្រុកកណ្តៀង
៣-រដ្ឋបាលស្រុកបាកាន
៤-រដ្ឋបាលស្រុកភ្នំក្រវាញ
៥-រដ្ឋបាលស្រុកក្រគរ
៦-រដ្ឋបាលស្រុកវាលវែង
៧-រដ្ឋបាលស្រុកតាលោសែនជ័យ
៨-រដ្ឋបាលឃុំបឹងខ្នារ
៩-រដ្ឋបាលឃុំត្រពាំងជង
១០-រដ្ឋបាលឃុំស្វាយដូនកែវ
១១-រដ្ឋបាលឃុំស្រែស្តុក
១២-រដ្ឋបាលឃុំស្នាមព្រះ
#ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ
#កម្ពុជាស្អាតខ្មែរធ្វើបាន
#ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក
#មានសំរាមអត់អភិបាលស្រុក #មានអភិបាលស្រុកគ្មានសំរាម
#មានសំរាមអត់មេឃុំ #មានមេឃុំគ្មានសំរាម
០១-កញ្ញា-២០២៦

ប្លាស្ទិកមិនតែងតែមើលទៅដូចជាប្លាស្ទិកទេ!ក្រណាត់ជូតសើមសំយោគ៖ ផាសុកភាពមួយភ្លែត ប៉ុន្តែជាសំណល់អចិន្ត្រៃយ៍! ក្រណាត់ជូតសើមជាច្...
01/09/2026

ប្លាស្ទិកមិនតែងតែមើលទៅដូចជាប្លាស្ទិកទេ!

ក្រណាត់ជូតសើមសំយោគ៖ ផាសុកភាពមួយភ្លែត ប៉ុន្តែជាសំណល់អចិន្ត្រៃយ៍! ក្រណាត់ជូតសើមជាច្រើន ដែលយើងប្រើប្រាស់សព្វថ្ងៃ មិនមែនធ្វើពីក្រណាត់សុទ្ធ ១០០% នោះទេ ប៉ុន្តែវាត្រូវបានផលិតឡើងដោយសរសៃ #ប្លាស្ទិកសំយោគ (Synthetic Fibers)។
• វាមិនអាចរលួយក្នុងធម្មជាតិ ឬធ្វើជាជីកំប៉ុសបានឡើយ
• វាបំបែកខ្លួនទៅជាសរសៃ #មីក្រូប្លាស្ទិក (Microplastics) និង #ណាណូប្លាស្ទិក (Nanoplastic) បំពុលបរិស្ថាន។

នៅលើពិភពលោក ក្រដាសជូតសើមត្រូវបានប្រើប្រាស់អស់ជាង ១,៧លានតោន ជារៀងរាល់ឆ្នាំ។ នៅកម្ពុជា ការចោលក្រណាត់ជូតសើមមិនបានត្រឹមត្រូវ មិនត្រឹមតែបង្កើតសំណល់រឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលហេតុចម្បងមួយដែលធ្វើឱ្យស្ទះប្រព័ន្ធលូ។

ដំណោះស្រាយងាយៗ ដែលយើងអាចធ្វើបាន៖
• ព្យាយាមកាត់បន្ថយ គួរងាកមកប្រើ #កន្សែងក្រណាត់ធម្មជាតិ ដែលអាចបោកគក់ និងប្រើប្រាស់ឡើងវិញបានរាប់រយដង។
• ប្រសិនបើចាំបាច់ត្រូវប្រើប្រាស់ក្រណាត់ជូត សូមជ្រើសរើសប្រភេទ និងចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ (កុំទម្លាក់ចូលក្នុងបង្គន់)។

💻 Reaksa

🐻  #ខ្លាឃ្មុំតូច ឬខ្លាឃ្មុំព្រះអាទិត្យ (Helarctos malayanus) មានរោមខ្លី ពណ៌ខ្មៅរលោង និងមានស្នាមពណ៌មាស ឬលឿងលើទ្រូង ដែលមាន...
31/08/2026

🐻 #ខ្លាឃ្មុំតូច ឬខ្លាឃ្មុំព្រះអាទិត្យ (Helarctos malayanus) មានរោមខ្លី ពណ៌ខ្មៅរលោង និងមានស្នាមពណ៌មាស ឬលឿងលើទ្រូង ដែលមានរាងស្រដៀងទៅនឹងព្រះអាទិត្យរះ។ ខ្លាឃ្មុំដ៏គួរឱ្យចាប់អារម្មណ៍នេះចេះឡើងដើមឈើយ៉ាងពូកែ ហើយពួកវាចូលចិត្តកាច់សំបុក សម្រាកនៅលើដើមឈើ។

🍯 សត្វខ្លាឃ្មុំតូច មានចំណីអាហារចម្រុះដែលរួមមាន៖ សត្វល្អិត ផ្លែឈើ ទឹកឃ្មុំ និងចំណីផ្សេងៗទៀតដែលមាននៅក្នុងព្រៃ។ តាមរយៈការស៊ីសត្វល្អិត និងផ្លែឈើ ខ្លាឃ្មុំតូចបានរួមចំណែកដល់ការគ្រប់គ្រងចំនួនសត្វសត្វល្អិតតាមបែបធម្មជាតិ និងការស្តារឡើងវិញនៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។

🚫 ការបរបាញ់ ឬការជួញដូរសត្វព្រៃគឺជាអំពើខុសច្បាប់។

🤝 សូមចូលរួមទាំងអស់គ្នា ទប់ស្កាត់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ និងបដិសេធការបរិភោគសាច់សត្វព្រៃ និងការយកសត្វព្រៃធ្វើជាសត្វចិញ្ចឹម។

Address

202
Pursat
150603

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85552951762

Alerts

Be the first to know and let us send you an email when មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរបរិស្ថានខេត្តពោធិ៍សាត់:

Shortcuts

Share